MONOROOM.info

MONOROOM.info មនោរម្យ​.អាំងហ្វូ សូមស្វាគមន៍! យុគសម័យថ្មី ! សិល្បៈ វប្បធម៌ ស្ថាបត្យកម្ម នគរូបនីយកម្ម និងសិល្បៈនៃការរស់នៅ !

សិល្បៈ វប្បធម៌ ស្ថាបត្យកម្ម នគរូបនីយកម្ម និងសិល្បៈនៃការរស់នៅ (Art de vivre)។

ការកសាងស្ពានវប្បធម៌ ដ៏ឧត្តុង្គឧត្តម រវាងប្រទេសបារាំង និងកម្ពុជា ដោយបង្ហាញពីស្នាដៃអ្នកច្នៃប្រឌិត អ្នកស្ថាបនា និងទស្សនវិស័យឆ្ពោះទៅអនាគត។

📢 មានបំណងសិក្សាផ្នែកសិទ្ធិមនុស្ស នៅប្រទេសបារាំងឬទេ ? លោកអ្នកមានឱកាសហើយ !សូមដាក់បេក្ខភាពរបស់លោកអ្នក ទៅកាន់គម្រោង Marianne...
21/04/2026

📢 មានបំណងសិក្សាផ្នែកសិទ្ធិមនុស្ស នៅប្រទេសបារាំងឬទេ ? លោកអ្នកមានឱកាសហើយ !

សូមដាក់បេក្ខភាពរបស់លោកអ្នក ទៅកាន់គម្រោង Marianne ដើម្បីចូលរួមក្នុងកម្មវិធីកសាងសមត្ថភាពរយៈពេល 18 សប្តាហ៍ នៅប្រទេសបារាំង (ឆមាសទីមួយនៃឆ្នាំ 2027) ដើម្បីពង្រីកជំនាញ និងបណ្តាញរបស់អ្នក។

👉 សូមដាក់បេក្ខភាពរបស់លោកអ្នក ឲ្យបានមុនថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ (ជាភាសាបារាំង ឬអង់គ្លេស)៖ kh.diplomatie.gouv.fr/fr/appel-candidatures-initiative-marianne-promotion-2027-call-applications-marianne-initiative-class
🔗 ស្វែងយល់បន្ថែម អំពីគម្រោង Marianne៖ initiativemarianne.fr/en

Engagé ou engagée en faveur des droits fondamentaux dans votre pays d’origine, vous distinguant par votre action de terrain et souhaitant suivre un programme de renforcement des capacités en France : rejoignez la prochaine promotion de l’Initiative Marianne ! You are committed to promoting fu...

[សេចក្តីប្រកាសព័ត៌មាន] – ទំព័រថ្មីនៃប្រវត្តិសាស្ត្ររបស់ មនោរម្យ.អាំងហ្វូ (MONOROOM.info)គោរពជូនប្រិយមិត្តអ្នកអាន និងអ្នក...
16/04/2026

[សេចក្តីប្រកាសព័ត៌មាន] – ទំព័រថ្មីនៃប្រវត្តិសាស្ត្ររបស់ មនោរម្យ.អាំងហ្វូ (MONOROOM.info)

គោរពជូនប្រិយមិត្តអ្នកអាន និងអ្នកគាំទ្រទាំងអស់,
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលទំព័រមួយនេះបានរួមដំណើរជាមួយលោកអ្នក ក្នុងការផ្ដល់ជូន នូវព័ត៌មាន ការវិភាគស្រាវជ្រាវ... ដោយការយកចិត្តទុកដាក់បំផុត។

ថ្ងៃនេះ មនោរម្យ.អាំងហ្វូ សូមប្រកាសបិទបញ្ចប់ទំព័រចាស់ ដើម្បីឈានចូលទំព័រថ្មី នៃប្រវត្តិសាស្ត្ររបស់ខ្លួន។

ថ្នាក់ដឹកនាំចាស់របស់ទំព័រ បានសម្រេចចិត្តផ្ទេរសិទ្ធិគ្រប់គ្រងទាំងស្រុង នៃទំព័រនេះ ទៅឱ្យក្រុមការងារថ្មីឯករាជ្យមួយ ដែលមានមូលដ្ឋាននៅចន្លោះទ្វីបអឺរ៉ុប និងអាស៊ី / បារាំង និងកម្ពុជា។

ចាប់ពីថ្ងៃនេះតទៅ មនោរម្យ.អាំងហ្វូ នឹងបញ្ចប់ការផ្សាយព័ត៌មានទាំងឡាយ ដើម្បីងាកមកផ្តោតសំខាន់ទាំងស្រុងទៅលើវិស័យ ដែលលើកស្ទួយស្មារតីមនុស្សជាតិ នោះគឺ៖ សិល្បៈ វប្បធម៌ ស្ថាបត្យកម្ម នគរូបនីយកម្ម និងសិល្បៈនៃការរស់នៅ (Art de vivre)។

បេសកកម្មថ្មីរបស់យើង គឺការកសាងស្ពានវប្បធម៌ ដ៏ឧត្តុង្គឧត្តម រវាងប្រទេសបារាំង និងកម្ពុជា ដោយបង្ហាញពីស្នាដៃអ្នកច្នៃប្រឌិត អ្នកស្ថាបនា និងទស្សនវិស័យឆ្ពោះទៅអនាគត។

សូមអរគុណដល់អ្នកគាំទ្រ ទាំងជិត ៨០ ម៉ឺននាក់។ សូមរង់ចាំស្វាគមន៍ទស្សនីយភាពថ្មី និងពិភពលោកថ្មី ជាមួយយើងខ្ញុំ។

ក្នុងការងារថ្មីនៃមនោរម្យ.អាំងហ្វូ

15/01/2026

#ចែកគ្នាដឹង #ទំព័រចែករំលែក #ឡេងណាវ៉ាត្រា

#សៀមចោរទមិឡអន្យតិរ្ថិយ #ជម្លោះព្រំដែនកម្ពុជាថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #សសុខា

🔴👉 «នៅក្បែរៗក្លៀក» បើតាមលោក ហេង ស្រស់ និងលោក វន ចាន់ឡូត !  #ទំព័រចែករំលែក  #ចែកគ្នាដឹង  #សៀមចោរទមិឡអន្យតិរ្ថិយ  #ជម្លោះព...
15/01/2026

🔴👉 «នៅក្បែរៗក្លៀក» បើតាមលោក ហេង ស្រស់ និងលោក វន ចាន់ឡូត !

#ទំព័រចែករំលែក #ចែកគ្នាដឹង #សៀមចោរទមិឡអន្យតិរ្ថិយ #ជម្លោះព្រំដែនកម្ពុជាថៃ #ហ៊ុនសែន #ហ៊ុនម៉ាណែត #កឹមសុខា #សសុខា #សមរង្ស៊ី

🔴☝️ កាសែតសៀម «Khoasod» បានអបអរសាទរររាជធានីភ្នំពេញ ដែលត្រូវបានជាប់ក្នុងបញ្ជីរបស់ប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីនៃចក្រភពអង់គ្លេស...
04/01/2026

🔴☝️ កាសែតសៀម «Khoasod» បានអបអរសាទរររាជធានីភ្នំពេញ ដែលត្រូវបានជាប់ក្នុងបញ្ជីរបស់ប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីនៃចក្រភពអង់គ្លេស «BBC» នៃកន្លែងដែលល្អជាងគេចំនួន ២០កន្លែង លើពិភពលោក ឆ្នាំ ២០២៦ សម្រាប់ភ្ញៀវទេសចរណ៍ទៅកំសាន្តសប្បាយ។

ក្នុងបញ្ជីឆ្នាំ ២០២៦នេះ មិនមានរាជធានីបាងកក ប្រទេសសៀម នៅជាប់ឈ្មោះ ដូចឆ្នាំមុននោះទេ។

#សៀមចោរទមិឡអន្យតិរ្ថិយ #ជម្លោះព្រំដែនកម្ពុជាថៃ #ទំព័រចែករំលែក #ចែកគ្នាដឹង #ហ៊ុនម៉ាណែត #ហ៊ុនសែន #កឹមសុខា #សសុខា #មិនមែនត្រាំទេ

04/01/2026

❤️👉 [ព័ត៌មានបន្ទាន់] សេតវិមានបានបង្ហោះរូបភាពវីដេអូនៃការបណ្ដើរខ្លួនលោក នីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា

ទំព័របណ្ដាញសង្គម X របស់សេតវិមានដែលមានឈ្មោះថា «Rapid Response» បានបង្ហោះវីដេអូនោះ ជាមួយនឹងពាក្យពីរម៉ាត់ដែលមានសេចក្ដីថា «ការចាប់បញ្ជូនខ្លួនជនសង្ស័យ»។

នៅក្នុងរូបភាពនេះ គេបានស្ដាប់ឮលោក នីកូឡា ម៉ាឌូរ៉ូ និយាយជូនពរ រាត្រីសួស្ដី និង សួស្ដីឆ្នាំថ្មី ទៅកាន់មនុស្សនៅជុំវិញ។

ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា និងភរិយា ត្រូវបានចាប់ខ្លួន ដោយកងកម្លាំងពិសេសរបស់យោធាអាមេរិក កាលពីយប់ថ្ងៃសុក្រ ចូលមកព្រឹកថ្ងៃសៅរ៍ មុននឹងត្រូវបានបញ្ចូលខ្លួនមកកាន់សហរដ្ឋអាមេរិក តាមនាវាចម្បាំងមួយ ឈ្មោះ USS Iwo Jima។ នេះបើតាមការអះអាង របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

បើតាមអ្នកស្រី Pam Bondi រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ឱ្យដឹងថា លោក នីកូឡា ម៉ាឌូរ៉ូ នឹងត្រូវឆ្លើយតបចំពោះការចោទប្រកាន់ របស់តុលាការសហព័ន្ធទីក្រុងញូវយ៉ក ពីបទ «ជួញដូរគ្រឿងញៀននិងភេវរកម្ម»៕

#វិបត្តិនៅវេណេស៊ុយអេឡា #ទំព័រចែករំលែក #មិនមែនត្រាំទេ #ចែកគ្នាដឹង #

🔴👉 [ព័ត៌មានបន្ទាន់] បន្ទាប់ពីចាប់ខ្លួនលោក នីកូឡាម៉ាឌូរូ លោក ដូណាល់ ត្រាំ បានបង្ហើរកន្ទុយពាក្យព្រមាន ទៅលោក វ្លាឌីមៀ ពូទីន...
03/01/2026

🔴👉 [ព័ត៌មានបន្ទាន់] បន្ទាប់ពីចាប់ខ្លួនលោក នីកូឡាម៉ាឌូរូ លោក ដូណាល់ ត្រាំ បានបង្ហើរកន្ទុយពាក្យព្រមាន ទៅលោក វ្លាឌីមៀ ពូទីន

​នាពេលចុងបញ្ចប់នៃសន្និសីទសារព័ត៌មាន ស្តីពីអន្តរាគមន៍របស់កងកម្លាំងពិសេសអាមេរិក នៅប្រទេសវេណេស៊ុយអេឡា និងនៅពេលត្រូវបានសួរ អំពីសង្គ្រាមនៅអ៊ុយក្រែន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រើសម្តីយ៉ាងច្បាស់ៗមិនគួរឱ្យសង្ស័យ ចំពោះសមភាគីរបស់លោកនៅទីក្រុងម៉ូស្គូ គឺលោក វ៉្លាឌីមៀ ពូទីន។

​វាគឺជាការពិតដែលថា ប្រទេសវេណេស៊ុយអេឡាគឺជាប្រទេសសម្ព័ន្ធមិត្ត របស់រុស្ស៊ីក្រោមការដឹកនាំរបស់លោក វ៉្លាឌីមៀ ពូទីន។ លើសពីនេះទៅទៀត ទីក្រុងម៉ូស្គូកាលពីព្រឹកថ្ងៃសៅរ៍ បានថ្កោលទោសការវាយប្រហារយោធារបស់អាមេរិក និងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនដោះលែងប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) និងភរិយា បន្ទាប់ពីមានការប្រកាសគួរឱ្យភ្ញាក់ផ្អើល អំពីការចាប់ខ្លួន និងការនាំខ្លួនពួកគេចេញពីប្រទេស។

​ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រមុខការទូតរុស្ស៊ី លោក ស៊ែហ្គី ឡារ៉ូវ (Sergueï Lavrov) បានបញ្ជាក់ជាថ្មីនូវការគាំទ្រ របស់ទីក្រុងម៉ូស្គូចំពោះទីក្រុងការ៉ាកាស (Caracas) ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន នៅទ្វីបអាមេរិកខាងត្បូង ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយអនុប្រធានាធិបតី វេណេស៊ុយអេឡា អ្នកស្រី ដេលស៊ី រ៉ូទ្រីហ្គេស (Delcy Rodriguez)។

​ក្រសួងបានថ្លែងថា៖

«ដោយយោងតាមព័ត៌មាន ដែលបានបញ្ជាក់អំពីវត្តមានរបស់ប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ និងភរិយានៅសហរដ្ឋអាមេរិក យើងសូមជំរុញឱ្យអាជ្ញាធរអាមេរិកពិចារណាឡើងវិញ នូវជំហរនេះ ហើយដោះលែងប្រធានាធិបតីដែលជាប់ឆ្នោតដោយស្របច្បាប់ នៃប្រទេសមួយដែលមានអធិបតេយ្យភាព រួមទាំងភរិយារបស់លោកផងដែរ»។

ក្រសួងការបរទេសដដែលក៏បានបន្ថែមទៀតថា «លេសដែលប្រើដើម្បីបង្ហាញពីភាពត្រឹមត្រូវ នៃសកម្មភាពបែបនេះ គឺមិនអាចទទួលយកបានទេ» ដោយសម្តែងការសោកស្តាយដែល «អរិភាពខាងមនោគមវិជ្ជា បានយកឈ្នះលើការអនុវត្តជាក់ស្តែង ដែលជាទម្លាប់»។

​លោក ដូណាល់ ត្រាំ បានពន្យល់ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការវាយប្រហាររបស់អាមេរិក នៅវេណេស៊ុយអេឡាថា៖

«អ្វីដែលបានកើតឡើងចំពោះលោក ម៉ាឌូរ៉ូ ក៏អាចកើតឡើងចំពោះអ្នកដទៃដែរ»។

ក្នុងការឆ្លើយសំណួរទៅកាន់អ្នកសារព័ត៌មាន លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ក៏បានគំរាមកំហែងយ៉ាងច្បាស់ ដល់មេដឹកនាំគុយបាផងដែរ។

លោក ម៉ាកូ រូប៊ី បានមានប្រសាសន៍ថា «ប្រសិនបើខ្ញុំរស់នៅទីក្រុងឡាហាវ៉ាន ហើយជាផ្នែកមួយនៃរដ្ឋាភិបាល ខ្ញុំនឹងមានការព្រួយបារម្ភយ៉ាងហោចណាស់បន្តិចដែរ» ដោយបន្ថែមថា «ប្រទេសគុយបាគឺជាមហន្តរាយ» ហើយប្រទេសនេះត្រូវបាន «ដឹកនាំដោយបុរស ដែលគ្មានសមត្ថភាព និងជរាហួសសម័យម្នាក់»។

​ប៉ុន្តែមានមេដឹកនាំម្នាក់ទៀត ដែលត្រូវបានគេរំឮកឈ្មោះដល់យ៉ាងខ្លាំង នៅចុងបញ្ចប់នៃសន្និសីទនោះ គឺមិនមែនអ្នកណាផ្សេងក្រៅពីលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្សីនោះទេ។

នៅពេលត្រូវបានសួរ អំពីសង្គ្រាមនៅអ៊ុយក្រែន បុរសខ្លាំងនៃទីក្រុងវ៉ាស៊ីនតោនបានបង្ហាញការខឹងសម្បារថា៖

«ខ្ញុំមិនសប្បាយចិត្តនឹងអ្វីដែលលោក ពូទីន កំពុងធ្វើនាពេលបច្ចុប្បន្ននេះទេ។ គាត់កំពុងសម្លាប់មនុស្សជាច្រើន»។

បន្ទាប់ពីបានអះអាងពីការបញ្ចប់សង្គ្រាមចំនួន ៨ លើក និងមួយភាគបួនរួចមក លោក ដូណាល់ ត្រាំ បានដំឡើងសម្លេងថា៖

«ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់៖ ក្នុងរយៈពេលមួយខែចុងក្រោយនេះ ទាហាន ៣០,០០០ នាក់ត្រូវបានសម្លាប់ [...] មនុស្សជាច្រើនត្រូវបានគេសម្លាប់ នៅទីក្រុងគីវ (Kiev) យ៉ាងសាហាវឃោរឃៅ»។

លោក ត្រាំ បានពន្យល់ថា «នេះគឺជាសង្គ្រាមដែលមិនគួរកើតមានទាល់តែសោះ» ដោយលោកបានរិះគន់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកមុន និងលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែនក្រែន នៅម្ខាង និងលោក វ៉្លាឌីមៀ ពូទីន នៅម្ខាងទៀត។ «សង្គ្រាមនេះគឺជាការបង្ហូរឈាមដែលយើងចង់បញ្ឈប់»។ ហើយនៅថ្ងៃនេះ គឺនៅទីក្រុងម៉ូស្គូដែលផែនការសន្តិភាពរបស់អាមេរិកកំពុងជាប់គាំង៕

#វិបត្តិនៅវេណេស៊ុយអេឡា #មិនមែនត្រាំទេ #ចែកគ្នាដឹង #ទំព័រចែករំលែក

🔴👉 [ព័ត៌មានបន្ទាន់] ​អគ្គមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិក រំលឹកពីទិដ្ឋភាពពីក្រោយឆាក នៃប្រតិបត្តិការ មួយដែលលោកហៅថា «ជោគជ័យអស្...
03/01/2026

🔴👉 [ព័ត៌មានបន្ទាន់] ​អគ្គមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិក រំលឹកពីទិដ្ឋភាពពីក្រោយឆាក នៃប្រតិបត្តិការ មួយដែលលោកហៅថា «ជោគជ័យអស្ចារ្យបំផុត»

​លោកនាយឧត្តមសេនីយ៍ Dan Caine អគ្គមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិក បានមានប្រសាសន៍អំពីការត្រៀមរៀបចំប្រតិបត្តិការ ដែលនាំទៅដល់ការចាប់ខ្លួនលោក Nicolas Maduro។ លោកបានពិពណ៌នាថា វាគឺជាប្រតិបត្តិការមួយដែល «រួមបញ្ចូលគ្នា នូវគ្រប់ទម្រង់នៃកម្លាំងរបស់យើង» ដែលមានភាពស្មុគស្មាញ រហូតដល់ «មិនអាចសង្ខេបបាន» ដោយមានការចូលរួមពី «យន្តហោះ និងនាវាចម្បាំងរាប់រយគ្រឿង ដែលធ្វើការរួមគ្នាក្នុងគោលដៅតែមួយ គឺដើម្បីអនុញ្ញាតឱ្យក្រុមការងារមួយ ចូលទៅក្នុងទីក្រុង Caracas ដើម្បីនាំខ្លួនមេដឹកនាំផ្តាច់ការ ចេញមកក្រៅ»។

​«យើងត្រូវដឹងពីអ្វីដែលគាត់បរិភោគ អ្វីដែលគាត់ធ្វើ និងរបៀបដែលគាត់ធ្វើដំណើរ៖ វាគឺជាការតាមដានយ៉ាងយកចិត្តទុកដាក់ អស់រយៈពេលជាច្រើនខែ។ យើងត្រូវស្វែងរកថ្ងៃដ៏សមស្របបំផុត ដើម្បីកាត់បន្ថយការបាត់បង់ជីវិតជនស៊ីវិល និងបង្កើនឱកាសជោគជ័យរបស់យើង។ ក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ កងទ័ពរបស់យើងបានត្រៀមខ្លួនជាស្រេច ដើម្បីរង់ចាំពេលវេលាដ៏ល្អមកដល់។ ហើយពេលវេលានោះ គឺកាលពីយប់មិញ។ មានតែអ្នកបើកយន្តហោះដ៏ឆ្នើមបំផុតក្នុងលោកប៉ុណ្ណោះ ទើបអាចគ្រប់គ្រងប្រតិបត្តិការបែបនេះបាន»។

​លោក Dan Caine បានបន្ថែមថា៖

«កាលពីយប់មិញ លោកប្រធានាធិបតីបានផ្តល់ភ្លើងខៀវ និងជូនពរឱ្យយើងមានសំណាងល្អ។ យន្តហោះទម្លាក់គ្រាប់បែកត្រូវបានបញ្ជូនចេញ នាយទាហានបានចាប់ផ្តើមហោះហើរ ឆ្ពោះទៅកាន់ប្រទេស វេណេស៊ុយអេឡា ហើយនៅពេលពួកគេចូលទៅជិតដល់ យើងបានជម្រាបដំណឹង ដល់ភ្នាក់ងារផ្សេងៗរបស់យើង ដើម្បីរៀបចំព្រឹត្តិការណ៍។ កងកម្លាំងត្រូវបានការពារដោយយន្តហោះ កងទ័ពជើងទឹក និងកងកម្លាំងជើងគោក។ កងកម្លាំងជើងគោក បានចាប់ផ្តើមធ្វើសកម្មភាព ដើម្បីធានាសុវត្ថិភាព ដល់ឧទ្ធម្ភាគចក្រឆ្ពោះ ទៅកាន់គោលដៅរបស់ពួកគេ៖ យើងត្រូវការពារឧទ្ធម្ភាគចក្រ ដើម្បីឱ្យកងកម្លាំងអាចចូលទៅដល់ដោយសុវត្ថិភាព រក្សាភាពភ្ញាក់ផ្អើល និងសម្រេចបេសកកម្មរបស់ពួកគេ»។

​«នៅម៉ោង ១:០១ នាទីរំលងអធ្រាត្រ កងកម្លាំងដែលត្រូវចាប់ខ្លួនលោក Maduro បានចុះដល់ដីដោយវិន័យខ្ពស់។ បេសកកម្មរបស់ពួកគេ គឺដើម្បីធានាសុវត្ថិភាពមនុស្សជាតិ ព្រមទាំងសម្រេចគោលដៅរបស់ខ្លួន។ ពួកគេបានវាយបកទៅលើអ្នកដែលបានបាញ់មករកពួកគេ ក្នុងពេលជាមួយគ្នានោះក៏ការពារកងទ័ព និងសម្ភារៈផងដែរ។ លោក Maduro និងភរិយាបានចុះចាញ់យ៉ាងឆាប់រហ័ស ដោយមិនមានការបាត់បង់ជីវិតណាម្នាក់ ខាងភាគីសហរដ្ឋអាមេរិកឡើយ»។

​«បន្ទាប់មកនៅម៉ោងប្រហែល ៣ ទៀបភ្លឺ ពោលគឺមិនដល់ ២ ម៉ោងផង កងកម្លាំងទាំងអស់បានត្រឡប់ទៅដល់សមុទ្រវិញ។ យើងបានរៀបចំរចនាសម្ព័ន្ធ យើងបានហ្វឹកហាត់ម្តងហើយម្តងទៀត សម្រាប់ប្រតិបត្តិការនេះ ដើម្បីកុំឱ្យមានអ្វីខុសឆ្គង។ យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបានជោគជ័យ នៅកន្លែងដែលយើងចង់បាន និងតាមរបៀបដែលយើងចង់បាន»។

#វិបត្តិនៅវេណេស៊ុយអេឡា #ទំព័រចែករំលែក #ចែកគ្នាដឹង #មិនមែនត្រាំទេ

🔴👉 [ព័ត៌មានបន្ទាន់] មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានហៅប្រតិបត្តិការយោធាអាមេរិកក្នុងការចាប់ខ្លួនលោក នីកូឡា ម៉ាឌ...
03/01/2026

🔴👉 [ព័ត៌មានបន្ទាន់] មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានហៅប្រតិបត្តិការយោធាអាមេរិកក្នុងការចាប់ខ្លួនលោក នីកូឡា ម៉ាឌូរ៉ូថា ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា ជា« ប្រតិបត្តិការមួយដែលមិនធ្លាប់មាននរណាម្នាក់បានឃើញ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក »។

នៅក្នុងសន្និសិទសារព័ត៌មានក្នុងពេលនេះ ចេញពីរដ្ឋផ្លរីដា ប្រធានាធិបតីអាមេរិកបានហៅប្រតិបត្តិការយោធានោះ ថាមានលក្ខណៈជា « ប្រវត្តិសាស្ត្រ » ។

លោក ដូណាល់ ត្រាំ បន្តថា ៖

«មធ្យោបាយយោធារបស់ប្រទេសវ៉េណេស៊ុយអេឡាត្រូវបានផ្អាកចលនា ដើម្បីអាចចាប់ខ្លួនលោក Maduro ឱ្យបានជោគជ័យ៖ នៅក្នុងយប់ដ៏ងងឹតសូន្យសុងមួយ ពន្លឺភ្លើងទាំងអស់ត្រូវបានបិទ នៅក្នុងទីក្រុង Caracas ហើយសមត្ថភាពទាំងអស់របស់យើងត្រូវបានប្រមូលផ្តុំ ទៅលើសកម្មភាពនេះ »។

មេដឹកនាំសេតវិមានបានបញ្ជាក់ទៀតថា "រលកទីពីរ" នៃការវាយប្រហារត្រូវបានគ្រោងទុក ប៉ុន្តែនៅទីបំផុតវាមិនត្រូវបានអនុវត្តឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកបានគំរាមប្រទេសវេណេស៊ុយអេឡាថា នឹងបញ្ជាឱ្យមានការវាយប្រហារថ្មីនេះ ប្រសិនបើការផ្លាស់ប្តូរអំណាចមិនប្រព្រឹត្តទៅតាមអ្វីដែលលោកចង់បាននោះទេ។

សម្រាប់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកនឹង «ដឹកនាំ» ប្រទេសវ៉េណេស៊ុយអេឡា ក្នុងអំឡុងពេលរង់ចាំការផ្លាស់ប្តូរដែល «ប្រកបដោយសុវត្ថិភាព»។

ប្រធានាធិបតីនៃប្រទេសមហាអំណាចរូបនេះ បានប្រកាសថា៖

«យើងមិនអាចប្រថុយឱ្យនរណាម្នាក់ ឡើងមកកាន់អំណាចវិញ នៅប្រទេសវ៉េណេស៊ុយអេឡា ហើយមកបំផ្លាញអ្វីៗគ្រប់យ៉ាងដែលយើងទើបតែសម្រេចបាន នៅយប់នេះនោះទេ។ ឥឡូវយើងនៅទីនេះ ហើយយើងនឹងបន្តនៅទីនេះ រហូតទាល់តែការផ្លាស់ប្តូរនយោបាយមួយ បានប្រព្រឹត្តទៅតាមរបៀបដ៏ត្រឹមត្រូវបំផុត»៕

#មិនមែនត្រាំទេ #វិបត្តិនៅវេណេស៊ុយអេឡា #ចែកគ្នាដឹង #ទំព័រចែករំលែក

🔴👉 [ព័ត៌មានបន្ទាន់] ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចែករំលែកជាលើកដំបូង នូវរូបថតលោក នីកូឡា ម៉ាឌូរ៉ូ ប្រធានា...
03/01/2026

🔴👉 [ព័ត៌មានបន្ទាន់] ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចែករំលែកជាលើកដំបូង នូវរូបថតលោក នីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា ដែលត្រូវបានកងកម្លាំងពិសេសនៃយោធាអាមេរិកចាប់ខ្លួន ក្នុងយប់ថ្ងៃសុក្រចូលមកព្រឹកថ្ងៃសៅរ៍។

#វិបត្តិនៅវេណេស៊ុយអេឡា #មិនមែនត្រាំទេ #ចែកគ្នាដឹង #ទំព័រចែករំលែក

Adresse

Saint-Maur-des-Fossés

Téléphone

+33980698909

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque MONOROOM.info publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à MONOROOM.info:

Partager