26/02/2020
—Serpentine Gallery Pavilion—
•ឈ្មោះក្រៅផ្លូវការ: The Cloud Pavilion
•ស្ថាបត្យករ: Sou Fujimoto ដែលគាត់កាលនោះទើបអាយុ៤១ឆ្នាំ ជាស្ថាបត្យករវ័យក្មេងបំផុត ក្នុងការទទួលយកគំរោងនេះ
•ទីតាំង: London's Kensington Gardens នៅអង់គ្លេស
•ឆ្នាំសាងសង់: 2013
•គ្រឿងបង្គុំ: របារដែក (D=20mm;L=40cm,80cm) ត្រូវបានផ្សារតគ្នារៀបជាគូប និងបំពាក់បន្ទះថ្លា Polycarbonate
•គ្រោងអគារ: Latticed Structure
នៅលើវាលស្មៅដែលលាតសន្ធឹង ទំហំប្រមាណ៣៥០ម៉ែត្រក្រឡា ខាងមុខសារមន្ទីរ Serpentine Galllery ជាមួយនឹងដើមឈើព័ទ្ធជុំវិញជាច្រេីន អគារមួយនេះត្រូវបានគេសង់ឡើង ជាកន្លែងជួបជុំ ដែលមានលក្ខណៈបត់បែន អាចឆ្លើយតបទៅនឹងកម្មវិធីសង្គម និងស្វាគមន៍ភ្ញៀវចូលទស្សនាសារមន្ទីរ ដោយអាចយកថ្នាក់ៗកាំជណ្តេីរតាមកំពស់ផ្សេងៗគ្នា ធ្វេីជាកន្លែងអង្គុយលេង កន្លែងនិយាយសំណេះសំណាលគ្នា ឬឡេីងលេងតាមថ្នាក់កាំជណ្តេីរ គយគន់ទេសភាពជុំវិញជាដេីម ។ អគារនេះជាសាលាដំណាក់ (អគារបណ្ដោះអាសន្ន) ដោយត្រូវបានដាក់តាំងរយៈពេល៤ខែ ហើយមានច្រកចូល២ ។ ខាងក្នុងអគារ មានហាងកាហ្វេផងដែរ ។
លក្ខណៈពិសេសរបស់អគារ Pavilionនេះគឺ វាជាទម្រង់ស្ថាបត្យកម្មថ្មីនៃការផ្គេីនទៅនឹងលំដាប់ថ្នាក់ (Hierarchy) នៃទម្រង់ស្ថាបត្យកម្មចាស់ ដោយវាបានផ្តល់នូវនិយមន័យថ្មីនៃទំនាក់ទំនងរវាងធាតុផ្សំ (element) និងមុខងាររបស់វា (Function) នៃស្ថាបត្យកម្ម ។ អគារនេះបានចូលរួមរុញប្រវត្តិសាស្រ្តនៃ Pavilion ឲ្យទៅមុខមួយកំរិតទៀត ដោយបង្កើតទំនាក់ទំនាក់យ៉ាងស្អិតរមួត ទៅនឹងធម្មជាតិជុំវិញ ដើម្បីកុំឲ្យបាំងរាល់ទីតាំងផ្សេងៗ ហើយលើកកំពស់ការប្រាស្រ័យទាក់ទងគ្នាសំរាប់អ្នកចូលប្រេីប្រាស់ ។ គោលគំនិតនៃការឌីហ្សាញ បានផ្តោតទៅលើភាពស្រទន់ថ្លា (Transparency) និងធ្វើយ៉ាងណាឲ្យរបស់សិប្បនិមិត្ត និងរបស់ធម្មជាតិមើលទៅចូលគ្នា ។ អគារនេះត្រូវបានគិត ដោយប្រើភាពចម្រាស់គ្នា(Contrast)នៃការតម្រៀបជាគូបជាច្រើន ដែលមើលទៅហាក់ដូចជាឥតសណ្ដាប់ធ្នាប់ តែដើរតាមគំរូនៃដើមឈើ ហើយត្រូវបានគេមើលឃើញថា ជាពពកសផងដែរ បើមានការចុះអាប់នៅទីនោះ ។ ទាំងនេះវាប្រៀបដូចជាការនាំយកអតីតកាលមកបច្ចុប្បន្ន ដោយការខ្ចីពីកំលាំងធម្មជាតិដែលមានរួចមកហើយ ។
ស្ថាបត្យកម្ម+ធម្មជាតិ