12/01/2025
Market•Krong Siem Reap, Cambodia
Architects: UAD Architects
Area: 3000 m²
Year: 2024
Photographs:Oudompheaktra Ang
Lead Architects: Mengly Khuth, Visal Nuon
ស្ថាបត្យកម្មថ្មីឈ្មោះ ផ្សារទំនើបអង្គរ ដែលទើបបញ្ចប់នៅចុងឆ្នាំ ២០២៤ ស្ថិតនៅលើមហាវិថីព្រះសីហនុផ្លូវភាគខាងជើងនៃខេត្តសៀមរាបឆ្ពោះទៅកាន់តំបន់ប្រាសាទអង្គវត្ត។ ផ្សារអង្គរមានចំនួនពីរជាន់ ដែលមានអាគារបេតិកភណ្ឌជាច្រើនស្ថិតនៅក្បែរៗនោះ។ ស្ថាបត្យករបានគិតគូរយ៉ាងល្អិតល្អន់ដើម្បីអោយសមស្របទៅនឹងមជ្ឈដ្ឋានជុំវិញ ដោយបានជ្រើសរើសនូវផលិតផលក្នុងតំបន់មកប្រើប្រាស់ដូចជា ឥដ្ឋតាន់ក្រហម ការ៉ូឡា ការ៉ូខ្មែរយកមកបញ្ជូលក្នុងស្ថាបត្យកម្មមួយនេះ។
ដោយសារតែអាគារមួយនេះបែរមុខទៅខាងលិច ស្ថាបត្យករបានប្រើនូវប្រភេទឥដ្ឋតាន់ ដែលជាប្រភេទឥដ្ឋដុតមកធ្វើជាជញ្ជាំងដេគ័រផ្នែកខាងមុខ (double facade) ដើម្បីបង្កើតជាស្រមោល និងកាត់បន្ថយកម្ដៅចូលទៅក្នុងអាគារទាំងស្រុងនិងសោភ័ណ្ឌភាពផងដែរ។ បើនិយាយអំពីជញ្ជាំងឥដ្ឋផ្នែកខាងក្រៅមួយនេះស្ថាបត្យករ ទទួលបានគំនិតពីក្បឿងខ្មែរបុរាណនាសម័យអង្គរដែលមានលក្ខណះផ្នែកខាងលើកោងដូចស្រទបចេក ទម្រង់បែបនេះបង្កើតអោយជញ្ជាំងមានរាងជាទទឹករលក និងបង្កើតស្រមោលបានយ៉ាងល្អទៅលេីអាគារ។
លក្ខណះពិសេសនៃ layout plan ស្ថាបត្យករបានសម្រួលដល់អ្នកប្រើប្រាស់នៅពេលដែលដើរចូលទៅក្នុងអាគារ គេអាចមើលពណ៌ដែលបានរចនាទៅតាមទីតាំងនៃប្រភេទមុខទំនិញដោយស្ថាបត្យករបានប្រើពណ៌ថ្មដុះដល់ទៅ១១ពណ៌ដែលប្រដេញពីពណ៌ត្រជាក់ទៅពណ៌ក្ដៅ។
គំនិតចម្បងនៃអាគារមួយនេះស្ថាបត្យករ ចង់អោយផ្សារមួយនេះក្លាយទៅជាសហគមន៍ដែលមនុស្សអាចជួបជុំគ្នា កំសាន្ត ជាពិសេសផ្សារមួយនេះផ្តោតសំខាន់ទៅលើផលិតផលក្នុងស្រុកដែលប្រជាកសិករក្នុងស្រុកខាងភ្នំគូលែនបានដាំដោយផ្ទាល់។
source: UAD Architects, Archdaily