25/03/2026
🚨 សោកស្តាយយើងស្ទើតែមិនធ្លាប់បានឃើញសោះ នូវសម្ថភាព នៃSora ក្នុងArchitectural animation
OpenAI មិនបានបោះបង់ចោល SORA ទេ.. ប៉ុន្តែពួកគេកាត់បន្ថយវា ដើម្បីត្រៀមខ្លួនសម្រាប់អ្វីដែលនឹងមកដល់បន្ទាប់។
វីដេអូរបស់ Sora មើលទៅពិតជាអស្ចារ្យមែន ប៉ុន្តែនៅពីក្រោយ. រាល់ឃ្លីបនីមួយៗ គឺមានការចំណាយលើកម្លាំងម៉ាស៊ីន (compute) យ៉ាងមហាសាល មានហានិភ័យផ្លូវច្បាប់ និងស្ទើរតែគ្មានចំណូលពិតប្រាកដមកវិញទាល់តែសោះ។
ហេតុដូច្នេះហើយ ទើបពួកគេធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រ។
កម្លាំងម៉ាស៊ីនត្រូវបានដកចេញពីការពិសោធន៍ ហើយយកទៅផ្ដោតលើ ChatGPT, Codex និងឧបករណ៍ដែលមនុស្សប្រើប្រាស់ជាប្រចាំថ្ងៃវិញ។
ពួកគេត្រូវការប្រាក់រាប់រយពាន់លានដុល្លារ។ ទាំងកម្លាំងម៉ាស៊ីន ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស... ទាំងអស់នេះត្រូវធ្វើឡើងក្នុងទ្រង់ទ្រាយធំសម្បើមបំផុត។
ដូច្នេះហើយ ទើបត្រូវមានរបស់ខ្លះដែលត្រូវលះបង់ចោល។