TouchChamnan/ទូចចំណាន

08/08/2026

[EN👇] 🚗💨 យល់ដឹងពីច្បាប់៖ តើអ្វីទៅជា «បទរត់គេចខ្លួន» (មាត្រា ៥៤៣)?
យោងតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ ជនណាដែលបើកបរយានជិះ (ផ្លូវគោក ឬផ្លូវទឹក) ដឹងថាខ្លួនបានបង្កគ្រោះថ្នាក់ ឬការខូចខាត ហើយមិនព្រមឈប់ ដើម្បីរត់គេចពីការទទួលខុសត្រូវ ត្រូវប្រឈមមុខនឹង៖
⚖️ ទោសពន្ធនាគារ៖ ពី ៦ ខែ ទៅ ២ ឆ្នាំ
💰 ពិន័យជាប្រាក់៖ ពី ១,០០០,០០០ រៀល ទៅ ៤,០០០,០០០ រៀល
💡 បើកបរដោយទំនួលខុសត្រូវ បើមានគ្រោះថ្នាក់កើតឡើង កុំរត់គេច!
•••••••••••••••••••••
🚗💨 Legal Insight: What is the Offense of "Hit and Run" (Article 543)?
Under Article 543 of the Cambodian Criminal Code, any driver (land or water transport) who knows they caused an accident or damage and refuses to stop in order to evade legal responsibility shall face:
⚖️ Imprisonment: 6 months to 2 years
💰 Fines: 1,000,000 to 4,000,000 Riels
💡 Drive responsibly. If an accident occurs, do not flee!
#បទរត់គេចខ្លួន #មាត្រា៥៤៣

07/08/2026
25/07/2026

ឯកឧត្តម អ៊ុន ជឹម លើកឡើងថា ខណៈនាយករដ្ឋមន្ត្រីខិតខំកៀរគរអ្នកវិនិយោគ ក្រសួងស្ថាប័នថ្នាក់ក្រោមបែរជាបង្កឧបសគ្គស្មុគស្មាញ

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានបង្ហោះបទពិចារណាមួយនៅលើបណ្តាញសង្គម ដោយបានចង្អុលបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំង រវាងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូល និងការអនុវត្តការងារជាក់ស្តែងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការទាក់ទាញ និងគាំទ្រការវិនិយោគ។

នៅក្នុងបទពិចារណានោះ ឯកឧត្តមបានរំលេចនូវចំណុចសំខាន់ៗដូចខាងក្រោម៖

សម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរក និងអញ្ជើញក្រុមអ្នកវិនិយោគទុនបរទេសឱ្យមកដាក់ទុនរកស៊ីនៅកម្ពុជា រាល់ពេលសម្តេចអញ្ជើញទៅបំពេញបេសកកម្មនៅក្រៅប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ផ្ទុយទៅវិញ ការងារជាក់ស្តែងនៅតាមក្រសួង អគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីរពាក់ព័ន្ធ ទាំងអ្នកវិនិយោគក្នុងស្រុក និងបរទេស តែងតែជួបប្រទះនូវនីតិវិធីស្មុគស្មាញ ឆ្លងកាត់ស្ថាប័នច្រើនជាន់ថ្នាក់ និងប្រឈមនឹងការតម្រូវឱ្យចំណាយ «ថវិកាក្រោមតុ» ឬលុយក្រៅច្បាប់ជាច្រើន ទម្រាំទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម។

អ្នកដែលមានខ្សែ ឬប្រើប្រាស់ថវិការត់ការ អាចបើក និងការពារអាជីវកម្មបានយ៉ាងរលូន ដោយគ្មានការរំខានពីសមត្ថកិច្ចខិលខូច។ ផ្ទុយទៅវិញ អ្នកដែលគ្មានខ្នងបង្អែក ឬមិនព្រមចំណាយលុយក្រៅច្បាប់ ត្រូវប្រឈមនឹងការធ្វើបាប គោះរកលុយ រហូតដល់ថ្នាក់រារាំងអាជីវកម្ម ធ្វើឱ្យខ្ស័យធន បិទទ្វារ ឬជាប់បំណុលវ័ណ្ឌក។ ជាងនេះទៅទៀត អ្នករកស៊ីភាគច្រើនមិនហ៊ាននិយាយការពិតឡើយ ដោយសារខ្លាចប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន។

ឯកឧត្តម អ៊ុន ជឹម បានសម្តែងនូវបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដោយស្នើឱ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ានចាត់វិធានការ «វះកាត់» និងដោះស្រាយបញ្ហានេះឱ្យបានទាន់ពេលវេលា។ ឯកឧត្តមបានព្រមានថា ប្រសិនបើក្រសួងមន្ទីររដ្ឋនៅតែបន្តបង្កការលំបាកដល់អ្នករកស៊ីស្របច្បាប់ អ្នកវិនិយោគក្នុងស្រុកនឹងមិនហ៊ានបញ្ចេញទុន ឯអ្នកវិនិយោគបរទេសក៏នឹងដកថយទៅរកស៊ីនៅប្រទេសផ្សេងវិញដែរ។

អត្ថបទដើម ៖ https://www.facebook.com/share/p/1Yhw57RMJU/?mibextid=wwXIfr

#អ៊ុនជឹម #គណបក្សឯកភាពជាតិខ្មែរ #ហ៊ុនម៉ាណែត #សេដ្ឋកិច្ច #វិនិយោគ #ក្រសួង #ឧបសគ្គ #ភ្នំឱរ៉ាល់

Address

1801 Main Street
Krong Preah Sihanouk
64108

Alerts

Be the first to know and let us send you an email when TouchChamnan/ទូចចំណាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TouchChamnan/ទូចចំណាន:

Shortcuts

Share