18/11/2026
របៀបធ្វើនំបាញ់អិច
* គ្រឿងផ្សំស្នូលសណ្តែកផ្អែម
សណ្តែកបាយ ២,៥ ខាំ
ទឹក ៣ ខាំ
ខ្ទិះដូង ៣ ខាំ
ស្ករស ៤ ស្លាបព្រាបាយ
អំបិល កន្លះ ស្លាបកាហ្វេ
សាច់ដូង ២ ខាំ
* គ្រឿងផ្សំសំបកនំ
ម្សៅអង្ករដំណើប ៤ ខាំ
ទឹកស្លឹកតើយ ១,៥ ខាំ (១៥០មល)
ទឹកខ្ទិះដូង ១,៥ ខាំ (១៥០មល)
ស្ករស ៣ ស្លាបព្រាបាយ
អំបិល កន្លះ ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹម
* គ្រឿងផ្សំទឹកខ្ទិះដូងខាប់ស្រូបពីលើ
ខ្ទិះដូង ២,៥ ខាំ
ស្ករស ២ ស្លាបព្រាបាយ
អំបិល ១ចឹប
ម្សៅឆា កន្លះ ស្លាបព្រាបាយលាយទឹកកូរអោយសព្វ
ស្លឹកខ្ទឹម
* វិធីធ្វើស្នូលសណ្តែក
- ជាដំបូងត្រូវយកសណ្តែកបាយត្រាំទឹករយះពេល ៥ ម៉ោង ឬ ១ យប់
- បន្ទាប់មកត្រូវយកទឹក និង ខ្ទិះដូងមកកូរលើភ្លើងអោយឡើងក្តៅតិចៗ រួចដាក់អំបិល និង ស្ករសចូល កូរអោយរលាយសព្វ
- ក្រោយមកចាក់សណ្តែកបាយដែលបានត្រាំទឹករួចចូល និង កូររហូតសណ្តែកឆ្អិន
- ជាចុងក្រោយដាក់សាច់ដូងចូល និង បន្តកូរវាទៀតរហូតដាច់ទឹក
- នៅពេលសណ្តែកចុះត្រជាក់យកវាមកលុញអោយចេញជាដុំមូលតូចៗ
* វិធីធ្វើសំបកនំ និងខ្ចប់នំ
- លាយម្សៅអង្ករដំណើប ស្ករស អំបិល កូរចូលគ្នាអោយសព្វចាំចាក់ទឹកស្លឹកតើយចូលម្តងបន្តិចច្របល់ជាមួយម្សៅ
- បន្ទាប់មកចាក់ទឹកខ្ទិះដូងចូល និងញីម្សៅរហូតក្លាយជាដុំស្អិត
- ចាប់ផ្តើមខ្ចប់នំដោយបេះដុំម្សៅមួយដុំតូចឈ្លីអោយចេញជាបន្ទះស្តើងល្មម រួចយកស្នូលសណ្តែកដាក់ចំកណ្តាល និងខ្ចប់អោយជិត។ លុញម្សៅអោយចេញជារាងមូលសំប៉ែតរួចដាក់ស្លឹកខ្ទឹមពីលើបន្តិច
- ដាំទឹកកន្លះឆ្នាំងអោយពុះរួចដាក់នំចំហុយរយះពេល ១០នាទី
* វិធីធ្វើទឹកខ្ទិះដូងខាប់
- ដើម្បីធ្វើទឹកខ្ទិះដូងខាប់ជាដំបូងត្រូវដាក់ទឹកខ្ទិះដូង ស្ករស អំបិល កូរអោយរលាយសព្វ
- បន្ទាប់មកយកម្សៅឆាឬម្សៅពោតលាយជាមួយទឹកបន្តិចកូរអោយសព្វរួចចាក់ចូលទៅ
- បន្តកូរទឹកខ្ទិះដូងលើភ្លើងរហូតឡើងខាប់ចាំដាក់ស្លឹកខ្ទឹម និងទុកអោយពុះជាការស្រេច
បងប្អូនអាចពិសារនំនេះដោយស្រូបខ្ទិះដូងខាប់ពីលើ ឬ ក៏ជ្រលក់ទឹកខ្ទិះដូងវិញ
វិដេអូលំអិត https://www.facebook.com/share/v/1CPafx5mWU/?mibextid=wwXIfr