Green House - ផ្ទះបៃតង

Green House - ផ្ទះបៃតង Green House envisions everywhere is green beautifully, productively, and healthily.
(16)

Local plant shop based in Battambang city that promotes green living and environment through enhancing culture of plantation and supplying all relevant products and services.

75 Days National Campaign 💚💙Join campaign for Fairer, Greener, Inclusive, and Sustainable Cambodia and Planet 🌿🌍Link to ...
15/05/2026

75 Days National Campaign 💚💙
Join campaign for Fairer, Greener, Inclusive, and Sustainable Cambodia and Planet 🌿🌍

Link to frame: https://twb.nz/75daysgreeningcampaign



The NGO Forum on Cambodia

 #ដើមចេកក្រមួន គឺជាចេកមួយប្រភេទដែលមានដើមកំណើតនៅតំបន់ត្រូពិច។ ចេកមួយប្រភេទនេះគឺមានរសជាតិផ្អែមឆ្ងាញ់ ស្អិតល្មួត គួរឱ្យចង់ញ...
26/04/2026

#ដើមចេកក្រមួន គឺជាចេកមួយប្រភេទដែលមានដើមកំណើតនៅតំបន់ត្រូពិច។ ចេកមួយប្រភេទនេះគឺមានរសជាតិផ្អែមឆ្ងាញ់ ស្អិតល្មួត គួរឱ្យចង់ញាំណាស់ ព្រោះវាជាអាហារជួយបំប៉នសុខភាព។ ក្នុងការញុាំគេនិយមយកទៅស្ងោរហូប ជាជាងហូបស្រស់ សព្វថ្ងៃចេកប្រភេទនេះមានកាដាំដុះច្រើននៅកម្ពុជាផងដែរ។

អត្ថប្រយោជន៍៖
១. ជួយ​សម្រាល​ភាព​រមាស់ ដោយសារ​សត្វល្អិត​ខាំ ឬ​ទិច៖ ប្រើ​សម្បកចេក​មក​ត្រដុស នៅលើ​កន្លែង​ដែលមាន​សត្វល្អិត​ទិច ឬ​ខាំ នោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក មិន​ហើមប៉ោង និង​បំបាត់​អាកា​រៈរ​មាស់។
២. បំបាត់​ស្នាម​ជាំ៖ ដោយសារតែ​សម្បកចេក មាន​សមាសធាតុ ជួយ​ឲ្យ​ត្រលប់​មករក​សភាព​ដើម​វិញ នោះ​វា​អាចជួយ​រំសាយ​ដុំ​ឈាម និង​បំបាត់​ស្នាម​ជាំ បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។
៣. ជួយ​ឲ្យ​ធ្មេញ​ស៖ យក​សម្បកចេក មក​ត្រដុស​លើ​ធ្មេញ អោយបាន ២ ទៅ ៣ នាទី​ជា​រៀងរាល់ថ្ងៃ នោះ​វា​នឹង​ជួយ​ឲ្យ​ធ្មេញ​អ្នក ស​ស្អាត​ជាង​មុន តែ​អ្នក​ក៏​ចាំបាច់ ត្រូវធ្វើ​ការ​ដុស​សម្អាត​ធ្មេញ​ផងដែរ។
៤. បំបាត់​មុន៖ សម្បកចេក អាចជួយ​បំបាត់​នូវ​អាកា​រៈរ​មាស់ និង​ការ​រលាក ដែល​បណ្តាលមកពី​មុន។ វា​អាចជួយ​ទប់ស្កាត់ ការរីក​រាលដាល​រប​ស់​មុន ដោយ​អ្នក​គ្រាន់តែ​យក​វា មក​ជូត​នៅលើ​មុខ និង​ដងខ្លួន​ជា​រៀងរាល់​យប់។
៥. ជួយ​សម្រាល​អាកា​រៈ​ឈឺក្បាល៖ អ្នក​គ្រាន់តែ​បក​យក​សម្បកចេក ចេញ​ប៉ុន្មាន​បន្ទះ មក​បិទ​លើ​ថ្ងាស ហើយ​បិទ​ភ្នែក​សម្រាក​បន្តិច នោះ​វា​ក៏​អាចជួយ​ឲ្យ​អា​ការៈឈឺ​ក្បាល​របស់​អ្នក ប្រសើរ​ជាង​មុន​បានដែរ។
៦. អាច​ប្រើ​មក​ខាត់​ស្បែកជើង ឬ​សម្ភារៈ​ស្បែក ឲ្យ​ភ្លឺរលោង​បាន។

ការដាំដុះ និងថែទាំដំណាំ៖
-ប្រភេទដី៖ ចេកក្រមួនជាដំណាំដែលមិនរើសដីដាំដុះទេ អាចដាំដុះនៅលើដីជាច្រើនប្រភេទ រួមទាំងតំបន់ភ្នំ។ ម្យ៉ាងទៀតដីដែលល្អសម្រាប់ចេកក្រមួនគឺជាដីដែលសំបូរទៅដោយជីវជាតិ ដូចជាដីថ្មីជាដើម។
-pH ដី៖ pHដីដែលល្អសម្រាប់ដំណាំចេកក្រមួនគឺចន្លោះពី៥ទៅ៦.៥។
-ពន្លឺ៖ ចេកក្រមួនជាដំណាំដែលត្រូវការពន្លឺព្រះអាទិត្យដោយផ្ទាល់ពី៦ម៉ោងយ៉ាងតិចក្នុងមួយថ្ងៃ។
-ទឹក៖ ចេកក្រមួនជាដំណាំដែលត្រូវការការស្រោចទឹក៣ថ្ងៃម្តង។
-ជី៖ ដាក់ជីក្រោយដាំរួចបាន៤៥ថ្ងៃ ត្រូវដាក់ជីអ៊ុយរ៉េ ៣០% និង ប៉ូតាស្យូម ៣០%។
-រយៈពេលបានផល៖ រយៈពេលបានផលបន្ទាប់ពីដាំរួចគឺ៤ខែបានផល។
មានលក់នៅ #ហាងផ្ទះបៃតង #ក្រុងបាត់ដំបង
📞 ទូរស័ព្ទ៖ 016888488
🖥 ហ្វេសប៊ុក https://www.facebook.com/greenhouse.kh
📱Telegram: https://t.me/Green_House_Cambodia
🛒 អាសយដ្ឋាន https://g.page/CambodiaGreenHouse?share
🌏 គេហទំព័រ https://www.greenhousecambodia.business.site
📩 [email protected]
🚛 មានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង និងដល់ទីតាំង

 #ក្រូចថ្លុងសំបកខៀវសាច់ស គឺជាប្រភេទដំណាំហូបផ្លែត្រូពិចមួយដែលមានផ្លែមូលធំ មានសម្បកពណ៌ខៀវនិងមានសាច់ខាងក្នុងពណ៌សពេលទុំ។ ក្រ...
25/04/2026

#ក្រូចថ្លុងសំបកខៀវសាច់ស គឺជាប្រភេទដំណាំហូបផ្លែត្រូពិចមួយដែលមានផ្លែមូលធំ មានសម្បកពណ៌ខៀវនិងមានសាច់ខាងក្នុងពណ៌សពេលទុំ។ ក្រូចថ្លុងនេះមានរសជាតិផ្អែម សម្បូរជាតិទឹក និងអាចធ្វើជាអាហារសម្រន់បាន។ ផ្លែក្រូចថ្លុងមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេតែវាក៏មានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនផងដែរ។

អត្ថប្រយោជន៍៖
១. មានកាឡូរី និងខ្លាញ់ទាប និងមានផ្ទុកអង់ស៊ីមជួយដុតកម្ចាត់ខ្លាញ់ ដែលល្អសម្រាប់មនុស្សធាត់
២. ទទួលទានក្រូចថ្លុងមុនពិសាអាហារ ត្រូវបានណែនាំថា ជំនួយ និងសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងទប់ស្កាត់ការឡើងទម្ងន់
៣. ជាតិសរសៃ Fiber នៃផ្លែក្រូចថ្លុង ជួយរក្សាពោះវៀនឲ្យមានសុខភាពល្អ និងការពារពីការកើតជម្ងឺមហារីកពោះវៀនធំ
៤. ជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំការពារពីជម្ងឺផ្សេង ជាពិសេសដូចជាការពារពីការឆ្លងមេរោគសួត ឬជំងឺរលាកសួត
៥. កាត់បន្ថយបញ្ហាប្រឈមជម្ងឺដាច់សរសៃឈាមខួរក្បាល
៦. ផ្ទុកសារធាតុ antioxidants ដែលជួយទប់ស្កាត់ និងពន្យឺតល្បឿននៃភាពចាស់

ក្រុមមនុស្សដែលគួរទទួលទានក្រូចថ្លុងបន្ថែម៖
- អ្នកលើសជាតិស្ករ និងអ្នកជម្ងឺទឹកនោមផ្អែម គួរទទួលទានក្រូវថ្លុង ព្រោះវាជួយបញ្ចុះជាតិស្ករ
- សម្រាប់អ្នកមានបញ្ហាត្រង់ក្រពះ សរសៃឈាមខួរក្បាល និងក្រលៀន គួរទទួលទានក្រូវថ្លុង ព្រោះវាជួយពង្រឹងនូវសុខភាពក្រពះ សរសៃឈាមខួរក្បាល និងក្រលៀនឡើងវិញ
- ស្រ្តីពរពោះពិសាក្រូចថ្លុង ជួយការពារពីជម្ងឺខ្វះឈាម និងជួយឱ្យទារកក្នុងផ្ទៃមានសុខភាពល្អ។


ការដាំដុះ និងថែទាំដំណាំ៖
-ប្រភេទដី៖ ប្រភេទដីដែលល្អសម្រាប់ដាំដំណាំក្រូចថ្លុងគឺជាប្រភេទដីដែលស្រោះទឹកបានល្អ ដីទួល ដីមានជីវជាតិ ដីល្បាប់ឬល្បាយខ្សាច់។
-pH ដី៖ pHដីដែលល្អសម្រាប់ដាំដំណាំក្រូចថ្លុងគឺចន្លោះពី ៥.៥ ទៅ ៧.០។
-ពន្លឺ៖ ក្រូចថ្លុងជាដំណាំដែលត្រូវការពន្លឺព្រះអាទិត្យដោយផ្ទាល់យ៉ាងហោចណាស់៦ម៉ោងក្នុងមួយថ្ងៃ។
-ទឹក៖ ត្រូវស្រោចទឹកដំណាំរៀងរាល់ម្តងក្នុង១សប្តាហ៍ម្តងចំពោះកូនដំណាំដែលធំហើយ។
-ជី៖ ការដាក់ជីបំប៉នត្រូវបានអនុវត្តរៀងរាល់ឆ្នាំ ដោយការប្រើប្រាស់ជីធម្មជាតិ ជីលាមកសត្វ ស្លឹកឈើងាប់ៗ ចំបើងពុកផុយដោយដាក់នៅជំវិញគល់។
-រយៈពេលបានផល៖ រយៈពេលបានផលបន្ទាប់ពីដាក់ដាំរួចគឺ៣ទៅ៤ឆ្នាំប្រសិនបើអ្នកដាំកូន។
មានលក់នៅ #ហាងផ្ទះបៃតង #ក្រុងបាត់ដំបង
📞 ទូរស័ព្ទ៖ 016888488
🖥 ហ្វេសប៊ុក https://www.facebook.com/greenhouse.kh
📱Telegram: https://t.me/Green_House_Cambodia
🛒 អាសយដ្ឋាន https://g.page/CambodiaGreenHouse?share
🌏 គេហទំព័រ https://www.greenhousecambodia.business.site
📩 [email protected]
🚛 មានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង និងដល់ទីតាំង

 #ដើមផ្ញៀវសាច់ស្វាយ ជាប្រភេទពូជផ្ញៀវមួយដែលមានផ្លែជាចង្កោមសម្បកខាងក្រៅពណ៌ស តែមានសាច់ខាងក្នុងពណ៌ស្វាយស្រស់ មានរសជាតិផ្អែមឆ...
24/04/2026

#ដើមផ្ញៀវសាច់ស្វាយ ជាប្រភេទពូជផ្ញៀវមួយដែលមានផ្លែជាចង្កោមសម្បកខាងក្រៅពណ៌ស តែមានសាច់ខាងក្នុងពណ៌ស្វាយស្រស់ មានរសជាតិផ្អែមឆ្ងាញ់អាចញុាំបាន។

អត្ថប្រយោជន៍៖
១. ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ ៖ សារធាតុចិញ្ចឹម​ចាំបាច់​មួយ​ដែល​មាន​ផ្ទុក​នៅ​ក្នុង​ផ្លែ​ផ្ញៀវ គឺ​វីតាមីន C ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាព​ប្រសើរ​ឡើង ។
២.​ ជួយ​ឲ្យ​ស្បែក​រឹង​មាំ​ស្រស់​ស្អាត ៖ វីតាមីន​C គឺ​មិន​ត្រឹមតែ​សំខាន់ ដើម្បី​រក្សា​បាន​នូវ​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​ល្អ​រឹង​មាំ​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​ដែរ ។
៣. ពង្រឹង​សុខភាព​អញ្ចាញធ្មេញ ៖ លើស​ពី​នេះ​ទៅ​ទៀត វីតាមីន C ដែល​មាន​ផ្ទុក​ក្នុង​ផ្លែ​ផ្ញៀវ គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​អញ្ចាញធ្មេញ​រឹង​មាំ ។
៤. ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​ជាតិ​ដែក ៖ កង្វះ​ជាតិ​ដែក​ក្នុង​រាង​កាយ ឬ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម គឺជា​បញ្ហា​មួយ​ទាក់ទង​នឹង​ឈាម ។ កង្វះ​នៃ​គ្រាប់​ឈាមក្រហម​នឹង​បង្អាក់​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​គ្រប់​គ្រាន់​ក្នុង​រាង​កាយ ហើយ​បង្ក​បញ្ហា​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ ។
៥. កាត់​បន្ថយ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់ ៖ នេះ​គឺជា​មូលហេតុ​មួយទៀត​ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា ផ្លែ​ផ្ញៀវ គឺ​ល្អ​សម្រាប់​សុខភាព​ឈាម​របស់​អ្នក ដោយ​វា​មាន​ផ្ទុក​នូវ​ជាតិ​ប៉ូ​តា​ស្យូ​ម​។
៦.​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង ៖ សារធាតុ​រ៉ែ​ដ៏​សំខាន់​មួយទៀត​ដែល​មាន​ផ្ទុក​ក្នុង​ផ្លែ​ផ្ញៀវ គឺ​កាល់ស្យូម ។ ភាគ​ច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ហើយ​ថា កាល់ស្យូម គឺជា​សារធាតុ​ចាំបាច់​ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​មាន​សុខ​ភាព​រឹងមាំ​។

ការដាំដុះ និងថែទាំដំណាំ៖
-ប្រភេទដី៖ ផ្ញៀវជាដំណាំមួយដែលអាចដុះលូតលាស់បាននៅលើប្រភេទដីល្បាយខ្សាច់ ដីមានជីវជាតិល្អ និងដីមិនលិចទឹកនៅរដូវវស្សា។
-pH ដី៖​ pHដីដែលល្អសម្រាប់ដំណាំផ្ញៀវគឺចន្លោះពី៦.៦ ទៅ ៧.៣។
-ពន្លឺ៖ វាត្រូវការពន្លឺដោយផ្ទាល់ពី៦ម៉ោងយ៉ាងតិចក្នុងមួយថ្ងៃ។
-ទឹក៖ ត្រូវស្រោចទឹកដំណាំរៀងរាល់២សប្តាហ៍ម្តង។
-ជី៖ ត្រូវជីបំប៉នរៀងរាល់មុនចេញផ្លែជាមួយជីកំប៉ុស្ត ឬជីលាមកសត្វ។
-រយៈពេលបានផល៖ រយៈពេលបានផលបន្ទាប់ពីដាំរួចគឺ២ឆ្នាំបានផល។
មានលក់នៅ #ហាងផ្ទះបៃតង #ក្រុងបាត់ដំបង
📞 ទូរស័ព្ទ៖ 016888488
🖥 ហ្វេសប៊ុក https://www.facebook.com/greenhouse.kh
📱Telegram: https://t.me/Green_House_Cambodia
🛒 អាសយដ្ឋាន https://g.page/CambodiaGreenHouse?share
🌏 គេហទំព័រ https://www.greenhousecambodia.business.site
📩 [email protected]
🚛 មានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង និងដល់ទីតាំង

 #ផ្កាកុលាបចិន គឺជារុក្ខជាតិផ្កាដ៏ស្រស់ស្អាត ដែលគេស្គាល់ថាជាផ្កាដ៏ស្រស់ស្អាត និងមានស្លឹកបៃតងខៀវស្រងាត់។ ផ្ការបស់វាគឺជាកា...
23/04/2026

#ផ្កាកុលាបចិន គឺជារុក្ខជាតិផ្កាដ៏ស្រស់ស្អាត ដែលគេស្គាល់ថាជាផ្កាដ៏ស្រស់ស្អាត និងមានស្លឹកបៃតងខៀវស្រងាត់។ ផ្ការបស់វាគឺជាការទាក់ទាញដ៏សំខាន់ ពួកវាមានពណ៌ផ្សេងៗគ្នា រួមមានពណ៌ស ពណ៌ផ្កាឈូក ពណ៌ក្រហម និងជួនកាលពណ៌លឿង។ ផ្កានេះមានផ្កាស្រដៀងនឹងផ្កាកុលាបដែល តែមិនសូវមានក្លិនទេ។

អត្ថប្រយោជន៍៖
១. សោភ័ណភាព៖ ផ្កាដ៏អស្ចារ្យនិងស្រស់ស្អាតរបស់ពួកគេ បានបង្កើនភាពទាក់ទាញដល់សួនច្បាររបស់អ្នក។
២. ស្លឹកពណ៌បៃតង៖ ស្លឹកបៃតងខ្មៅរលោង ផ្តល់ចំណាប់អារម្មណ៍ពេញមួយឆ្នាំ និងអាចធ្វើជាផ្ទៃខាងក្រោយដ៏ស្រស់ស្អាតសម្រាប់រុក្ខជាតិដទៃទៀត។
៣. ទាក់ទាញសត្វ៖ ផ្ការបស់វាអា​ចទាក់ទាញសត្វឃ្មុំ និងមេអំបៅនិងភ្នាក់ងារលំអងដទៃទៀត ដែលគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីក្នុងសួនច្បារ។
៤. ការប្រើប្រាស់សម្រាប់លម្អ៖ ផ្កាខាមេឡាគឺជារុក្ខជាតិផ្កាលម្អដ៏ពេញនិយមនៅក្នុងសួនច្បារ សួនឧទ្យាន និងទេសភាពជាដើម។
៥. ការបន្សុតខ្យល់៖ ដូចទៅនឹងរុក្ខជាតិជាច្រើនដែរ ផ្កានេះជួយកែលម្អគុណភាពខ្យល់ដោយការស្រូបកាបូនឌីអុកស៊ីត និងបញ្ចេញអុកស៊ីសែន។
៦. ការថែទាំទាប៖ ផ្កានេះគឺងាយស្រួលក្នុងការដាំដុះនិងថែទាំ ដែលធ្វើឱ្យពួកវាស័ក្តិសមសម្រាប់ទាំងអ្នកដែលមានពេលវេលាតិចតូចសម្រាប់ថែសួន។
៧. រស់បានច្រើនឆ្នាំ៖ ផ្កានេះត្រូវបានគេស្គាល់ថាមានអាយុវែង អាចរស់នៅបានច្រើនទសវត្សរ៍ ដោយផ្តល់នូវភាពស្រស់ស្អាត និងអត្ថប្រយោជន៍ជាច្រើនជំនាន់។

ការដាំដុះ និងថែទាំដំំណាំ៖
-ប្រភេទដី៖ វាចូលចិត្តដីអាសុីត និងដីមានជីជាតិដែលសំបូរទៅដោយសារធាតុសរីរាង្គ។ ពួកវាលូតលាស់ល្អបំផុតនៅក្នុងដីដែលមាន pH ប្រហែល ៦.០ ទៅ ៦.៥ ។
-ពន្លឺ៖ រុក្ខជាតិនេះល្អបំផុតនៅក្នុងម្លប់ផ្នែកទៅម្លប់ពេញលេញ។ ពួកវាលូតលាស់នៅតំបន់ដែលមានពន្លឺព្រះអាទិត្យមធ្យម ឬកន្លែងដែលពួកគេទទួលពន្លឺព្រះអាទិត្យពេលព្រឹក និងម្លប់ពេលរសៀល។
-ទឹក៖ រុក្ខជាតិទាំងនេះត្រូវការទឹកជាទៀងទាត់ ជាពិសេសក្នុងអំឡុងពេលស្ងួត។ ដីគួរតែរក្សាសំណើមប៉ុន្តែមិនជាំទឹក។ សំណើមជាប់លាប់គឺជាគន្លឹះនៃការលូតលាស់ដែលមានសុខភាពល្អ។
-ជី៖ ជីដែលមានតុល្យភាព និងបង្កើតអាស៊ីតគឺល្អសម្រាប់ផ្កា។ ជីជាតិពួកវានៅនិទាឃរដូវបន្ទាប់ពីរយៈពេលចេញផ្កាហើយម្តងទៀតនៅពាក់កណ្តាលរដូវក្តៅ។
-ក្លិន៖ ផ្កាមិនមានក្លិនខ្លាំងទេ។
-រយៈពេលបានផល៖ ដើមមានចេញផ្កាស្រាប់។
មានលក់នៅ #ហាងផ្ទះបៃតង #ក្រុងបាត់ដំបង
📞 ទូរស័ព្ទ៖ 016888488
🖥 ហ្វេសប៊ុក https://www.facebook.com/greenhouse.kh
📱Telegram: https://t.me/Green_House_Cambodia
🛒 អាសយដ្ឋាន https://g.page/CambodiaGreenHouse?share
🌏 គេហទំព័រ https://www.greenhousecambodia.business.site
📩 [email protected]
🚛 មានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង និងដល់ទីតាំង

 #ផ្លែសំរង គឺជាផ្លែម្យ៉ាងដែលដុះចេញពីក្នុងព្រៃ ផ្លែទុំមានសភាពស្ងួត តែបើត្រាំជាមួយទឹករីកស្គុយ មានសាច់ស្កាតៗ ប្រើលាយជាមួយស្...
22/04/2026

#ផ្លែសំរង គឺជាផ្លែម្យ៉ាងដែលដុះចេញពីក្នុងព្រៃ ផ្លែទុំមានសភាពស្ងួត តែបើត្រាំជាមួយទឹករីកស្គុយ មានសាច់ស្កាតៗ ប្រើលាយជាមួយស្ករ ឬគ្រាប់ជីសម្រាប់ជាគ្រឿងភេសជ្ជៈបរិភោគជាចំណីត្រជាក់។ មនុស្សភាគច្រើនដឹងត្រឹមថា វាមានគុណតម្លៃពិសេសធ្វើជាថ្នាំត្រជាក់សម្រួលសុខភាពរាងកាយ តែប៉ុណ្ណោះ តែក្រៅពីគុណប្រយោជន៍ទាំងនេះ ការទទួលទានផ្លែសំរងជាប្រចាំ ក៏ត្រូវបានគេដឹងអាចកបនឹងជំងឺជាច្រើនមុខផងដែរ។

អត្ថប្រយោជន៍៖
១. ជួយ ការពារពីជម្ងឺហឺត, បំប៉នសួត
២. សាច់ទន់រីក ពេលត្រូវទឹកនៃផ្លែសំរង ផ្តល់ភាពត្រជាក់បំបាត់រលាកភ្នែក ,ភ្នែកក្រហម
៣. បំបាត់ ពិស, ក្តៅក្អក , ក្អកស្ងួត, រមាស់ក, ឈឺកមិនមានសម្លេង
៤. អ្នកជំងឺ ក្តៅសួត, រលាកពោះវៀនធំ, ទល់លាមក, ឬសដូងបាត, គ្រួសក្នុងតម្រងនោម
បំប៉នក្រលៀន។
៥. ព្យាបាលជម្ងឺទាក់ទងនឹងការរលាក និងសម្អាតជាតិពុលចេញពីរាងកាយ
៦. ជួយសម្រកទម្ងន់
៧. ជួយកម្ចាត់មុននៅលើផ្ទៃមុខ
៨. ព្យាបាលបញ្ហារោគលើស្បែក

ការដាំដុះ និងថែទាំដំណាំ៖
-ប្រភេទដី៖ សំរងជាដំណាំដែលមិនរើសប្រភេទដីសម្រាប់ដាំដុះទេ លែកលែងតែដីលិចទឹកប៉ុណ្ណោះ។
-pH ដី៖ pHដីចន្លោះពី៥.៥ទៅ៧.០។
-ពន្លឺ៖ ត្រូវការពន្លឺដោយផ្ទាល់។
-ទឹក៖ ស្រោចទឹកម្តងក្នុងមួយសប្តាហ៍។
-ជី៖ ត្រូវដាក់ជីបំប៉នម្តងក្នុងមួយឆ្នាំពេលកូនដំណាំនៅតូច។
-រយៈពេលបានផល៖ រយៈពេលបានផលបន្ទាប់ពីដាំរួច១០ឆ្នាំបានផល។
មានលក់នៅ #ហាងផ្ទះបៃតង #ក្រុងបាត់ដំបង
📞 ទូរស័ព្ទ៖ 016888488
🖥 ហ្វេសប៊ុក https://www.facebook.com/greenhouse.kh
📱Telegram: https://t.me/Green_House_Cambodia
🛒 អាសយដ្ឋាន https://g.page/CambodiaGreenHouse?share
🌏 គេហទំព័រ https://www.greenhousecambodia.business.site
📩 [email protected]
🚛 មានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង និងដល់ទីតាំង

 #ដើមជម្ពូក្រហម ជាប្រភេទដើមឈើហូបផ្លែមួយប្រភេទដែលប្រជាជនអាស៊ីស្គាល់ នឹងដឹងថាវាមានរសជាតិឆ្ងាញ់ និងសំបូរសារជាតិទឹកច្រើន។ ជម...
21/04/2026

#ដើមជម្ពូក្រហម ជាប្រភេទដើមឈើហូបផ្លែមួយប្រភេទដែលប្រជាជនអាស៊ីស្គាល់ នឹងដឹងថាវាមានរសជាតិឆ្ងាញ់ និងសំបូរសារជាតិទឹកច្រើន។ ជម្ពូក្រហម មានផ្លែពណ៌ក្រហមស្រស់ ផ្លែមានរសជាតិផ្អែម ជម្ពូមិនត្រឹមតែមានផ្លែដ៏ឆ្ងាញ់ និងមានអត្ថប្រយោជន៏​ចំពោះសុខភាពនោះទេ តែដើមរបស់វាក៏អាចផ្តល់ជាម្លប់បានផងដែរ។

អត្ថប្រយោជន៍៖
១. ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម៖ជម្ពូ​មាន alkaloid ដែល​ជា​សមាសធាតុសរីរាង្គ មានផ្ទុកអាសូត​ហៅថា jambosine ។ វា​ក៏​ជា​ផ្លែឈើ​មួយដែលមានសន្ទស្សន៍គ្លីហ្សីមទាប ជួយ​គ្រប់គ្រង​កម្រិត​ជាតិស្ករក្នុងឈាមនិង​អាច​ជះឥទ្ធិពល​វិជ្ជមាន​ដល់​អ្នកជំងឺ​ទឹកនោមផ្អែម ឬអ្នក​ដែលមាន​ហានិភ័យ​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម។
២. ជួយពោះវៀននិងទប់ទល់បញ្ហាទល់លាមក៖ បន្ថែមពីនេះ ជម្ពូ​ ក៏ជាប្រភពដ៏ល្អនៃជាតិសរសៃផងដែរ។ នៅពេលដែលរាងកាយរបស់យើងទទួលបាន​ទឹក​និងជាតិសរសៃគ្រប់គ្រាន់ វាជួយ​ឲ្យ​អាហារធ្វើចលនាកាន់តែងាយស្រួលពីក្រពះទៅពោះវៀនធំ។
៣. ល្អសម្រាប់សុខភាពបេះដូង៖ សារធាតុចិញ្ចឹមនិងសរសៃមានច្រើនប្រភេទ ​គឺមានផ្លែឈើនេះ​ នឹងជួយពង្រឹងប្រព័ន្ធសរសៃឈាមបេះដូងរបស់យើង។
៤. រំញោចប្រព័ន្ធភាពស៊ាំ៖ វីតាមីន C គឺជាវីតាមីនដែលជាផ្នែកសំខាន់មួយនៃមុខងាររបស់ប្រព័ន្ធភាពស៊ាំ។ វាក៏ជួយជំរុញការផលិតកូឡាជែន​ ដែលជាប្រភេទប្រូតេអ៊ីនមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងមុខងារនៃប្រព័ន្ធភាពស៊ាំផងដែរ។
៥. ជួយការពារជំងឺមហារីក៖ វីតាមីន C និងវីតាមីន A មានក្នុងជម្ពូ​ខ្ពស់ ​ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មល្អ។

ការដាំដុះ និងថែទាំដំណាំ៖
-ប្រភេទដី៖ ប្រភេទដីដែលល្អសម្រាប់ដំណាំជម្ពូគឺជាដីល្បាយខ្សាច់ ដីមិនជាំទឹក។
-pH ដី៖ pHដីដែលល្អសម្រាប់ជម្ពូគឺចន្លោះពី ៦.១ ទៅ ៧.៤។
-ពន្លឺ៖ ជម្ពូម៉ាម៉េវត្រូវការពន្លឺព្រះអាទិត្យពេញលេញដើម្បីផលិតផ្លែឈើដែលមានគុណភាពល្អ។ ដើមឈើគួរទទួលបានពន្លឺព្រះអាទិត្យដោយផ្ទាល់យ៉ាងហោចណាស់ 6 ម៉ោងក្នុងមួយថ្ងៃ។
-ទឹក៖ ត្រូវស្រោចទឹកដំណាំម្តងក្នុងមួយសប្តាហ៍។
-ជី៖ ប្រើជីធម្មជាតិសម្រាប់ទ្រាប់បាត់ - ប្រើជី ១៥ ១៥ ១៥ សម្រាបការលូតសាល់ដើម ស្លឹក និង ផ្លែ។
-រយៈពេលបានផល៖ រយៈពេលបានផលបន្ទាប់ពីដាំរួចគឺ២ឆ្នាំបានផល។
មានលក់នៅ #ហាងផ្ទះបៃតង #ក្រុងបាត់ដំបង
📞 ទូរស័ព្ទ៖ 016888488
🖥 ហ្វេសប៊ុក https://www.facebook.com/greenhouse.kh
📱Telegram: https://t.me/Green_House_Cambodia
🛒 អាសយដ្ឋាន https://g.page/CambodiaGreenHouse?share
🌏 គេហទំព័រ https://www.greenhousecambodia.business.site
📩 [email protected]
🚛 មានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង និងដល់ទីតាំង

 #ដើមត្របែកអត់គ្រាប់ ជាដំណាំហូបផ្លែមួយដែលវាមានរូបរាងប្លែកជាងត្របែកធម្មតា វាមានផ្លែរាងទ្រវែង មានសាច់ស្រួយ រសជាតិជូរអែមឆ្ង...
20/04/2026

#ដើមត្របែកអត់គ្រាប់ ជាដំណាំហូបផ្លែមួយដែលវាមានរូបរាងប្លែកជាងត្របែកធម្មតា វាមានផ្លែរាងទ្រវែង មានសាច់ស្រួយ រសជាតិជូរអែមឆ្ងាញ់ តែខាងក្នុងមិនមានគ្រាប់នោះទេ។ ត្របែកជាទូទៅមនុស្សភាគច្រើននិយមទទួលទានស្រស់ សម្រាប់លាងមាត់ដោយសារវាមានរសជាតិឆ្ងាញ់ និងមានផ្ទុកវីតាមីន C ខ្ពស់។

អត្ថប្រយោជន៍៖
១. វា​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជួយ​បង្កើន​ភាពស៊ាំ និង​ការពារ​ពី​ការ​ឆ្លង​មេរោគ។
២. វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា lycopene ដែលប្រឆាំងនឹងរ៉ាឌីកាល់សេរី និងការពារការខូចខាតអុកស៊ីតកម្មដល់កោសិកា។
៣. វាមានជាតិសរសៃខ្ពស់ ដែលជួយដល់ការរំលាយអាហារ និងការពារការទល់លាមក។
៤. វាមានសន្ទស្សន៍ glycemic ទាប ដែលជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងការពារជំងឺទឹកនោមផ្អែម។
៥. វាមានប៉ូតាស្យូម ដែលបន្ថយសម្ពាធឈាម និងជួយដល់សុខភាពបេះដូង។
៦. វា​មាន​សារធាតុ folate ដែល​ជួយ​លើកកម្ពស់​ការមានកូន និង​ការពារ​ការ​ខូច​ប្រព័ន្ធ​សរសៃប្រសាទ​ចំពោះ​ទារក​។
៧. វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងនឹងបាក់តេរី ដែលជួយព្យាបាលរបួស និងការឆ្លងមេរោគ។
៨. វា​មាន​ប្រសិទ្ធភាព​បន្ធូរ​អារម្មណ៍​លើ​ការ​ឈឺចាប់​ពេល​មក​រដូវ និង​កាត់បន្ថយ​ភាព​តានតឹង​របស់​វា​។

ការដាំដុះ និងថែទាំដំណាំ៖
-ប្រភេទដី៖ ប្រភេទដីដែលល្អសម្រាប់ដំណាំត្របែកគឺជាប្រភេទដីល្បាយខ្សាច់ ដីទួល ដីមានជីជាតិល្អ និងមានសំណើមល្អ។
-pH ដី៖ pHដីដែលល្អសម្រាប់ដំណាំត្របែកគឺចន្លោះពី៥.០ទៅ៧.០។
-ពន្លឺ៖ ត្របែកត្រូវការពន្លឺផ្ទាល់ពីព្រះអាទិត្យពី៦ម៉ោងយ៉ាងតិចក្នុងមួយថ្ងៃ។
-ទឹក៖ ត្រូវស្រោចទឹកដើមត្របែករៀងរាល់២ដងក្នុងមួយសប្តាហ៍។
-ជី៖ ត្រូវដាក់ជីបំប៉ន២ដងក្នុងមួយឆ្នាំរៀងរាល់ដើម និងចុងរដូវវស្សា ជាមួយជីលាមកសត្វ។
-រយៈពេលបានផល៖ រយៈពេលបានផលបន្ទាប់ពីដាំរួចគឺ១ឆ្នាំបានផល។
មានលក់នៅ #ហាងផ្ទះបៃតង #ក្រុងបាត់ដំបង
📞 ទូរស័ព្ទ៖ 016888488
🖥 ហ្វេសប៊ុក https://www.facebook.com/greenhouse.kh
📱Telegram: https://t.me/Green_House_Cambodia
🛒 អាសយដ្ឋាន https://g.page/CambodiaGreenHouse?share
🌏 គេហទំព័រ https://www.greenhousecambodia.business.site
📩 [email protected]
🚛 មានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង និងដល់ទីតាំង

 #ដើមប័រជេមហាស់ គឺជាប្រភេទផ្លែប័រមួយដែលមានផ្លែពណ៌បៃតងក្រម៉ៅ សម្បករាងគ្រើម និងមានសាច់ទន់ស្អិតរមួត ជាមួយរសជាតិដ៏ឆ្ងាញ់របស់...
19/04/2026

#ដើមប័រជេមហាស់ គឺជាប្រភេទផ្លែប័រមួយដែលមានផ្លែពណ៌បៃតងក្រម៉ៅ សម្បករាងគ្រើម និងមានសាច់ទន់ស្អិតរមួត ជាមួយរសជាតិដ៏ឆ្ងាញ់របស់វា។ ផ្លែប័រគេអាចយកវាទៅធ្វើជា​អាហារបានច្រើនមុខ ដូចជាភេសជ្ជៈ បង្អែមជាដើម។ ប្រភេទប័រនេះមានការ​ពេញ​និយម​បំផុត​ក្នុង​ពិភពលោក ដែល​មាន​ចំនួន​ជាង 80% នៃ​ដំណាំ​ផ្លែ​ប័រ​នៅ​សហរដ្ឋ​អាមេរិក។ ប័រជេមហាស់ ក៏ត្រូវបានគេចាត់ទុកជាផ្លែឈើដែលមានអាហារូបត្ថម្ភជាច្រើនដែលជួយដល់សុខភាពផងដែរ។

អត្ថប្រយោជន៍៖
១. វាគឺជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹម រួមទាំងខ្លាញ់ដែលមានសុខភាពល្អ ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ
២. វាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដោយធ្វើអោយកម្រិតកូឡេស្តេរ៉ុលក្នុងឈាមប្រសើរឡើង កាត់បន្ថយការរលាក និងការពារការកកឈាម
៣. វា​អាច​ការពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក ដោយ​រារាំង​ការ​លូតលាស់​នៃ​កោសិកា​មហារីក និង​បង្កើន​ឥទ្ធិពល​នៃ​ការ​ព្យាបាល​ដោយ​គីមី
៤. វាអាចជំនួយដល់សុខភាពពោះវៀន ដោយជំរុញចលនាពោះវៀនទៀងទាត់ ផ្តល់អាហារដល់បាក់តេរីមានប្រយោជន៍ និងកាត់បន្ថយការរលាកពោះវៀន
៥. វា​អាច​ការពារ​ជំងឺ​ពុក​ឆ្អឹង ដោយ​បង្កើន​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម និង​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​កាល់ស្យូម
៦. វាអាចធ្វើអោយការមើលឃើញប្រសើរឡើងដោយការផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារភ្នែកពីការខូចខាត និងការពារការចុះខ្សោយនៃភ្នែកដែលទាក់ទងនឹងអាយុ
៧. វាអាចគាំទ្រការគ្រប់គ្រងទម្ងន់ដែលមានសុខភាពល្អដោយការបង្កើនការឆ្អែត កាត់បន្ថយចំណង់អាហារ និងបង្កើនអត្រាមេតាបូលីស

ការដាំដុះ និងថែទាំដំណាំ៖​
-ប្រភេទដី៖ ប័រហាសគឺជាដំណាំដែលងាយស៊ាំនិងប្រភេទដី សោះកក្រោះ ដីស្ងួតហួតហែង និងប្រភេទដីដែលក្សោះជីជាតិជាដើម។ ដើមប៊័រ អាចដាំបាននៅលើដីច្រើនប្រភេទ ប៉ុន្តែសមស្របបំផុតគឺលើដីក្រហមបាសាល់ ដីទួលដីមិនលិចទឹក។
-pH ដី៖ pHដីដែលល្អសម្រាប់ដាំដំណាំប័រហាសគឺចន្លោះពី៥ទៅ៧។
-ពន្លឺ៖ ប័រហាសជាដំណាំដែលត្រូវការពន្លឺផ្ទាល់ពីព្រះអាទិត្យពី៦ម៉ោងក្នុងមួយថ្ងៃ។
-ទឹក៖ ត្រូវស្រោចទឹកដើមប័រហាសរៀងរាល់មួយសប្តាហ៍ម្តង។
-ជី៖ ត្រូវដាក់ជីដើមប័រក្នុងមួយឆ្នាំ ២ ទៅ ៤ ដង ជាមួយជីលាមកសត្វ ឬជីNPK។
-រយៈពេលបានផល៖ រយៈពេលបានផលបន្ទាប់ពីដាំរួចគឺ៣ឆ្នាំបានផល។
មានលក់នៅ #ហាងផ្ទះបៃតង #ក្រុងបាត់ដំបង
📞 ទូរស័ព្ទ៖ 016888488
🖥 ហ្វេសប៊ុក https://www.facebook.com/greenhouse.kh
📱Telegram: https://t.me/Green_House_Cambodia
🛒 អាសយដ្ឋាន https://g.page/CambodiaGreenHouse?share
🌏 គេហទំព័រ https://www.greenhousecambodia.business.site
📩 [email protected]
🚛 មានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង និងដល់ទីតាំង

 #ផ្កាជ័យ​ព្រឹក្ស គឺជាប្រភេទដើមផ្កាមួយប្រភេទដែលមានដើមធំខ្ពស់មានចេញផ្កាជាចង្កោមៗពណ៌ផ្កាឈូកស្រាល ដែលវាអាចផ្តល់ទាំងម្លប់ និ...
18/04/2026

#ផ្កាជ័យ​ព្រឹក្ស គឺជាប្រភេទដើមផ្កាមួយប្រភេទដែលមានដើមធំខ្ពស់មានចេញផ្កាជាចង្កោមៗពណ៌ផ្កាឈូកស្រាល ដែលវាអាចផ្តល់ទាំងម្លប់ និងជាទេសភាពផងដែរ។​

អត្ថប្រយោជន៍៖
១. ជាផ្កាដែលស្រស់ស្អាតសម្រាប់ដាំលម្អទេសភាព
២. ដើមអាចផ្តល់ជាម្លប់
៣. ដើមប្រើប្រាស់ជាគ្រឿងសង្ហារឹមបាន
៤. អាចប្រើប្រាស់ជាឳសថបាន។

ការដាំដុះ និងថែទាំដំំណាំ៖
-ប្រភេទដី៖ មិនរើសប្រភេទដីសម្រាប់ដាំដុះទេ។
-ពន្លឺ៖ ត្រូវការពន្លឺដោយផ្ទាល់។
-ទឹក៖ ស្រោចទឹក២សប្តាហ៍ម្តង។
-ជី៖ អាចដាក់ជីកំប៉ុស្តនៅគល់ផ្កាម្តងក្នុងមួយឆ្នាំ។
-ក្លិន៖ ផ្កាមិនមានក្លិនក្រអូបទេ។
-រយៈពេលបានផល៖ រយៈពេលចេញផ្កាបន្ទាប់ពីដាំរួចគឺ៤ឆ្នាំ។
មានលក់នៅ #ហាងផ្ទះបៃតង #ក្រុងបាត់ដំបង
📞 ទូរស័ព្ទ៖ 016888488
🖥 ហ្វេសប៊ុក https://www.facebook.com/greenhouse.kh
📱Telegram: https://t.me/Green_House_Cambodia
🛒 អាសយដ្ឋាន https://g.page/CambodiaGreenHouse?share
🌏 គេហទំព័រ https://www.greenhousecambodia.business.site
📩 [email protected]
🚛 មានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង និងដល់ទីតាំង

 #ដើមសណ្តាន់ ជា​រុក្ខជាតិឈើ​រនាម​មួយ​ប្រភេទ ស្លឹក​និង​ផ្លែ​មាន​រសជាតិ​ជូរលាយចត់តិចៗ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​និយម​ចូល​ចិត្...
17/04/2026

#ដើមសណ្តាន់ ជា​រុក្ខជាតិឈើ​រនាម​មួយ​ប្រភេទ ស្លឹក​និង​ផ្លែ​មាន​រសជាតិ​ជូរលាយចត់តិចៗ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​និយម​ចូល​ចិត្ត​យក​ផ្លែ​របស់​វា​ផ្សំ​ធ្វើជា​គ្រឿង​ម្ជូរ សម្រាប់​ប្រើ​ធ្វើ​ជា​ម្ជូរ​ស្ល ឬ​ផ្លែ​ដែល​ចិត​ហាល​ឲ្យ​ក្រៀម​ប្រើ​ជា​ម្ជូរ​ជ្រក់​ក៏​បាន ( សម្ល​ស្លឹក​សណ្ដាន់, សម្ល​ម្ជូរ​សណ្ដាន់ ) ក្រៅពីប្រើជាម្ជូរសំរាប់ស្លរ ចាស់បុរាណលោកប្រើសណ្តាន់នេះ សម្រាប់ព្យាបាលជម្ងឺផងដែរ។

អត្ថប្រយោជន៍៖
១. ផ្លែ និងស្លឹកសម្បូរទៅដោយវីតាមីន A និងកាល់ស្យូម ដែលចាំបាច់សម្រាប់សុខភាពភ្នែក ឆ្អឹង និងប្រព័ន្ធការពាររាងកាយ
២. ផ្លែ និងស្លឹកមានរសជាតិជូរ ដែលអាចបង្កើនរសជាតិនៃមុខម្ហូបផ្សេងៗដូចជា សម្ល​ស្លឹក​សណ្ដាន់, សម្ល​ម្ជូរ​សណ្ដាន់, បង្កង​ស្ងោរ​ជ្រក់​ម្ជូរ​សណ្ដាន់​ក្រៀម ( មាន​ពាក្យ​ទំនៀម​ចាស់​ថា ស្ល​ត្រី​ប្រា​កុំ​ចោល​ម្ជូរ​សណ្ដាន់ )
៣. ផ្លែ និងស្លឹកមានលក្ខណៈសម្បត្តិជាឱសថដូចជា បន្សាបជាតិពុល ព្យាបាលក្អក បង្កើនគុណភាពឈាម ព្យាបាលជំងឺទឹកនោមផ្អែម និងជាថ្នាំបញ្ចុះលាមក
៤. ផ្លែ​នេះ​ក៏​រលាយ​ដែរ ដែល​មាន​ន័យ​ថា វា​អាច​បន្ធូរ​ភ្នាស​រំអិល​ដែល​រលាក​ដូច​ជា​បំពង់ក ឬ​ក្រពះ។

ការដាំដុះ និងថែទាំដំណាំ៖
-ប្រភេទដី៖ ប្រភេទដីដែលល្អសម្រាប់ដំណាំនេះគឺជាល្បាយខ្សាច់។
-pH ដី៖ pHដីដែលល្អសម្រាប់ដំណាំសណ្តាន់គឺចន្លោះពី៥.៥ទៅ៧.០។
-ពន្លឺ៖ ត្រូវការពន្លឺដោយផ្ទាល់ ឬប្រយោល។
-ទឹក៖ ត្រូវស្រោចទឹកម្តងក្នុងមួយសប្តាហ៍ម្តង។
-ជី៖ ត្រូវដាក់ជីបំប៉នម្តងក្នុងមួយឆ្នាំ។
-រយៈពេលបានផល៖រយៈពេលបានផលបន្ទាប់ពីដាំរួច២ឆ្នាំបានផល។
មានលក់នៅ #ហាងផ្ទះបៃតង #ក្រុងបាត់ដំបង
📞 ទូរស័ព្ទ៖ 016888488
🖥 ហ្វេសប៊ុក https://www.facebook.com/greenhouse.kh
📱Telegram: https://t.me/Green_House_Cambodia
🛒 អាសយដ្ឋាន https://g.page/CambodiaGreenHouse?share
🌏 គេហទំព័រ https://www.greenhousecambodia.business.site
📩 [email protected]
🚛 មានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង និងដល់ទីតាំង

Address

Street 530, Chamkar Samroang 2 Village, Chamkar Samroang Commune
Battambang

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Telephone

+85516888488

Alerts

Be the first to know and let us send you an email when Green House - ផ្ទះបៃតង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Green House - ផ្ទះបៃតង:

Share