03/09/2025
ការរស់នៅដ៏កក់ក្ដៅក្នុងទីក្រុង
ស្ថាបត្យកម្មដែលនៅជុំវិញយើង បានភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងជីវិតរបស់យើង។ លំហស្ថាបត្យកម្មបានឆ្លុះបញ្ចាំងអំពីជីរិតមនុស្សដែលរស់នៅក្នុងសម័យកាលនីមួយៗ។ របៀបដែលមនុស្សប្រាស្រ័យទាក់ទងជាមួយគ្នា ក្នុងសង្គមឆ្លុះបង្ហាញក្នុងទម្រង់នៃលំហរស់នៅ ដែលជះឥទ្ធិពលពីទម្លាប់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ ដូច្នេះលំហដែលយើងបង្កើតពិតជាជួយកសាងសង្គមដែលយើងចង់រស់នៅសព្វថ្ងៃ។
37 ម៉ែត្រការ៉េ គឺជាកន្លែងសម្រាប់អ្នកប្រើប្រាស់រស់នៅ ចម្អិនអាហារ សម្រាក ចំណាយពេលជាមួយកូនៗរបស់ពួកគាត់ លេងកម្សាន្ត គូររូប ស្វាគមន៍គ្រួសារនិងមិត្តភក្តិ។ ពីដំបូងទីនេះគឺជាបន្ទប់ទទេមួយដែលស្ថិតនៅលើជាន់ទី 28 នៃអគារThe Pinnacle Residence។ អតិថិជនរបស់យើងចង់ផ្លាស់ប្តូរពីការរស់នៅក្នុងផ្ទះល្វែង ទៅជាការរស់នៅលើអគារ condo ដូច្នេះយើងបានរចនា 37 ម៉ែត្រការ៉េនេះឱ្យក្លាយជាកន្លែងដែលមានលក្ខណៈបែបស្រទន់ និងផ្តល់អារម្មណ៍ដូចទៅនឹងផ្ទះ។
ពីដេីមឡើយ មានជញ្ជាំងមួយបានខណ្ឌចែកបន្ទប់គេងពីបន្ទប់ទទួលភ្ញៀវ ដែលធ្វើឱ្យលំហដែលមានកម្រិតរួចទៅហើយមានអារម្មណ៍កាន់តែតូចចង្អៀត។ យើងបានជំនួសជញ្ជាំងនេះមកជាទ្វាររំកិលដែលអាចឱ្យលំហស្ថាបត្យកម្ម ប្រែប្រួលទៅតាមការប្រើប្រាស់។ ដំណោះស្រាយនេះបានភ្ជាប់និងបែងចែកលំហតាមតម្រូវការ ដែលជួយបង្កើនភាពបត់បែនបន្ថែមមួយកម្រិតទៀត។
37 ម៉ែត្រការ៉េមានការរចនាផ្នែកខាងក្នុងដែលមានការប្រើប្រាស់ឈើជាគោល។ ភាពស្រស់ស្អាតនៃធាតុឈើបង្ហាញយ៉ាងច្បាស់នៅទូទាំងលំហ ចាប់ពីជញ្ជាំង និងពិដានរហូតដល់គ្រឿងសង្ហារឹមផ្សេងៗ។
A cozy urban living
Architecture surrounds us and connects deeply to our lives. We believe the spaces created through architecture reflect the values of people living in each era. The ways people interact with society manifests in the form of these spaces, which naturally influence daily use. Therefore, the spaces we create help build the society we want to live in.
37 sqm is a place where residents live, cook, relax on the sofa, spend time with their children, play, paint, and welcome family and friends. This was a bare unit that is located on the 28th floor of The Pinnacle Residence condominium. Our clients wanted to transition from living in a shophouse to a condominium, thus we designed this 37 sqm unit to be a more relaxed, homely place.
Initially, a wall divided the bedroom from the living room, making the already limited space feel cramped. We replaced this fixed barrier with a sliding door that serves as a flexible partition. This solution both connects and divides the spaces as needed, enhancing the unit's versatility.
37 sqm features a wood-based interior design. The beauty of wooden materials is evident throughout the space, from the walls and ceilings crafted by carpenters to the built-in furniture and fixtures.
37 sqm
Location: The Pinnacle Residence, Phnom Penh, Cambodia
Principle use: Condominium
Completion: 2025
Design lead: Ny Vannat
Design team: Yin Kimleng . Narin Phavita . Nuon Prompisey