13/11/2023
ការប្រកួតដែលអ្នកគាំទ្រប្រដាល់គុនខ្មែរបានទន្ទឹងរងចាំនិងចង់ឃើញគឺបានមកដល់ហើយដែលជាព្រឹត្តកាណ៍ដ៏ធំចុងឆ្នាំ ២០២៣ គឺ Ganzberg Kun Khmer Super Strike ។
កីឡាករគុនខ្មែរជួរមុខលំដាប់ប្រទេសបានមកប្រមូលផ្ដុំគ្នានៅលើសង្វៀនតែមួយក្នុងការប្រកួតប្រជែងគ្នាយកជ័យជំនះជាមួយកីឡាករខ្លាំងៗមកពីបរទេស ថែមទាំងមានប្រាក់រង្វាន់ដ៏ច្រើនពីលើតម្លៃខ្លួនដ៏ខ្ពស់របស់ពួកគេដែលមានស្រាប់ទៅទៀត។
Ganzberg តែងតែជួយលើកកម្ពស់វិស័យប្រដាល់គុនខ្មែរជាមួយនឹងការផ្ដល់ជូនទឹកប្រាក់រង្វាន់ដ៏ច្រើនមហាសាល នាពេលកន្លងមក។ ពេលនេះកីឡាករគុនខ្មែរត្រូវដល់ពេលបង្ហាញសមត្ថភាពតាមរយះកម្មវិធីការប្រកួតប្រដាល់ Ganzberg Kun Khmer Super strike ទៅកាន់ពិភពលោកហើយ។
កំពូលកីឡាករគុនខ្មែរទាំង៧រូបរួមមាន នាគមាសបន្ទាយមានជ័យ ឃីម បូរ៉ា , នាយសង្ហារគុនខ្មែរ ឡៅ ចន្រ្ទា, ដៃភ្លើង ជើងរន្ទះ រឿងសោភ័ណ្ឌ, ទាហានខ្នាយតាន់ ឡៅ ចិត្រា, ទាយាទកែងឆេះ ជង្គង់ហោះ ម៉ឺន មេឃា និងការប្រកួតជាប្រវត្តិសាស្រ្តក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ ទាយាទ កែងឆេះ ជង្គង់ពិឃាទ អេ អាំម៉ារីន ភូថង ជាមួយនឹងអ្នកលេងជង្គង់ ឡុង សំណាង ដោយអ្នកឈ្នះទទួលបានទឹកប្រាក់ដល់ទៅ ១៦លានរៀល ក្នុងមួយប្រកួតនេះ ខណៈអ្នកចាញ់បាន៤លានរៀលផងដែរ ។
សូមបញ្ជាក់ថា នេះក៏ជាការប្រកួតដណ្ដើមខ្សែក្រវាត់ត្រឹមតែមួយប្រកួតដែលមានប្រាក់រង្វាន់ច្រើនដែលយើងមិនធ្លាប់បានឃើញពីមុន ស្របពេលដែល Ganzberg តែងតែគិតគូរយកចិត្តទុកដាក់ដល់វិស័យប្រដាល់គុនខ្មែរ ទើបមានព្រឹត្តិការណ៍ដ៏ធំបែបនេះអាចកើតឡើង។
សូមកុំភ្លេចថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ នៅស្ថានីយ៍ទូរទស្សន៍ PNN ចាប់ពីម៉ោង១រសៀលតទៅ។
GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក..!
ស្រលាញ់គុនខ្មែរស្រលាញ់ Ganzberg ..!