KH Architectural Working Drawings

KH Architectural Working Drawings (សៀវភៅគំនូរប្លង់បច្ចេកទេសស្ថាបត្យកម្ម)
Cambodian Architect, Lecturer and Author specializing in working drawings and professional practice.

Bridging international standards (IBC/NFPA– USA) with practical application in Cambodia.
✍️ មាស បូរ៉ារិទ្ឋី (DEA) មាស បូរ៉ារិទ្ឋី​/(Meas Borarethy)
Architect, Author

I am a practicing architect and educator with over 15 years of experience in architecture, design technology, and professional training. I have worked on international projects in New York (USA), Tokyo, and Phnom Penh, and I am the

author of the Architectural Working Drawings Handbook. As an adjunct lecturer at leading universities in Cambodia, I have guided hundreds of architecture students in design and professional practice. I am also the founder of the BIMVR Training Center, focusing on practical Revit, 3Ds Max, Photoshop, and VR workflows for architects and designers. My teaching philosophy is simple: make tools practical, professional, and inspiring. By combining real-world projects with hands-on training, I help students, fresh graduates, and professionals gain the confidence to use BIM and VR tools effectively in design and practice.

🚩🇰🇭 បន្ទាត់ពេលវេលាអ្នកនិពន្ធសៀវភៅស្ថាបត្យកម្ម នៅកម្ពុជា (Timeline of Cambodian Architectural Authors)រូបភាពបន្ទាត់ពេលវេល...
13/03/2026

🚩🇰🇭 បន្ទាត់ពេលវេលាអ្នកនិពន្ធសៀវភៅស្ថាបត្យកម្ម នៅកម្ពុជា
(Timeline of Cambodian Architectural Authors)

រូបភាពបន្ទាត់ពេលវេលានេះបង្ហាញអំពីការវិវឌ្ឍន៍នៃចំណេះដឹងនិងស្នាដៃបោះពុម្ពផ្សាយសៀវភៅផ្នែកស្ថាបត្យកម្មនៅកម្ពុជា ចាប់ពី ការស្រាវជ្រាវក្នុងសម័យអាណានិគមបារាំង ការកើតឡើងនៃស្ថាបត្យកម្មខ្មែរសម័យទំនើបក្នុងសម័យសម្តេចតាសង្គមរាស្ត្រនិយម សម័យប៉ុលពតខ្មែរក្រហម(ឆ្នាំសូន្យ) រហូតដល់ការស្ដារឡើងវិញនៃការស្រាវជ្រាវនិងស្នាដៃបោះពុម្ពផ្សាយទសវត្សរ៍ចុងក្រោយនេះ។
----------------------------------------------------
ក្នុងប៉ុន្មាន ឆ្នាំចុងក្រោយនេះ ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា បញ្ញវន្តអ្នកស្រាវជ្រាវវ័យក្មេង គណៈនិងសមាគមស្ថាបត្យករកម្ពុជា ក្រុមហ៊ុនឯកជន និង គ្រឹះស្ថានសិក្សានានានៅកម្ពុជា បានចូលរួមចំណែកកាន់តែសកម្មក្នុងការចងក្រងបង្កើតសៀវភៅនិងការស្រាវជ្រាវទាក់ទងនឹងវិស័យស្ថាបត្យកម្មខ្មែរ បេតិកភណ្ឌ និងការអនុវត្តវិជ្ជាជីវៈ ទន្ទឹមនឹងនេះច្បាប់សំណង់ បទប្បញ្ញត្តិ និង គោលការណ៍ណែនាំបច្ចេកទេសរបស់រាជរដ្ឋាភិបាល ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ ដល់ការអភិវឌ្ឍន៍ការអនុវត្តស្ថាបត្យកម្មនៅកម្ពុជា។
----------------------------------------------------
📍 តើអ្នកស្គាល់ស្ថាបត្យករ ឬអ្នកនិពន្ធសៀវភៅស្ថាបត្យកម្មណាផ្សេងទៀតនៅកម្ពុជា ដែលគួរត្រូវបានបន្ថែមក្នុងបន្ទាត់ពេលវេលានេះទៀតដែរឬទេ?

👉 ​សូមផ្ញើរសារ (Inbox) មកខ្ញុំបាទ ឬ សរសេរមតិយោបល់នៅខាងក្រោមផុសនេះ!
----------------------------------------------------
👉 លីងចូលសាប់ស្ក្រាយហ្រ្វីសៀវភៅប្លង់បច្ចេកទេសស្ថាបត្យកម្ម: https://t.me/+rU2KOSx4xzE1MTg9
----------------------------------------------------
📌សេចក្ដីបញ្ជាក់៖
ការចែករំលែកនេះមានគោលបំណងសម្រាប់ការសិក្សា អប់រំ និងលើកកម្ពស់ការយល់ដឹងសាធារណៈអំពី "ប្រវត្តិនៃអ្នកនិពន្ធសៀវភៅស្ថាបត្យកម្ម" នៅកម្ពុជាតែប៉ុណ្ណោះ ហើយប្រសិនបើមានការខ្វះខាតឬមិនបានរំលឹកដល់ ក៌សូមអធ្យាស្រ័យយល់ថា ជាកំហុសឆ្គងមិនមានចេតនានោះទេ។

#អ្នកនិពន្ធស្ថាបត្យកម្ម #សៀវភៅស្ថាបត្យកម្ម

📍 តើអ្នកស្គាល់ស្ថាបត្យករ ឬអ្នកនិពន្ធសៀវភៅស្ថាបត្យកម្មណាផ្សេងទៀតនៅកម្ពុជា ដែលគួរត្រូវបានបន្ថែមក្នុងបន្ទាត់ពេលវេលានេះទៀតដែរឬទេ?
👉 ​សូមផ្ញើរសារ (Inbox) មកខ្ញុំបាទ ឬ សរសេរមតិយោបល់នៅខាងក្រោមផុសនេះ!

🚨 ការយល់ដឹងអំពីការគណនា✏️ ZFA តាមរយៈគេហទំព័រផ្លូវការ !ZFA មិនមែនជាការនិយាយឬថាស្មានៗនោះទេ (It is not guesswork )។✅ តែវាគឺជ...
27/02/2026

🚨 ការយល់ដឹងអំពីការគណនា✏️ ZFA តាមរយៈគេហទំព័រផ្លូវការ !

ZFA មិនមែនជាការនិយាយឬថាស្មានៗនោះទេ (It is not guesswork )។✅ តែវាគឺជាការគិតគូរគណនាផ្អែកលើ បទប្បញ្ញត្តិរៀបចំដែនដី និង នគរូបនីយកម្ម។
----------------------------------------------------
មុនចាប់ផ្តើមការរចនាស្ថាបត្យកម្ម ស្ថាបត្យករ (Developers and architects ) ត្រូវចេះ៖
1️ ពិនិត្យ Zoning District តាម NYC ZoLa
2️ អាន និងផ្ទៀងផ្ទាត់សន្ទស្សន៌ប្រើប្រាស់ដី (FAR) អតិបរមា ក្នុង Zoning Resolution
3️ គណនា ZFA ដោយរូបមន្ត៖ ZFA = Lot Area × FAR (សន្ទស្សន៌ប្រើប្រាស់ដីអតិបរមា)

នៅក្នុងឧទាហរណ៍នេះ យើងសិក្សាពីរបៀបគណនា✏️ ZFA ដោយប្រើ NYC ZoLa ដែលជាគេហទំព័រផ្លូវការរបស់បុរីញូវយ៉កសហរដ្ឋអាមេរិក ដែលជាករណីសិក្សានៃអនុវត្តវិជ្ជាជីវៈអន្តរជាតិ។
----------------------------------------------------
Rendering source: Nobutaka Ashihara Assoicates, Inc.

👉 លីងចូលសាប់ស្ក្រាយហ្រ្វីសៀវភៅប្លង់បច្ចេកទេសស្ថាបត្យកម្ម: https://t.me/+rU2KOSx4xzE1MTg9
----------------------------------------------------
📌សេចក្ដីបញ្ជាក់៖
ការចែករំលែកនេះមានគោលបំណងសិក្សាអប់រំប៉ុណ្ណោះ។ វាមិនជំនួសក្រមសំណង់ ឬ បទប្បញ្ញាត្តិស្តង់ដារផ្លូវការណាមួយ នៅក្នុងប្រទេសកម្ពុជាយើងទេ។

🔴 វគ្គបន្តពី  Z-Series 02 — Zoning Calculations (Part 2)បន្ទាប់ពីកំណត់បទប្បញ្ញត្តិតំបន់ប្រើប្រាស់ដី ស្ថាបត្យករ (Develope...
20/02/2026

🔴 វគ្គបន្តពី Z-Series 02 — Zoning Calculations (Part 2)

បន្ទាប់ពីកំណត់បទប្បញ្ញត្តិតំបន់ប្រើប្រាស់ដី ស្ថាបត្យករ (Developers and architects) ត្រូវគោរពអនុវត្តច្បាប់ ទៅលើគម្រោងជាក់ស្តែង តាមរយៈការគណនា ✅ Lot Coverage, រៀបចំប្លង់ដឺម៉ាស់ឬប្លង់សរុប ✅ (Site Plan) , និងតារាងគណនា✅ ZFAR / Floor Area Calculations ដើម្បីបញ្ជាក់ថា គម្រោងស្ថាបត្យកម្មនោះស្របតាម Zoning Resolution មុនចូលដំណាក់កាលគូរប្លង់ Architectural Design។

ម៉្យាងទៀត ការវិភាគតំបន់មិនមែនគ្រាន់តែជាការដាក់អានច្បាប់នោះទេ ប៉ុន្តែជាការបង្ហាញសក្ខីភាពពីការគណនាច្បាស់លាស់ ដើម្បីអនុលោមតាមបទប្បញ្ញត្តិរៀបចំដែនដី និង នគរូបនីយកម្ម។
"Zoning is not just reading rules — it is proving compliance."
---------------------------------------------------------------------

👉 លីងចូលសាប់ស្ក្រាយហ្រ្វីសៀវភៅប្លង់បច្ចេកទេសស្ថាបត្យកម្ម: https://t.me/+rU2KOSx4xzE1MTg9

📌សេចក្ដីបញ្ជាក់៖
ការចែករំលែកនេះមានគោលបំណងសិក្សាអប់រំប៉ុណ្ណោះ។ វាមិនជំនួសក្រមសំណង់ ឬ បទប្បញ្ញាត្តិស្តង់ដារផ្លូវការណាមួយ នៅក្នុងប្រទេសកម្ពុជាយើងទេ។

🔴 បន្តពី Z-Series 01 :    Zoning & Location | FEMA Flood Mapក្នុងការអនុវត្តវិជ្ជាជីវៈស្ថាបត្យកម្ម (Architectural Profess...
03/02/2026

🔴 បន្តពី Z-Series 01 : Zoning & Location | FEMA Flood Map

ក្នុងការអនុវត្តវិជ្ជាជីវៈស្ថាបត្យកម្ម (Architectural Professional Practice)
ការកំណត់តំបន់សំណង់ (Zoning District) ស្ថាបត្យករត្រូវពិនិត្យផែនទី FEMA Flood Map ជាមុនសិន ដើម្បីដឹងថា ទីតាំងដីស្ថិតនៅក្នុងតំបន់គ្រោះទឹកជំនន់ឬអត់? មុនពេលចាប់ផ្តើម Zoning Calculations និង Architectural Design។
---------------------------------------------------
ក្នុងករណីទីតាំងដីស្ថិតក្នុង Flood Zone ការរចនាសំណង់ត្រូវគោរពលក្ខខណ្ឌសំខាន់ៗដូចជា៖

✅ កំណត់កម្ពស់ជាន់ដំបូងតាម Required Flood Elevation ដែលផ្អែកលើ Base Flood Elevation (BFE) និង Design Flood Elevation (DFE)
✅ ការរចនាគ្រឹះអគារ (Foundation Design)
✅ លក្ខខណ្ឌអនុម័តគម្រោង និង Building Permit

👉 ដូច្នេះ FEMA Review គឺជាផ្នែកមួយសំខាន់នៃការសិក្សា Zoning & Location មុនការគណនា FAR ឬ Bulk Analysis។
---------------------------------------------------
👉 លីងចូលសាប់ស្ក្រាយហ្រ្វីសៀវភៅប្លង់បច្ចេកទេសស្ថាបត្យកម្ម: https://t.me/+rU2KOSx4xzE1MTg9

📌សេចក្ដីបញ្ជាក់៖
ការចែករំលែកនេះមានគោលបំណងសិក្សាអប់រំប៉ុណ្ណោះ។ វាមិនជំនួសក្រមសំណង់ ឬ បទប្បញ្ញាត្តិស្តង់ដារផ្លូវការណាមួយ នៅក្នុងប្រទេសកម្ពុជាយើងទេ។

27/01/2026

† ដោយក្ដីគោរព និងការដឹងគុណគ្រូ †

✦ ការចងចាំ និងអំណរគុណជ្រាលជ្រៅ ចំពោះសាស្ត្រាចារ្យស្ថាបត្យករ វិស្វករ ជនជាតិខ្មែរ (សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ) និង សាស្ត្រាចារ្យបរទេស ជាពិសេសសាស្ត្រាចារ្យបារាំង M. Michel Verrot, M. Michel Peron, M. Christian Darles, M. Philippe et M. Alexandre ដែលបានបង្ហាត់បង្រៀន និងបណ្តុះបណ្តាលរូបខ្ញុំ ឱ្យមានមូលដ្ឋានគ្រឹះនៃគំនិត និង វិន័យស្ថាបត្យកម្មសព្វថ្ងៃនេះ។

✦ ចំណេះដឹងមួយផ្នែករបស់លោកគ្រូអ្នកគ្រូ ទាំងជនជាតិខ្មែរ និងបរទេស នឹងបន្តរស់នៅតាមរយៈការងារ និងការចែករំលែក នៅក្នុងសៀវភៅ និង ផេកហ្វេសប៊ុកមួយនេះ ទៅកាន់និស្សិតស្ថាបត្យកម្មខ្មែរជំនាន់ក្រោយ។
---------------------------------------------------
† En hommage et en reconnaissance †

En mémoire reconnaissante de mes professeurs cambodgiens et français qui ont façonné ma pensée architecturale, ma discipline et mon respect pour le dessin architectural au sein de Kh Architectural Working Drawings.

L’architecture n’est pas seulement une question de conception, mais aussi de transmission du professeur à l’étudiant, et bien sûr, d’une génération à la suivante.

Votre enseignement continue de vivre à travers mon travail et à travers les étudiants que j’accompagne aujourd’hui.

nationale supérieure d'architecture de Toulouse #សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

❌ កុំទាន់អាលគូរប្លង់ស្ថាបត្យកម្ម ត្រូវគិតប្លង់កំណត់តំបន់ (Z-Sheet) ឱ្យបានត្រឹមត្រូវសិន ! (Architecture starts with the Z...
24/01/2026

❌ កុំទាន់អាលគូរប្លង់ស្ថាបត្យកម្ម ត្រូវគិតប្លង់កំណត់តំបន់ (Z-Sheet) ឱ្យបានត្រឹមត្រូវសិន ! (Architecture starts with the Z-Sheet, not drawings. !!!)

🚩 នៅក្នុងការអនុវត្តវិជ្ជាជីវៈនៅសហរដ្ឋអាមេរិក សន្លឹកប្លង់ (Z-Sheet) គឺជាមូលដ្ឋានគ្រឹះស្របច្បាប់សម្រាប់គម្រោងស្ថាបត្យកម្ម ដែលបង្ហាញថា គម្រោងរចនាស្ថាបត្យកម្មមួយ អាចសាងសង់បាន ឬ មិនអាចសាងសង់បាន ដោយផ្អែកលើបទប្បញ្ញត្តិនៃការប្រើប្រាស់ដី និង ក្រមកំណត់តំបន់ (Zoning Resolution) មុនពេលគិតគូរប្លង់ស្ថាបត្យកម្មចាប់ផ្តើម។

📍 ការសិក្សាវិភាគតំបន់ំណត់សំណង់ (Zoning Analysis / Z-Sheet) មិនមែនជាការងារឥតគិតថ្លៃ ឬ ការងារហ្វ្រីទេ (Not free of charge) ហើយស្ថាបត្យករត្រូវ គិតថ្លៃសេវាវិជ្ជាជីវៈសម្រាប់ការងារវិភាគនិងបញ្ជាក់ពីលទ្ធភាពសាងសង់នេះ។
---------------------------------------------------

📍 ក្នុងការអនុវត្តជាក់ស្តែង ការសិក្សា (Z-Sheet) អាចចំណាយពេលចាប់ពី ២–៣ ថ្ងៃ រហូតដល់ ២–៤ សប្តាហ៍ ឬ លើសពីនេះ អាស្រ័យលើ ភាពស្មុគស្មាញនៃតំបន់ និង លក្ខខណ្ឌនៃម្រោង។ ដូច្នេះ ស្ថាបត្យករ (Developers and architects) ត្រូវសិក្សាស្គាល់ជាមុន អំពីតំបន់កំណត់សំណង់ (Zoning District & Location) និង ទីតាំងដី ដែលជាធាតុសំខាន់ៗ កំណត់អំពី៖

✅ ប្រភេទការប្រើប្រាស់ដី (Land Use Type)
✅ កម្ពស់អគារ (Building Height)
✅ ដកគម្លាតពីព្រំដី (Setback)
✅ សន្ទស្សន៍គ្របដណ្តប់ផ្ទៃដីអតិបរមា Maximum Lot Coverage (BCR)
✅ សន្ទស្សន៍ប្រើប្រាស់ដីអតិបរមា (FAR) ជាដើម ។ល។
---------------------------------------------------

🔴 ប្រសិនបើការសិក្សាវិភាគតំបន់កំណត់ធ្វើខុស ផលវិបាកអាចកើតមានដូចជា៖

១- គំនិតប្លង់ស្ថាបត្យកម្មត្រូវតែរៀបចំ គិតគូរឡើងវិញ (Concept must be redesigned)
២- ខ្ជះខ្ជាយពេលវេលា និង ប្រាក់កាក់ (Time & money are wasted)
៣- គម្រោងប្លង់ស្ថាបត្យកម្មនឹងមិនអាចសាងសង់បាន (The project may not be approved or may not receive a building permit) ។ល។
---------------------------------------------------

👉 លីងចូលសាប់ស្ក្រាយហ្រ្វីសៀវភៅប្លង់បច្ចេកទេសស្ថាបត្យកម្ម: https://t.me/+rU2KOSx4xzE1MTg9

📌DISCLAIMER:
ការចែករំលែកនេះមានគោលបំណងសិក្សាអប់រំប៉ុណ្ណោះ។ វាមិនជំនួសក្រមសំណង់ ឬ បទប្បញ្ញាត្តិស្តង់ដារផ្លូវការណាមួយ នៅក្នុងប្រទេសកម្ពុជាយើងទេ។

❌ កុំអានក្រមសំណង់អន្តរជាតិ IBC ព្រាវៗចៃដន្យ តែត្រូវស្វែងយល់ពីរចនាសម្ព័ន្ធរបស់វាជាមុនសិន I Don’t read the IBC randomly. U...
16/01/2026

❌ កុំអានក្រមសំណង់អន្តរជាតិ IBC ព្រាវៗចៃដន្យ តែត្រូវស្វែងយល់ពីរចនាសម្ព័ន្ធរបស់វាជាមុនសិន I Don’t read the IBC randomly. Understand its structure first.

📍 មុនពេលមានតម្រូវការអនុវត្តក្រមច្បាប់សំណង់អន្តរជាតិ IBC ស្ថាបត្យករ (Developers and architects) គួរតែយល់អំពីរបៀបរៀបចំ និងទម្រង់របស់វា ជាមុនសិន។ ពីព្រោះ IBC ដូចជាក្រមកូដផ្សេងៗទៀតដែលបោះពុម្ពដោយ ICC ត្រូវបានរៀបចំទៅលំដាប់លំដោយ មិនដោយសារចៃដន្យទេ ប៉ុន្តែវាត្រូវបានរៀបចំឲ្យស្របទៅនឹង ដំណើរការត្រួតពិនិត្យគម្រោង (Plan Review before permit approval) និង ត្រួតពិនិត្យសំណង់ជាក់ស្តែង (Building Inspection on site) ។
---------------------------------------------------
📌 សេចក្ដីបញ្ជាក់៖
ការចែករំលែកនេះមានគោលបំណងសិក្សាអប់រំប៉ុណ្ណោះ។ វាមិនជំនួសក្រមសំណង់ ឬ បទបញ្ញាត្តិស្តង់ដារផ្លូវការណាមួយ នៅក្នុងប្រទេសកម្ពុជាយើងទេ។ 👉 លីងចូលសាប់ស្ក្រាយហ្រ្វីសៀវភៅប្លង់បច្ចេកទេសស្ថាបត្យកម្ម: https://t.me/+rU2KOSx4xzE1MTg9

🚩 ការប្រើប្រាស់ក្រមសំណង់អន្តរជាតិឲ្យមានប្រសិទ្ធភាព I Effective Use of the International Building Code (IBC)✏️ Internatio...
09/01/2026

🚩 ការប្រើប្រាស់ក្រមសំណង់អន្តរជាតិឲ្យមានប្រសិទ្ធភាព I Effective Use of the International Building Code (IBC)

✏️ International Building Code (IBC) គឺជាក្រមសំណង់គំរូមេរបស់សហរដ្ឋអាមេរិក ដែលបានកំណត់កម្រិតអប្បបរមា ដើម្បីការពារសុវត្ថិភាពជីវិត សុខភាពសាធារណៈ និងសុខុមាលភាពរបស់អ្នកប្រើប្រាស់អគារ ទាំងអគារថ្មីនិងអគារចាស់។
---------------------------------------------------
📌 ក្រមសំណង់អន្តរជាតិ ជួយណែនាំ ស្ថាបត្យករ (Developers and architects) អំពីបទប្បញ្ញាត្តិបច្ចេកទេសសម្រាប់:
✅ សុវត្ថិភាពគ្រោងរចនាសម្ព័ន្ធអគារ (Structural safety)
✅ ច្រកផ្លូវគេចអាសន្ន (Means of Egress)
✅ សុវត្ថិភាពអគ្គីភ័យនិងជីវិត (Fire and life safety)
✅ ប្រព័ន្ធ ពន្លឺ ខ្យល់និង អនាម័យ (Sanitation, ventilation, and lighting)
✅ ការរចនាសម្រាប់ជនពិការ ពិការភាពបណ្តោះអាសន្ន មនុស្សចាស់ និង ការសន្សំសំចៃថាមពល (Accessibility and energy conservation)
---------------------------------------------------
👉 ក្រមនេះ ជានិច្ចកាល ធ្វើការសហការជាមួយក្រមផ្សេងៗទៀតក្នុងគ្រួសារក្រមសំណង់អន្តរជាតិ (ICC Codes) ដូចជា៖
- ក្រមអគ្គីភ័យ (International Fire Code – IFC)
- ក្រមថាមពល (International Energy Conservation Code – IECC)
- ក្រមប្រព័ន្ធមេកានិច និងទឹកភ្លើង (IMC & IPC)
- ក្រមអគារចាស់ (International Existing Building Code – IEBC)
- និងក្រមសុវត្ថិភាពអគ្គីភ័យនិងជីវិត (NFPA Standards)
---------------------------------------------------
📍 ក្រមសំណង់នេះត្រូវបានគេធ្វើបច្ចុប្បន្នភាពរៀងរាល់ 🚩៣ឆ្នាំម្តង ដើម្បីអនុញ្ញាតបញ្ជ្រាតចូលនូវបច្ចេកវិទ្យានិង វិធីសាស្ត្រសាងសង់ថ្មីៗដែលអាចជួយបំពេញតាមបំណងសុវត្ថិភាពឲ្យអ្នកប្រើប្រាស់។
---------------------------------------------------
📌​ សេចក្ដីបញ្ជាក់៖
ការចែករំលែកនេះមានគោលបំណងសិក្សាអប់រំប៉ុណ្ណោះ។ វាមិនជំនួសក្រមសំណង់ ឬ បទប្បញ្ញាត្តិស្តង់ដារផ្លូវការណាមួយ នៅក្នុងប្រទេសកម្ពុជាយើងទេ។

👉 លីងចូលសាប់ស្ក្រាយហ្រ្វីសៀវភៅប្លង់បច្ចេកទេសស្ថាបត្យកម្ម: https://t.me/+rU2KOSx4xzE1MTg9

⚖️ ក្រមសីលធម៌សម្រាប់ស្ថាបត្យករ នៃសមាគមស្ថាបត្យករអាមេរិក (AIA)ក្រមសីលធម៌វិជ្ជាជីវៈ គឺជាគន្លងវិថីដ៌សំខាន់សម្រាប់ការរក្សា ស...
07/01/2026

⚖️ ក្រមសីលធម៌សម្រាប់ស្ថាបត្យករ នៃសមាគមស្ថាបត្យករអាមេរិក (AIA)

ក្រមសីលធម៌វិជ្ជាជីវៈ គឺជាគន្លងវិថីដ៌សំខាន់សម្រាប់ការរក្សា សុចរិតភាព ការទទួលខុសត្រូវ និងគុណតម្លៃរបស់វិស័យស្ថាបត្យកម្ម។ ការផ្តល់សេវាកម្មប្លង់ឌីហ្សាញដោយឥតគិតថ្លៃ ឬ កាត់ថ្លៃក្រោមតម្លៃវិជ្ជាជីវៈ គឺជាអំពើដែលប៉ះពាល់ដល់គុណតម្លៃស្ថាបត្យករ រួមអាជីពដ៌ទៃផ្សេងទៀត ,,,,,,​។ ល។
---------------------------------------------------
🧭 ការគោរពក្រមសីលធម៌វិជ្ជាជីវៈ គឺជាការលើកស្ទួយភាពជាអ្នកជំនាញ និងការអភិវឌ្ឍវិស័យស្ថាបត្យកម្មឱ្យកាន់តែមានស្ថិរភាព និងគុណតម្លៃជាបន្តបន្ទាប់។
---------------------------------------------------

📊 សូមចូលរួមវាយតម្លៃដោយស្មោះត្រង់ (Rating Survey): 👇
សូមវាយតម្លៃពីលេខ ១ ដល់ ៥ (ពីខ្សោយ → ល្អបំផុត) ក្នុង Comment
👉 តើអ្នកគិតថា នាពេលបច្ចុប្បន្ន ស្ថាបត្យករខ្មែរ គោរពក្រមសីលធម៌វិជ្ជាជីវៈយ៉ាងដូចម្តេចដែរ?

⭐ ១ - ខ្សោយណាស់
⭐⭐ ២ - ខ្សោយ
⭐⭐⭐ ៣ - មធ្យម
⭐⭐⭐⭐ ៤ - ល្អ
⭐⭐⭐⭐⭐ ៥ - ល្អបំផុត
----------------------------------------------------

🚨 សេចក្ដីបញ្ជាក់៖
ការចែករំលែកនេះគោលបំណងសម្រាប់ ការអប់រំ និង ការយល់ដឹងទូទៅក្នុងវិស័យស្ថាបត្យកម្មប៉ុណ្ណោះ មិនមែនសម្រាប់ការវាយតម្លៃរិះគន់បុគ្គល ឬ ស្ថាប័នណាមួយទេ។ This post share to promote professional ethics and integrity in Cambodian architecture, encouraging to respecting for fair value and responsible practice.

👉 លីងចូលសាប់ស្ក្រាយសៀវភៅប្លង់បច្ចេកទេសស្ថាបត្យកម្ម: https://t.me/+rU2KOSx4xzE1MTg9

✏️📍 ស្វែងយល់អំពីចំណុចកូអរដោនេស្ថាបត្យកម្មនៅក្នុង ខេត និង រ៉េវីត | Understanding the Building Origin in CAD vs Revit “Eve...
04/01/2026

✏️📍 ស្វែងយល់អំពីចំណុចកូអរដោនេស្ថាបត្យកម្មនៅក្នុង ខេត និង រ៉េវីត | Understanding the Building Origin in CAD vs Revit
“Every 🚩 BIM model begins with one small step by setting the right Project Base Point.”

👉 ក្នុងកម្មវិធី Revit, Project Base Point (PBP) គឺជាចំណុចដើមក្នុងប្រព័ន្ឋកូអរដោនេ (0,0,0) ដែលប្រើសម្រាប់វាស់វែង គ្រប់គ្រងតម្លៃកូអរដោណេ និងទិន្នន័យក្នុងគំរោង (Internal Coordinates) និងភ្ជាប់គម្រោងការងារផ្នែកផ្សេងៗ។ វាមានសារៈសំខាន់ដូចជាចំណុច " ប្រព័ន្ធកូអរដោនេដើម " នៅក្នុងកម្មវិធី AutoCAD ប៉ុន្តែមានភាពខុសគ្នា​កម្មវិធី Revit អាចភ្ជាប់ទៅនឹងឧបករណ៍ ចំណុចវាស់ស្ទង់ (Survey Point) សម្រាប់ការសម្របសម្រួលទីតាំងភូមិសាស្ត្រពិតជាក់ស្តែងបាន។
----------------------------------------------------
📍 ទីតាំងដាក់ចំណុចដើមគម្រោង (PBP) ៖
ត្រូវដាក់នៅតាម ជ្រុងអគារ ឬ ចំណុចប្រសព្វសសរហ្គ្រីត ( Ground floor corner or Grid Intersection) ឧទាហរណ៍ ការកាត់គ្នារវាងហ្គ្រីត A និង ហ្គ្រីត 1 ដែលជាកន្លែងជួបនៃសសរសំខាន់នៃរចនាសម្ព័ន្ធនៃអគារ ។
----------------------------------------------------
💡 ហេតុអ្វីបានជាមានសារៈសំខាន់៖
ការកំណត់ទីតាំងត្រឹមត្រូវនៃ (PBP) នឹងជួយអោយគម្រោងទាំងអស់ដែលភ្ជាប់បញ្ចូលគ្នា (Architecture, Structure, MEP) មានការសម្របសម្រួលបានត្រឹមត្រូវ និងមានភាពជាក់លាក់ក្នុងការរចនា។
----------------------------------------------------
🚨 សេចក្ដីបញ្ជាក់៖
ការចែករំលែកនេះមានគោលបំណងសិក្សាអប់រំប៉ុណ្ណោះ។ វាមិនជំនួសក្រមសំណង់ ឬ បទប្បញ្ញាត្តិស្តង់ដារផ្លូវការណាមួយ នៅក្នុងប្រទេសកម្ពុជាយើងទេ។

👉 លីងចូលសាប់ស្ក្រាយហ្រ្វីសៀវភៅប្លង់បច្ចេកទេសស្ថាបត្យកម្ម: https://t.me/+rU2KOSx4xzE1MTg9

📘 សន្លឹកសន្ទស្សន៍ស្ថាបត្យកម្ម |  "Understanding the Architectural Index Sheet" 🧯 សន្លឹកសន្ទស្សន៍ស្ថាបត្យកម្ម មានមុខងារជា...
30/12/2025

📘 សន្លឹកសន្ទស្សន៍ស្ថាបត្យកម្ម | "Understanding the Architectural Index Sheet"

🧯 សន្លឹកសន្ទស្សន៍ស្ថាបត្យកម្ម មានមុខងារជាមូលដ្ឋានគ្រឹះនៃរាល់សំណុំប្លង់សាងសង់ (construction drawing set) ដែលវាសង្ខេបពី ព័ត៌មានសំខាន់ៗដូចជា ក្រមសំណង់នឹងបទបញ្ញាត្តិប្រើប្រាស់លើអគារ (Building Codes), ចំណាត់ថ្នាក់នៃអ្នកប្រើប្រាស់ (occupancy classification) ប្រភេទសំណង់ (construction type) និងការអនុលោមតាមសុវត្ថិភាពជីវិត (life safety compliance )។
----------------------------------------------------
👉សន្លឹកប្លង់នេះដើរតួជា " មាតិកា/ table of contents " សម្រាប់គម្រោងប្លង់ទាំងអស់ ដើម្បីធានានូវការសម្របសម្រួលការងាររវាង ស្ថាបត្យករ (Architect & Interior Architect) វិស្វករសំណង់ (Structural Engineer) និង វិស្វករប្រពន្ឋ័មេការនិច (MEP) ។ល។
----------------------------------------------------
🚨 សេចក្ដីបញ្ជាក់៖
ការចែករំលែកនេះមានគោលបំណងសិក្សាអប់រំប៉ុណ្ណោះ។ វាមិនជំនួសក្រមសំណង់ ឬ បទប្បញ្ញាត្តិស្តង់ដារផ្លូវការណាមួយ នៅក្នុងប្រទេសកម្ពុជាយើងទេ។

🧯 សន្លឹកសន្ទស្សន៍ស្ថាបត្យកម្ម មានមុខងារជាមូលដ្ឋានគ្រឹះនៃរាល់សំណុំប្លង់សាងសង់ (construction drawing set) ដែលវាសង្ខេបពី ព័ត៌មានសំខាន់ៗដូចជា ក្រមសំណង់នឹងបទបញ្ញាត្តិប្រើប្រាស់លើអគារ (Building Codes), ចំណាត់ថ្នាក់នៃអ្នកប្រើប្រាស់ (occupancy classification) ប្រភេទសំណង់ (construction type) និងការអនុលោមតាមសុវត្ថិភាពជីវិត (life safety compliance )។

22/12/2025

ក្រមសំណង់សុវត្ថិភាពអគ្គីភ័យនិងសុវត្ថិភាពជីវិត / Life Safety Code Sheet in Architectural Working Drawings.

👉 លីងចូលសាប់ស្ក្រាយហ្រ្វីសៀវភៅប្លង់បច្ចេកទេសស្ថាបត្យកម្ម: https://t.me/+rU2KOSx4xzE1MTg9

Address

WBC Apt 302, # 628, Street 2004, CAA, Porsenchey
Phnom Penh
120912

Alerts

Be the first to know and let us send you an email when KH Architectural Working Drawings posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share