ដំបូលខ្មែរ domboul khmer

ដំបូលខ្មែរ domboul khmer ចែករំលែកចំណេះដឹងទាក់ទងនឹងសំណង់ខ្មែរ

សមាសធាតុគ្រឿងបង្គុំផ្ទះខ្មែរ
09/07/2020

សមាសធាតុគ្រឿងបង្គុំផ្ទះខ្មែរ

អបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក 🇰🇭ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ ខួប...
08/07/2020

អបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក 🇰🇭

ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ ខួប៣ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃការដាក់បញ្ចូលប្រាសាទ សំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ ​។

ក្រោយ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ប្រាសាទសំបូរព្រៃគុក ដែល​ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏​ទាក់ទាញ​មួយ​ ។ ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមាន ចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់ បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម៕

 #រទេះគោ​​រទេះគោ​​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដែល​​កើត​មាន​តាំងពី​មុន​សម័យ​អង្គរ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ​គឺជា​ស្នាដៃ​បុ...
06/07/2020

#រទេះគោ​​
រទេះគោ​​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដែល​​កើត​មាន​តាំងពី​មុន​សម័យ​អង្គរ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ​គឺជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​ ជាក់​ស្ដែង​ដូច​មាន​រូបចម្លាក់​នៅ​លើ​ប្រាសាទ​បុរាណ​​មាន រទេះគោ រទេះសាឡី​សម្រាប់​ព្រះរាជា រទេះសេះ​ចម្បាំង និង​រទេះដឹក​កាំភ្លើង​ធំ​ជាដើម។

រទេះគោ​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​សង្គម​ខ្មែរ​មិន​ត្រឹម​ក្នុង​ការ​ដឹកជញ្ជូន និង​សង្គមកិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ការ​ពាក់ព័ន្ធ​ទៅ នឹង​វិស័យ​ជំនឿ​សាសនា​ផង។ តាម​រយៈ​ចម្លាក់ ប្រាសាទ​អង្គរវត្ត​យើង​ឃើញ​យ៉ាង​ច្បាស់​ថា​រទេះ​ ដែល​ព្រះបាទសុរិយាវរ្ម័នទី២ គង់​ប្រថាប់​ពី​លើ​នោះ​គឺ ជា​សញ្ញាណ​តំណាង​នូវ​ព្រះ​អាទិត្យ ដែល​ជា​និមិត្តរូប​នៃ​សន្តតិ​វង្ស​របស់​ទ្រង់។

ការ​សំដែង​ក្បួន​ទ័ព​ដូចជា​ក្នុង​រឿង​រាមកេរ្តិ៍ មហាភារតៈ ឬ​ក៏​ក្នុង​ជាតក បែប​ពុទ្ធ​និយម​ជាដើម គេ​ក៏​បាន​ឃើញ​ការ និយម រទេះ​គោ​នេះ​ដែរ។ វត្ត​មាន​របស់​រទេះ​គោ​នៅ​ក្នុង​សង្គម​ខ្មែរ​ត្រូវ​បាន​គេ​គិត​ថា​ចាប់​ផ្ដើម​ពី​សតវត្ស​ទី​១​នៃ​គ្រិស្តសករាជ​ ដោយ​រង​ឥទ្ធិពល​ពី​ប្រទេស​ឥណ្ឌា​ ដែល​មាន​​គូស​បញ្ជាក់​នា​សម័យ​វេទ​និយម​គឺ​រវាង​១៧០០ឆ្នាំ និង​៧០០​ឆ្នាំ​មុន​គ្រិស្តសករាជ។

បច្ចុប្បន្ន​​រទេះគោ​ខ្មែរ​​ស្ទើរតែ​បាត់បង់​អស់​ទៅ​ហើយ​ដោយសារ​កត្តា​ច្រើន​យ៉ាងដូច​ជា​ប្រជា​ពលរដ្ឋ​បាន​ងាក​មក​ប្រើ​រទេះ​កង់​ឡាន និង​ប្រើ​គោ​យន្ត​ជំនួស​រទេះគោ​បុរាណ​របស់​បុព្វបុរស​ខ្មែរ​យើង​ពី​ជំនាន់​ដើម។

សម្រាប់​អ្នក​មាន​ធនធាន​គេ​បាន​ជាវ​រទេះ​គោ​មក​ត្រឹម​ជា​គ្រឿង​តាំង​លម្អ​ក្នុង​ភូមិគ្រឹះ​ ភោជនីយដ្ឋាន​ ឬ​តាម​សណ្ឋាគារ​ធំៗ ប៉ុណ្ណោះ​ មាន​ន័យ​ថា​សព្វថ្ងៃ​​រទេះ​គោ​មាន​សារៈសំខាន់​ក្នុង​ការ​តុបតែង​ ជាជាង​ការ​ដឹក​ជញ្ជូន​ដូច​ពី​មុន​ ដែល​វា​ជា​ក្ដី​បារម្ភ​មួយ​ ដែល​អាច​ឲ្យ​រទេះ​គោ​បាត់​វត្តមាន​ទាំង​ស្រុង​តាម​ស្រុកស្រែ​ចម្ការ​នា​ថ្ងៃ​អនាគត៕

ប្រែ​សម្រួល៖ Wow Cambodian
ប្រភព : TVK

🌸ទម្រង់ស្ថាបត្យកម្មខ្មែរសម័យបុរាណ ការវិវត្តន៏ទម្រង់ស្ថាបត្យកម្មខ្មែរ មានមូលដ្ឋានច្បាស់លាស់ Original Khmer Architecture S...
06/07/2020

🌸ទម្រង់ស្ថាបត្យកម្មខ្មែរសម័យបុរាណ ការវិវត្តន៏ទម្រង់ស្ថាបត្យកម្មខ្មែរ មានមូលដ្ឋានច្បាស់លាស់ Original Khmer Architecture Style 1th-19th century.
Credit we love Khmer culture.

ជំរុំសាយធូ (site 2) សាយប៊ី (site B) ខាវអីដាង (Khao I Dang) ណងចាន់ (Nong Chan) តាទុំ (Ta Tum) រិទ្ធិសែន (Rithysen) សុខសាន...
05/07/2020

ជំរុំសាយធូ (site 2) សាយប៊ី (site B) ខាវអីដាង (Khao I Dang) ណងចាន់ (Nong Chan) តាទុំ (Ta Tum) រិទ្ធិសែន (Rithysen) សុខសាន/សាយអ៊ី(Site E) សាយអេច (Site 8) សាយឃេ (Site K) និង០០៧។ល។ តើមានបងប្អូនណានៅចាំឈ្មោះជំរុំភៀសខ្លួនទាំងនេះទេ?
#កម្ពុជា​_អច្ឆរិយ

 #"ផ្លូវអង្គដួង​” ផ្លូវ​ពី​រាជធានី​ឧដុង្គ ឆ្ពោះ​ទៅ​កាន់​កំពង់ផែ​សមុទ្រ​ខេត្ត​កំពត​ផ្លូវ​អង្គ​ដួង គឺ​ជា​ផ្លូវ​ដ៏​សំខាន់ ស...
01/07/2020

#"ផ្លូវអង្គដួង​” ផ្លូវ​ពី​រាជធានី​ឧដុង្គ ឆ្ពោះ​ទៅ​កាន់​កំពង់ផែ​សមុទ្រ​ខេត្ត​កំពត​

ផ្លូវ​អង្គ​ដួង គឺ​ជា​ផ្លូវ​ដ៏​សំខាន់ សម្រាប់​ការ​ធ្វើដំណើរ​នា​សតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ពី​រាជធានី​ឧដុង្គ ឆ្ពោះ​ទៅ​កំពង់​ផែ​សមុទ្រ​តែ​មួយ​គត់​របស់​កម្ពុជា គឺ​កំពង់​ផែ​នៅ​ខេត្ត​កំពត (ខេត្ត​កែប​សព្វថ្ងៃ) ដែល​មាន​ប្រវែង ១៦០គីឡូម៉ែត្រ ឬ​៤០០០​សិន​ (១សិន​ស្មើ​៤០ម៉ែត្រ​ជា​ខ្នាត​ខ្មែរ​សម័យ​ដើម)​។

កាល​ណោះ​កំពង់​ផែ​ព្រៃនគរ ត្រូវ​បាន​យួន និង​បារាំង​កំពុង​តែ​ច្បាំង​គ្នា​បណ្ដាល​ឲ្យ​កប៉ាល់​ខ្មែរ​មិន​អាច​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​តាម​ទន្លេ​មេគង្គ ឆ្ពោះ​ទៅ​សមុទ្រ​បាន​ទៀត​ឡើយ។

នៅ​ឆ្នាំ​១៨៥១ ព្រះអង្គ​ដួង​បាន​បញ្ជា​អោយ​កេណ្ឌ​ប្រជារាស្ត្រ​ទៅ​កសាង​ផ្លូវ​នេះ​ឡើង ដោយ​បាន​ផ្តល់​ប្រាក់​កម្រៃ​ជូន​កំណែន​ផង​ ក្នុង​គោល​បំណង​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​​វិញ​ ជំនួស​ផ្លូវ​ទឹក​ដែល​យួន​រារាំង​កប៉ាល់​ខ្មែរ មិន​ឲ្យ​ចេញ​ចូល​ឆ្លង​កាត់​តាម​ទន្លេ ​មេគង្គ​បាន​។

ព្រះ​អង្គ​បាន​បង្កើត​កំពង់​ផែ​សមុទ្រ​របស់​ខ្មែរ​​នៅ​ខាង​កើត​ភ្នំ​កែប ទល់​មុខ​កោះ​ទន្សាយ សម្រាប់​ផល​ប្រយោជន៍​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ​តាម​សមុទ្រ​វិញ​ម្ដង៕

កែសម្រួល៖ Wow Cambodian

🇰🇭🇰🇭ប្រាសាទព្រះវិហារ 🇰🇭🇰🇭ប្រាសាទព្រះវិហារស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ នៅលើខ្នងភ្នំដង...
28/06/2020

🇰🇭🇰🇭ប្រាសាទព្រះវិហារ 🇰🇭🇰🇭
ប្រាសាទព្រះវិហារស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក មានប្រវែង(៨០០គុណនីង៤០០ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។

សំណង់ដ៏មហិមា "វិមានឯករាជ្យ" ស្នាដៃស្ថាបត្យកម្មដ៏ល្អឯករបស់លោក វណ្ណ ម៉ូលីវណ្ណ -----*****----- សំណង់ដ៏មហិមានេះផ្តើមសាងសង់ឡើ...
22/06/2020

សំណង់ដ៏មហិមា "វិមានឯករាជ្យ" ស្នាដៃស្ថាបត្យកម្មដ៏ល្អឯករបស់លោក វណ្ណ ម៉ូលីវណ្ណ
-----*****-----
សំណង់ដ៏មហិមានេះផ្តើមសាងសង់ឡើងអំឡុងឆ្នាំ ១៩៥៧ - ១៩៦០ ក្រោមព្រះរាជតម្រិះព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោយពេលបានឯករាជ្យ៥ ឆ្នាំ។ វិមាននេះសង់សម្រាប់ឧទ្ទិសចំពោះអ្នកស្នេហាជាតិដែលបានស្លាប់ក្នុងបុព្វហេតុទាមទារឯករាជ្យពីបារាំង និងសម្រាប់ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ព្រមទាំងជានិម្មិតរូបនៃឯករាជ្យភាពរបស់កម្ពុជា។ សំណង់នេះត្រូវបានរចនាប្លង់ដោយស្ថាបត្យករខ្មែរ ដែលបានទៅរៀននៅស្រុកបារាំង គឺលោកតា វណ្ណ ម៉ូលីវណ្ណ ដែលជាកុលបុត្តខ្មែរដ៏ឆ្នើមមួយរូបសម្រាប់ជាតិ។ សំណង់ដ៏ល្បីល្បាញ់នេះមានកម្ពស់ ២០ ម៉ែត្រ ស្ថិតនៅលើខឿន ៣ថ្នាក់ មានកំពូល ៥ថ្នាក់ ដែលលម្អដោយ​នាគ ២០ ក្នុងមួយថ្នាក់ ដែលស្មើនឹងចំនួន១០០ តំណាងឲ្យរយៈកាលនៃអាណានិគមបារាំង​មក​លើខ្មែរ ជិត១សតវត្ស។ នៅក្នុងស្នាដៃស្ថាបត្យកម្មដ៏ល្អឯករបស់លោកតា វណ្ណ ម៉ូលីវណ្ណ ក្រោម​ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់ព្រះករុណា ជាម្ចាស់ ដោយព្រះរាជតម្រិះសម្លឹងជ្រៅទៅអតីតកាលនៃចក្រភពអង្គរដ៏រុងរឿង គឺសម័យមហានគរខ្មែរ។ ជាលទ្ធផល ប្រាសាទបាគង ត្រូវបានជ្រើសយកមកសិក្សាក្នុងទម្រង់សិល្បៈនៃអង្គរ។ ទោះបីជាប្រាសាទបាគងសង់ក្នុងរាជ្យ ព្រះបាទឥន្ទ្រវរ្ម័នទី១ ដែលស្ថិតក្នុងរចនាបថបាគង ក៏ពិតមែន តែប្រាង្គកណ្តាលនៃប្រាសាទនេះ ត្រូវបានសង់ក្រោយមកទៀតក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ គឺក្នុងរចនាបថអង្គរ។ ទម្រង់នៃសិល្បៈរាងក្រពុំឈូក ដែលដូចនឹងប្រាង្គនៃប្រាសាទអង្គរវត្ត ចំណែកឯក្បាច់វិញគឺយកតាមលំនាំក្បាច់នៅឯបន្ទាយស្រី ដែលមានជម្រៅ និងរស់រវើកនៃសិល្បៈខ្មែរ។ សំណង់នេះសង់ឡើងត្រង់ប្រសព្វនៃមហាវិថីព្រះនរោត្តម និងមហាវិថីភ្លោះព្រះសុរាម្រិត និងព្រះសីហនុ។ កាលដើមឡើយត្រង់ទីតាំងនេះមានព្រែកមួយដែលត្រូវបានលុបក្នុងសម័យបារាំង ហើយក្រោមបាតគ្រឹះនៃវិមាននេះ មានស្ពានបុរាណមួយហៅថាស្ពានកូនកាត់។ ស្ពាននេះជាឧបសគ្គនៃការសង់សំណង់ដ៏ស្កឹមស្កៃមួយនេះ។ លោកតា វណ្ណ ម៉ូលីវណ្ណ បានប្រាប់ថាសហគ្រាសសាងសង់ទី១ បានបរាជ័យក្នុងការរៀបគ្រឹះខាងក្រោម ដោយវាយស្ពានពុំកើត ហើយចាក់គ្រឹះនៅក្រោមស្ពាននោះ ប៉ុន្តែធ្វើបែបនេះវាប្រហោង ដូច្នោះមិនរឹងមាំឡើយ លោកតា វណ្ណ ម៉ូលីវណ្ណ ក៏បណ្តេញសហគ្រាសនោះចេញទៅ។ លោកក៏ចាប់ផ្តើមដេញថ្លៃ និងរៀបចំសារជាថ្មី។ ដីខាងក្រោមនោះពុំអាចទ្រទ្រង់សំណង់ធ្ងន់បានទេ ព្រោះដីធូ ដូច្នោះគេក៏វាយគ្រឹះខ្លីៗរាក់ៗ ប្រហែល ៨ម៉ែត្រប៉ុណ្ណោះ។ ពេលដែលរៀបគ្រឹះមាំហើយ ទើបគេរៀប​ចំ​ខឿន ហើយសង់ឡើងតែម្តង។ ចំណែកឯអ្នកសាងសង់តាមគម្រោងប្លង់លោកតា ម៉ូលីវណ្ណ នោះគឺ ខ្មែរម្នាក់ដែលមានស្រុកកំណើតនៅឯបាត់ដំបង នោះគឺលោក តឹង វឿត ជាជាងកំបោរ និងជាងចម្លាក់ជាមួយក្រុមហ៊ុនម៉ៅការសាងសង់ក្នុងខេត្ត។ ( លោក តឹង វឿត បានស្លាប់ក្នុងសម័យខ្មែរក្រហម )។ តើហេតុអ្វីបានជាជ្រើសអ្នកបាត់ដំបងមកសងវិមាននេះ បើទីតាំងសង់នៅឯភ្នំពេញឯណេះសោះ? លោក តឹង វឿត ត្រូវបានព្រះបាទនរោត្តម សីហនុ អញ្ជើញឲ្យមកធ្វើការងារដ៏អស្ចារ្យមួយនេះ ពេលដែលព្រះអង្គយាងសម្ភោធសមិទ្ធិផលក្នុងវត្តពោធិ់វាល ( បាត់ដំបង ) ដោយសារស្នាដៃដែលគួរឲ្យចាប់ចិត្តរបស់លោក។ ស្នាដៃលោក តឹង វឿត មានដូចជា វិមានឯករាជ្យ ចេតិយគន្ធបុផ្ផា ចេតិយព្រះបាទសុរាម្រិត និងព្រះមហាក្សត្រីយ៏ ( ក្នុងព្រះរាជវាំង ) វត្តស្លាកែត ( បាត់ដំបង ) និងសារៈមន្ទីរខេត្តបាត់ដំបង ជាដើម។ កាលសង់នោះ លោកតា ម៉ូលីវណ្ណ បាននាំជាងគំនូរទៅមើលក្បាច់ដល់ប្រាសាទបន្ទាយស្រី ហើយជ្រើសយកក្បាច់ណាខ្លះ ដូចជាផ្កាច័ន្ទ ក្បាច់អង្គរ ជាដើម ហើយដេញថ្លៃ និងកំណត់ទីតាំងត្រូវដាក់ក្បាច់នោះទៅតាមប្លង់របស់លោក។ អ្នកឆ្លាក់ប្រហែលជា ២០នាក់ អ្នកលេខ១ ពូកែជាងគេបំផុត ឲ្យគាត់ឆ្លាក់ក្បាលនាគ។ ហើយពេលត្រូវការឆ្លងកិច្ចការគឺ ត្រូវចូលគាត់ព្រះករុណា ដើម្បីទ្រង់ពិនិត្យ។ កាលនោះលោកតា ម៉ូលីវណ្ណ បានយកថ្មកែវ ដែលទិញពីប្រទេសចិន សម្រាប់ក្រាលទៅឆ្លងព្រះករុណា ដើម្បីទ្រង់រើសពណ៌។ ពេលនោះនៅក្រោមដើមពោធិ៏មួយដើមក្នុងវាំង ដោយណែនាំលោកទៅទ្រង់ ដោយលោក ប៉ែន នុត ហើយទ្រង់ក៏សព្វព្រះទ័យពណ៌នេះ ពណ៌នោះ រួចក៏បំពាក់មេដាយជូនលោកភ្លាមៗក្នុងពេលនោះតែម្តង។

ចតុមុខមង្គល គឺជាឈ្មោះនៃព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ ដែលព្រះមហាក្សត្រគង់ប្រថាប់នាពេលបច្ចុប្បន្ន...ការស្ថាបនាព្រះបរមរាជ...
21/06/2020

ចតុមុខមង្គល គឺជាឈ្មោះនៃព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ ដែលព្រះមហាក្សត្រគង់ប្រថាប់នាពេលបច្ចុប្បន្ន...

ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយបានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដមនិងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មានទន្លេមេគង្គលើទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំងសាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។ ប្រវត្តិនៃព្រះបរមរាជវាំងនេះមានដូចតទៅ៖

ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង៤២១ម៉ែត ខាងលិចប្រវែង ៤៣៥ម៉ែត ខាងជើងប្រវែង ៤៨៤ម៉ែត និងខាងត្បូងប្រវែង ៤៣២ម៉ែត។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើងនៅឆ្នាំ១៨៦៦ - ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។

នៅប្រាសាទបាយ័នទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោច ស្ថិតនៅខាងស្តាំដៃទ្វារជ័យ។ ចំណែកឯព្រះបរមរាជវាំងវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរតែទ្វារខ្មោចវិញ ស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះត្រូវបានគេអនុញ្ញាតិអោយប្រើតែពេលណាមានព្រះមហាក្សត្រចូលទីវង្គតដើម្បីដង្ហែព្រះសពទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។

សំណង់ទាំងឡាយក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាមស្ថាបត្យកម្មប្រពៃណីជាតិដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើនមានរាងបង្អួតសង្ហារទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើដែលជានិមិត្តរូបនៃការរីកចម្រើនមិនចេះចប់។

ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូលហើយរាល់សំណង់ប្រាសាទនៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអដោយពណ៌លឿងតំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា ក្នុងរួមមាន៖

1.ប្រាសាទទេវាវិនិច្ឆ័យ សាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩១៣-១៩១៧ ហើយធ្វើពិធីសម្ពោធនៅថ្ងៃទី១៦ មិថុនា ១៩១៩។ ទំហំប្រាសាទបណ្តោយ៦០ម ទទឹង ៣០ម និងមានកំពូលស្រួចកំពស់ ៥៩ម ជាព្រះទីនាំងសម្រាប់ធ្វើ៖

- ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ
- ព្រះរាជពិធីបុណ្យទ្វារទសមាស
- ព្រះរាជសាវនាការថ្វាយការតាំង
- ពិធីសច្ចាប្រណិធាន
- ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។

ក្នុងប្រាសាទទេវាវិនិច្ឆ័យ ចែកចេញជា ព្រះទីនាំងស្វេតឆ័ត្រ ហោរាជបណ្ឌិតហោព្រះអដ្តិ ព្រះទីនាំងក្សិណ ព្រះទីនាំងបុស្បុក ព្រះទីនាំងមហាមន្ទីរព្រះទីនាំងនារីរ័ត្នសោភា ព្រះទីនាំងចក្រពត្តិ និងព្រះទីនាំងព្រះស្ងោយ។ នៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្មមុខ៤ដែលបែរព្រះភក្ត្រទៅរកទិសទាំង៤។

2.ប្រាសាទខេមរិន្ទ ស្ថិតនៅខាងលិច ឈៀងខាងជើង ប្រាសាទទេវាវិនិច្ឆ័យកសាងក្នុងឆ្នាំ ១៩២៧-១៩៣០ ដោយអ្នកឧកញ៉ាទេពនិម្មិត ខៀវ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស។ បច្ចុប្បន្នជាព្រះរាជដំណាក់ ដែលព្រះមហាក្សត្រគង់នៅជាអចិន្ត្រៃយ៍។ ប្រាសាទនេះ ត្រូវបានព្រះមហាក្សត្រប្រើប្រាស់សំរាប់ទទួលភ្ញៀវកិត្តិយសធំៗ បណ្ដាប្រមុខរដ្ឋបរទេសដែលមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ស្នាក់អាស្រ័យ ដូចជាលោកប្រធានាធិបតីបារាំង សាលដឺហ្គោល ជាដើម។

3. ប្រាសាទសហមេត្រី ស្ថិតនៅខាងជើងហោសម្រាន្តភិរម្យក្បែរកំពែងព្រះបរមរាជវាំងខាងជើង កសាងឡើងនៅឆ្នាំ ១៩៥០ក្នុងរជ្ជកាលព្រះបាទនរោត្ដមសីហនុ ជាព្រះរាជដំណាក់ថ្មីសម្រាប់ព្រះមហា ក្សត្រីស៊ីសុវត្ថិកុសុមៈនារីរ័ត្ន ជាព្រះវររាជមាតារបស់ព្រះអង្គតាំងឧបោសថសិលនៅទីនោះ ក្រោយពេលដែលព្រះស្វាមីព្រះបាទនរោត្តមសុរាម្រិត បានចូលទិវង្គត។ ពីមុនជាកន្លែងសំរាប់ជួបជុំនាយទាហានការពារព្រះបរមរាជវាំង ហើយក្រោយមកទៀតត្រូវបានប្រើប្រាស់ជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់។

4. ប្រាសាទហោសំរាន្តភិរម្យ ស្ថិតនៅខាងជើងប្រាសាទទេវាវិនិច្ឆ័យកសាងឡើងក្នុងឆ្នាំ១៩១៥- ១៩១៧ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិជាកន្លែងសម្រាប់ទុកឧបករណ៍តន្ត្រីបុរាណ និងប្រពៃណីខ្មែរ ព្រមទាំងត្រៀមប្រដាប់ប្រដាសម្រាប់ ព្រះរាជពិធីហែក្បួនផ្សេងៗ។ នៅជាន់ខាងលើជាបន្ទប់សម្រាប់ព្រះមហាក្សត្រទ្រង់សំរួលព្រះកាយ មុននិងក្រោយពេលព្រះអង្គទ្រង់គង់ និងចុះពីគជេន្ទ្រ នៅពេលត្រលប់ពីបរបាញ់សត្វ។ប្រាសាទនេះបានក្លាយទៅជាសារមន្ទីរព្រះសីហនុ ដែលមានតម្កល់ទុកវត្ថុអនុស្សាវរីយ៍ ដ៏មានតម្លៃ ដែលមហាអគ្គបុរសរដ្ឋនៃបណ្តាប្រទេសជាមិត្តថ្វាយដល់ ព្រះមហាក្សត្រ។ ក្រោយមកសារមន្ទីរនេះត្រូវបានរើទៅដាក់នៅថែវខាងមុខប្រាសាទភោជនីយវិញ នៅឆ្នាំ ២០០៥ រហូតដល់សព្វថ្ងៃ។

5.ប្រាសាទច័ន្ទឆាយា ស្ថិតនៅជាប់កំពែងខាងមុខឈៀងខាងជើងនៃព្រះបរមរាជវាំង កសាងឡើងនាឆ្នាំ១៩១៣ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ សំណង់ស្ថាបត្យកម្ម មានរាងខ្ពស់ស្រលះ គ្មានជញ្ជាំងដើម្បីឲ្យព្រះច័ន្ទចាំងរស្មីទៅខាងក្នុង ផ្នែកខាងលើនៃប្រាសាទនេះគ្មានបន្ទប់ទេ គឺជាធ្លាសម្រាប់រាំក្បាច់របាំ ដើម្បីសម្ដែងទស្សនីយភាពនិងព្រះរាជពិធីលៀងសាយភោជន៍ជូនភ្ញៀវជាន់ខ្ពស់។បច្ចុប្បន្នប្រាសាទនេះ គឺសំរាប់ជាវេទិកាកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទតការហែក្បួនព្យុហយាត្រានៃថ្ងៃបុណ្យកងទ័ពជាតិ និងជាវេទិកាកិត្តិយសពេលដែលព្រះមហាក្សត្រ ទ្រង់ថ្លែងសុន្ទរកថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គនៅពេលមានពិធីបុណ្យសំខាន់ៗផ្សេងៗ។

6.ព្រះទីនាំងភោជនីយ កសាងឡើងនៅឆ្នាំ ១៩១៣- ១៩១៧ សំរាប់ប្រើប្រាស់ក្នុងពិធីលៀងសាយភោជន ក្នុងពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ និងសំរាប់ការសំដែងសិល្បៈ ឬផ្ទាំងទស្សនីយភាព ភាពយន្តជូនដល់ភ្ញៀវកិត្តិយសជាន់ខ្ពស់ របស់ព្រះមហាក្សត្រ។ នៅក្នុងពិធីចំរើនព្រះជន្មព្រះមហាក្សត្រជាទូទៅប្រព្រឹត្តទៅមានរយៈពេល៥ថ្ងៃ (លើកលែងតែឆ្នាំដែលមានឈ្មោះសត្វត្រូវគ្នានឹងកំណើតព្រះអង្គ គឺមានរយៈពេល១សប្តាហ៍។នៅពេលនេះហើយដែលនាមុឺនសព្វមុខមន្ត្រីបានរៀបចំដាក់តាំងផលិតផលដ៏មានតំលៃផ្សេងៗនៅលើតុដែលគេរៀបចំនៅតាមថែវខាងកើត និងខាងត្បូងនៃព្រះទីនាំងភោជនីយ ដែលគេអោយឈ្មោះថាបុណ្យតាំងតុ។

7.វិមានស្តេចណាប៉ូឡេអុងទី៣ កសាងឡើងដោយដែក មានលំអដោយរូបនាឡិកា១ដ៏ធំសំរាប់រាជនីជាព្រះជាយារបស់ ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ព្រះនាម ព្រះអធិរាជនីអីហ្ស៊េនី ត្រូវបានបើកសម្ពោធនៅឆ្នាំ ១៨៦៩។ បន្ទាប់មកព្រះចៅអធិរាជណាប៉ូឡេអុងទី៣បានថ្វាយជាអនុស្សាវរីយ៍ដល់ ព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៧០ ដើម្បីជាចំណងមិត្តភាពបារាំង-ខ្មែរយូរអង្វែង ហើយប្រាសាទនេះត្រូវបានរៀបចំដំឡើងឡើងវិញតាមគំរូដើមទាំងអស់ក្នុងឆ្នាំ១៨៧៦។ វិមាននេះត្រូវបានធ្វើការជួសជុលជាថ្មីដោយក្រុមអ្នកបច្ចេកទេសស្ម័គ្រចិត្តបារាំង១ក្រុមនៅក្នុងឆ្នាំ១៩៩២។ បច្ចុប្បន្ន ប្រាសាទនេះត្រូវបានគេរៀបចំដាក់តាំងនូវផ្ទាំងគំនូរ វត្ថុសិល្បៈ និងព្រះឆាយាលក្ខណ៍អតីតព្រះមហាក្សត្រ។

8.ព្រះវិហារព្រះកែវមរកត មានដំកល់ព្រះពុទ្ឋបដិមា១អង្គធ្វើអំពីត្បូងកែវដ៏មានតំលៃ ដែលមានព៌ណដូចមរកត។ រូបព្រះកែវមរកតពិតនោះត្រូវបានសៀមប្រមូលយកទៅជាមួយនឹងរូបព្រះគោនៅពេលវាយលុកបានក្រុងអង្គរក្នុងឆ្នាំ១៤២០។ ភ្ញៀវបរទេសនិយមហៅថា វត្តប្រាក់ ព្រោះបាតក្រោមនៃព្រះវិហារមានក្រាលការ៉ូអំពីប្រាក់សុទ្ឋ ។

ព្រះវិហារព្រះកែវមរកតត្រូវបានកសាងឡើងអំពីឈើ ដោយព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៩២ រួចសាងសង់ជាថ្មីឡើងវិញអំពីថ្ម ដោយព្រះបាទនរោត្តមសីហនុ ក្នុងឆ្នាំ ១៩៦២។ វត្តនេះមានឈ្មោះថាវត្ត តែពុំមានព្រះសង្ឃគង់នៅដូចវត្តដ៏ទៅឡើយ។កាលពីឆ្នាំ ១៩៤៧ ទីនេះមានតែព្រះបាទនរោត្តមសីហនុ ទេដែលគង់នៅទីនោះ ព្រោះព្រះអង្គបានសាងព្រះផ្នួសអស់រយៈពេល១ព្រះវស្សា គឺនៅថ្ងៃទី ១កក្កដា ឆ្នាំ ១៩៤៧។

9.សារមន្ទីររោងដំរី កសាងក្នុងឆ្នាំ១៨៩២ ស្ថិតនៅខាងត្បូងវត្តព្រះវិហារព្រះកែវមរកត ជាប់របងព្រះបរមរាជវាំង ដែលពីដើម គេហៅថារោងដំរីជាកន្លែងរក្សាទុកប្រដាប់ប្រដា និងចិញ្ចឹមសត្វដំរី ត្រៀមទុកហែក្បួនក្នុងព្រះរាជពិធីបុណ្យផ្សេងៗ ។ នៅឆ្នាំ ១៩៩៦ ក្រោយព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់សម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថសីហនុ រោងដំរីនេះត្រូវបានរៀបចំជួសជុល កែលំអទៅជាសារមន្ទីររោងដំរី ដើម្បីដាក់តាំងបង្ហាញនូវគ្រឿងប្រដាប់ប្រដាហែក្បួនដំរី ហើយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរដែលរួមមានសាលពិព័រណ៍ រូបថត លំនៅស្ថានខ្មែរ និងសំលៀកបំពាក់ប្រពៃណីខ្មែរផ្ទះបុរាណខ្មែរ ចំនួន២ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ សាលតាំងនិងលក់វត្ថុអនុស្សាវរីយ៍ បន្ទប់តាំងគ្រឿងហែក្បួនដំរីបន្ទប់តាំងព្រះឆាយាលក្ខណ៍ ស្ដីពីព្រះរាជសកម្មភាព ព្រះករុណាព្រះបាទនរោត្ដមសីហនុ និងចុងក្រោយ បន្ទប់តាំងគ្រឿងហែក្បួនព្រះរាជពិធីទ្វារទសមាស។

អត្ថបទទាំងស្រុងរបស់ លោក គួន សំបូរ

 #កំណើតភាសា  ក. ភាសាកើតឡើងដោយសារតម្រូវការ និង ភាពចាំបាច់របស់សង្គម បញ្ហាប្រភពភាសាមនុស្សលោក និយាយរួមរហូតដល់សព្វថ្ងៃនេះមិនទ...
21/06/2020

#កំណើតភាសា
ក. ភាសាកើតឡើងដោយសារតម្រូវការ និង ភាពចាំបាច់របស់សង្គម បញ្ហាប្រភពភាសាមនុស្សលោក និយាយរួមរហូតដល់សព្វថ្ងៃនេះមិនទាន់មានចម្លើយណាមួយ ច្បាស់លាស់ទេ គឺគ្រាន់តែជាទ្រឹស្តី ឬ យោបល់រួមរហូតដល់សន្មត់ ប៉ុណ្ណោះ ។ រូបនិយមបដិសំយោគ បានចែងថា ភាសាកើតឡើងអាស្រ័យ ដោយតម្រូវការរបស់សង្គម។ ដូចនេះ ភាសា គឺជាបាតុភូតរបស់ សង្គម។

ក-១. ពលកម្មបងើ្កតនូវភាសា
ផើ្តមពីពលកម្ម ពិសេសពលកម្មរួម ក្រុមមនុស្សបុព្វកាលបានបងើ្កតអោយកើតឡើងនូវ បំណងក្នុងទំនាក់ទំនង និង ការត្រិះរិះ ពិចារណា។ ជាបណើ្តរៗស្របជាមួយនឹងការ រីកចម្រើននៃបាតដៃ និង ដំណាក់កាលពលកម្ម មនុស្សបានចាប់ផើ្តម គ្រប់គ្រងត្រួតត្រា លើមជ្ឈដ្ឌានធម្មជាតិ។ ក្នុងទិសដៅ ធម្មជាតិ ជានិច្ចកាលមនុស្ស បានរកឃើញលក្ខណៈ ពិសេសថ្មី ដែលពីដើមរហូតដល់សព្វថ្ងៃនេះ ពុំធ្លាប់បានយល់ដឹង។ ម្យ៉ាងទៀតការរីកចម្រើននៃពលកម្មបានផ្តល់នូវលទ្ធផលសំខាន់ៗ និង ចាំបាច់គឺ ចំណង ទំនាក់ទំនង រវាងសមាជិកនៃសង្គមដោយវិធីបងើ្កតឡើងនូវករណីជាច្រើន ដើម្បីអោយមនុស្សជួយ សហប្រតិបត្តិការនោះ។ រួមសេចក្តីមកមនុស្សកំពុង ទទួលបាននូវ រូបភាពនោះដល់កម្រិតមួយដូចគ្នា ហើយគេក៏មានប្រការច្រើនទៀត ដែលគប្បីត្រូវនិយាយ “ភាសា” ទើបអាចយល់គ្នាបាន។

ក-២. ពលកម្មបងើ្កតលទ្ធភាពអោយភាសានូវរូបភាព
ភាសា គឺជាប្រព័ន្ធសញ្ញា បានន័យថាភាសាត្រូវតែមាន ឧបករណ៍សូរផង និង ផ្នែក ន័យផង។ ដូចនេះ ចង់បាន”ភាសា” មនុស្សចាំបាច់ត្រូវតែមានគ្រឿងប្រដាប់បន្លឺសំឡេង គ្រប់គ្រាន់ និង កត្តាបង្ហាញ ន័យផង។ ជាដំបូងពលកម្មជាបណើ្តរៗ បានធើ្វឱ្យ គ្រឿងប្រដាប់សំឡេងរបស់មនុស្សបានល្អ សុក្រិត។ បន្ទាប់មកពលកម្មជំរុញកំរិតមនុស្ស អោយវិវត្តឡើងនោះ គឺជាសភាពការណ៍ពីរយ៉ាង ដែលនាំឱ្យមនុស្ស សម្រេចចិត្តបង្កើត នូវភាសាបាន។ ឧ- ស្នូរជួរម៉ោង៧ និង ស្នូរជួរ ម៉ោង១១ មានន័យខុសគ្នា។

ខ. ភាសាផ្លាស់ប្តូរទៅតាមតម្រូវការរបស់សង្គម
ក្នុងសង្គមដែលមានវណ្ណៈ ជាន់ថ្នាក់ផ្សេងៗ ប៉ុន្តែវណ្ណៈ ជាន់ថ្នាក់សង្គមតែងតែ ប្រើប្រាស់រួមនូវ ភាសាមួយដែលបម្រើឱ្យគ្រប់ស្រទាប់វណ្ណៈទាំងអស់ក្នុងសង្គម។ ក្នុងដំណាក់កាលមួយសង្គមអាច ផ្លាស់ប្តូរ រូបភាពសេដ្ឋកិច្ចនយោបាយជា ច្រើនដង ប៉ុន្តែ តែងតែប្រើប្រាស់នូវភាសារួមមួយដូចគ្នា។ ត្រង់ នេះហើយដែលជា ភាសាមិនដូចគ្នានឹង បាតុភូតសង្គមផ្សេងៗគ្នានេះទេ ភាសាខ្លួនឯងផ្ទាល់គ្មានលក្ខណៈវណ្ណ:ទេប៉ុន្តែការប្រើប្រាស់ ភាសា អាកប្បកិរិយានៃការប្រើប្រាស់ភាសារបស់បុគ្គល ដែលនៅក្នុង ស្រទាប់វណ្ណៈ ណា មួយនោះ ពេលនោះហើយដែលគេឃើញថា ភាសា មានចរិតវណ្ណៈច្បាស់លាស់។ ភាសាមានរូបភាព អាស្រ័យដោយសំណូមពរទំនាក់ទំនងរបស់មនុស្សក្នុងសង្គម។ ភាសាវិវត្ត អាស្រ័យដោយសង្គមវិវត្ត និង កាន់តែមានរូបភាពប្លែកៗ សម្បូរឡើងថែមទៀត ។

ប្រភព៖ អក្សរសាស្រ្តខ្មែរ - Khmer literature

ប្រភេទក្បាច់ធំៗ
17/06/2020

ប្រភេទក្បាច់ធំៗ

ប្រវត្តិផ្ទះវីឡាបិតាស្ថាបត្យកម្មខ្មែរទំនើប វណ្ណ ម៉ូលីវណ្ណផ្ទះនេះស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង ជាប់នឹងភោជនីយដ្ឋានទន្លេប...
17/06/2020

ប្រវត្តិផ្ទះវីឡាបិតាស្ថាបត្យកម្មខ្មែរទំនើប វណ្ណ ម៉ូលីវណ្ណ

ផ្ទះនេះស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង ជាប់នឹងភោជនីយដ្ឋានទន្លេបាសាក់ សព្វថ្ងៃ។ ផ្ទះនេះត្រូវបានសាងសង់រួចក្នុងឆ្នាំ១៩៦៦ ដោយលោក វណ្ណ ម៉ូលីវណ្ណ ផ្ទាល់សម្រាប់ស្នាក់នៅជាមួយក្រុមគ្រួសារ។ កាលនៅមានជីវិត លោកធ្លាប់មានប្រសាសន៍ថា ស្ថាបត្យកម្មផ្ទះនេះយកលំនាំតាមដំបូលផ្ទះខ្ទមប្រពៃណីនៅក្នុងព្រៃរបស់ជនជាតិប្រេស៊ីល និង ដំបូលផ្ទះបុរាណខ្មែរយើង ដើម្បីឲ្យមានខ្យល់ចេញចូលស្រឡះល្អ។ ផ្នែកដំបូលនេះជាស្នាដៃវិស្វកម្មរបស់លោក Walter Amberg ដែលត្រូវជាបងថ្លៃ​របស់លោកផ្ទាល់។ ផ្ទះនេះមានដំបូលពីរជាន់ និង មានបន្ទប់គេងជាច្រើនដែលសង់ប្រទាក់ក្រឡានៅតាមជ្រុងកែងនីមួយៗហើយផ្នែកកណ្តាលជាល្វែងលំហពោរពេញដោយពន្លឺល្អដែលកាលពីមុនត្រូវបានរៀបចំប្រើជាការិយាល័យធ្វើការផ្ទាល់របស់គាត់ អមដោយទូរដាក់សៀវភៅ និង របស់របររបស់គាត់ដែលបានបន្សល់ទុកពីសម័យមុនសង្រ្គាម។ នៅឆ្នាំ ១៩៧១ លោក និង គ្រួសារបានភៀសខ្លួនចេញពីផ្ទះនេះទៅរស់នៅប្រទេសស្វីសដោយសារកត្តាអសន្តិសុខសង្គមជាតិ។ នៅឆ្នាំ ១៩៩១ លោកបានវិលត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ហើយពេលនោះ ផ្ទះនេះត្រូវបានរដ្ឋាភិបាលប្រើជាការិយាល័យសុរិយោដីក្រុង ក្នុងសភាពចាស់ទ្រុឌទ្រោម ប៉ុន្តែលោកបានស្នើសុំវាពីរដ្ឋមកវិញ ហើយបន្តរស់នៅរហូតដល់ឆ្នាំ ២០១៤ ។ នៅឆ្នាំ ២០១៤ លោកបានផ្លាស់ទៅរស់នៅក្រុងសៀមរាប រហូតទទួលមរណភាពនៅចុងឆ្នាំ២០១៧ ។

Address

Veng Sreng Street Phnom Penh
Phnom Penh

Website

Alerts

Be the first to know and let us send you an email when ដំបូលខ្មែរ domboul khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ដំបូលខ្មែរ domboul khmer:

Share