15/06/2026
>>> ៦៤ ឆ្នាំ នៃសាលដីកាជ័យជំនះក្ដីប្រាសាទព្រះវិហារនៅ ICJ - មហិច្ឆតាសៀមឈ្លានពានចង់បាន និង បំផ្លាញបេតិកភណ្ឌខ្មែរ និង អន្តរជាតិ
ស្ថាបត្យករពសុធា | មាតិកាទេសកាល
កន្លងទៅ ៦៤ ឆ្នាំហើយ ដែលកម្ពុជាទទួលបានយុត្តិធម៌នូវប្រាសាទដែលជាស្នាដៃបុព្វបុរស _ " ប្រាសាទស្រីសិខរេសូរ - ព្រះវិហារ " ដ៏អស្ចារ្យឰដ៏កំពូលភ្នំ ។ កន្លងទៅអស់ជាច្រើនរយឆ្នាំ ប្រាសាទព្រះវិហារនៅតែឈរបានយ៉ាងរឹងមាំរុងរឿងរំលេចខ្លួនកណ្ដាលអាកាសពីផ្ទាំងអព្ទពពកដ៏ត្រជាក់ ។
វេលាត្រឹមតែមួយឆ្នាំកន្លង ប្រាសាទព្រះវិហារត្រូវបានសៀមផ្លោងបំផ្លាញដោយចេតនា ធ្វើឱ្យប្រាសាទបុរាណអាយុជាង ១០០០ ឆ្នាំ បាក់បែកជាច្រើនអន្លើគួរឱ្យរន្ធត់ចិត្តយ៉ាងក្រៃលែង ។
ក្នុងប្រកាសនេះ យើងសូមបង្ហាញនូវគំនូសប្លង់ដោយជនជាតិបារាំង អំពី " ប្រាសាទព្រះវិហារ ដែលប្រាកដស្ថិតនៅក្នុងបូរណភាពទឹកដីនៃកម្ពុជទេស " ៕
ប្រភពរូបថត ៖
Dournes, Jacques Alexis Fernand Lucien , ឆ្នាំ ១៩៤៨ - ១៩៦៣
មាតិកាដោយ ៖ ស្ថាបត្យករពសុធា - posothea architects
#ពសុធា #ស្ថាបត្យករពសុធា
#មាតិកាទេសកាល
#ប្រាសាទព្រះវិហារ #សៀមបំផ្លាញប្រាសាទព្រះវិហារ #តុលាការយុត្តិធម៌អន្តរជាតិ #ទីក្រុងឡាអេ
#កម្ពុជា #ខ្មែរ