De Lux Painting & Repairs

De Lux Painting & Repairs De Lux Painting & Repairs , we provide painting and in house repairs for our values customers.

Wall demolished and Painting Work in Camko Condominiums.
27/05/2022

Wall demolished and Painting Work in Camko Condominiums.

Beautiful landscaping
11/05/2022

Beautiful landscaping

Beautiful backyards kitchen design
08/05/2022

Beautiful backyards kitchen design

20/04/2022
តោះមកមើលថាតើធ្វើមិចអោយកន្លែងតូចចង្អៀត អាចរៀបចំអោយស្អាតនិងចំនាយអស់តិច​👨‍🔧🧑‍🚒✌️
05/04/2022

តោះមកមើលថាតើធ្វើមិចអោយកន្លែងតូចចង្អៀត អាចរៀបចំអោយស្អាតនិងចំនាយអស់តិច​👨‍🔧🧑‍🚒✌️

Renovate the old dilapidated kitchen into a clean and beautiful new kitchen – Great home decor ideas to my channel and hit the bell so you neve...

ដេកចាំ... និងសមាធិបុរសម្នាក់បានធុញទ្រាន់នឹងជីវិតប្រថុជ្ជនបានសម្រេចចិត្តស្វែងរកផ្លូវធម៌។ គាត់ក៏សម្រេចចិត្តទៅរស់នៅក្នុងព្រ...
05/04/2022

ដេកចាំ... និងសមាធិ

បុរសម្នាក់បានធុញទ្រាន់នឹងជីវិតប្រថុជ្ជនបានសម្រេចចិត្តស្វែងរកផ្លូវធម៌។ គាត់ក៏សម្រេចចិត្តទៅរស់នៅក្នុងព្រៃមួយ ដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិមួយ។

ជារៀងរាល់ថ្ងៃ គាត់អង្គុយធ្វើសមាធិ ហើយរាល់ពេលដែលគាត់ឃ្លាន គាត់តែងតែចូលទៅក្នុងភូមិ ដើម្បីរកអាហារ។

ថ្ងៃមួយ នៅពេលត្រឡប់ពីភូមិមកព្រៃវិញ គាត់បានឃើញសត្វកញ្ជ្រោងពិការជើងមួយ។

ជាការពិត ពិការភាពប្រាកដជាធ្វើឲ្យជីវិតយើងលំបាកណាស់ តែសត្វកញ្ជ្រោងពិការនេះ បែរជាមានសាច់ឈាមធាត់ទ្រលុកទៅវិញ។

គាត់បានយកចិត្តទុកដាក់ធ្វើសមាធិតទៅទៀត។

នាពេលសុរិយាអស្តង្គត គាត់បានឮសម្រែកសត្វតោគ្រហឹម។

គាត់ភិតភ័យយ៉ាងខ្លាំង រួចស្ទុះឡើងដើមឈើ។

គាត់បានភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគាត់បានឃើញសត្វតោពាំសាច់សត្វយកមកទម្លាក់ឲ្យកញ្ជ្រោង រួចដើរចេញទៅ។

គាត់ស្ទើរតែមិនជឿថា តោដ៏កំណាចបែរជាមកចិញ្ចឹមកញ្ជ្រោងកម្សត់នេះទៅវិញ។

ល្ងាចបន្ទាប់ គាត់បានឃើញសត្វតោពាំសាច់យកមកឲ្យកញ្ជ្រោងទៀត។

បុរសបានគិតថា៖

-" ឱ! នេះពិតជាទេវតាមកពន្យល់ខ្ញុំហើយ!

សូម្បីតែកញ្ជ្រោងពិការ គង់តែមានសត្វតោពាំសាច់យកមកឲ្យ ចំណង់បើខ្ញុំជាអ្នកកាន់សីល ក៏គង់តែមានគេយកអាហារមកផ្គត់ផ្គង់ឲ្យដែរហើយ"។

គិតដូច្នេះហើយ បុរសនោះគិតតែពីអង្គុយសមាធិលែងដើរចូលភូមិ ដើម្បីរកអាហារដូចមុនទៀតហើយ។

មួយថ្ងៃ, ពីរថ្ងៃ, បីថ្ងៃ បុរសនោះឃ្លានកាន់តែខ្លាំង រហូតអង្គុយធ្វើសមាធិលែងកើត ហើយរហូតដល់ថ្ងៃទីប្រាំពីរ គាត់ហេវហត់ណាស់​ ហើយរង់ចាំតែសេចក្ដីស្លាប់ទៅតែប៉ុណ្ណោះ។

ខណៈនោះ ព្រះសម្មាសម្ពុទ្ធទ្រង់បាននិមន្តយាងកាត់ទីនោះ ហើយទ្រង់ឮសំឡេងថ្ងូចថ្ងូររបស់បុរសនោះ។

ព្រះអង្គទ្រង់ត្រាស់សួរថា៖

-" ឱ! ម្នាលដ៏ចម្រើនអើយ! ហេតុម្ដេចបានជាអ្នកធ្លាក់ខ្លួនយ៉ាងនេះ?"

បុរសលើកហត្ថប្រណម្យរួចបន្លឺថា៖

-" ឱ! ព្រះបរមគ្រូនៃខ្ញុំព្រះករុណាអើយ សូមព្រះអង្គមេត្តាជួយខ្ញុំព្រះករុណាផង!"

បុរសក៏រៀបរាប់អំពីដំណើរនៃសត្វតោនិងកញ្ជ្រោងថ្វាយព្រះបរមគ្រូទ្រង់ព្រះសណ្ដាប់។

ព្រះសម្មាសម្ពុទ្ធទ្រង់មានព្រះពុទ្ធដីកាថា៖

-" ពិតជាត្រឹមត្រូវហើយម្នាលដ៏ចម្រើនអើយ!

តែហេតុដូចម្ដេចបានជាអ្នកទៅត្រាប់តាមសត្វកញ្ជ្រោងទៅវិញ ដោយដេកចាំគេមកជួយចិញ្ចឹមយ៉ាងនេះទៅវិញ?

អ្នកត្រូវត្រាប់តាមសត្វតោចិត្តធម៌ ហើយដើរជួយសង្គ្រោះគេវិញទើបត្រឹមត្រូវណា!"

គតិសម្រាប់ពិចារណា៖

គ្រាន់តែគិតអំពីគំនិតល្អ គឺមិនទាន់គ្រប់គ្រាន់ទេ។
គ្រាន់តែធ្វើអំពើល្អក៏មិនទាន់គ្រប់គ្រាន់ដែរ តែការឃើញនរណាម្នាក់ធ្វើតាមគំរូដ៏ល្អរបស់អ្នក នោះទើបល្អគ្រប់គ្រាន់ពិតប្រាកដ!

អរុណសួស្តី!
02/11/2021

អរុណសួស្តី!

Address

Street Angkor Borey
Phnom Penh

Website

Alerts

Be the first to know and let us send you an email when De Lux Painting & Repairs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category