04/08/2026
ទីក្រុងរីកស្រស់បំព្រង
ជារៀងរាល់ថ្ងៃ យើងដើរកាត់ផ្លូវដដែល ដំបូលផ្ទះដដែល ខ្សែភ្លើងជាប់គ្នា និងកាច់ជ្រុងស្ងាត់ៗដដែល រហូតដល់យើងលែងសង្កេតឃើញវាទៀត។ City in Bloom ឬ ទីក្រុងរីកស្រស់បំព្រង សូមអញ្ជើញអ្នកមកទស្សនាទីក្រុងរបស់យើងម្តងទៀត តាមរយៈក្រសែភ្នែកថ្មី។
ពិព័រណ៍ជាក្រុមនេះ ប្រមូលផ្តុំស្នាដៃរបស់សិល្បករវ័យក្មេងកម្ពុជាបីរូបដ៏មានទេពកោសល្យ ដែលម្នាក់ៗស្វែងយល់ពីទីក្រុងតាមទស្សនៈផ្ទាល់ខ្លួន។ វិសិដ្ឋ វិសាល ជាវិចិត្រករ និងអ្នករចនាដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្នាដៃរបស់គាត់ឆ្លងកាត់រវាងសិល្បៈ និងការរចនា រហូតដល់ការរចនាពានរង្វាន់ Cambodian Premier League។ លីណា គូរពីអារម្មណ៍នឹករលឹក ដែលការចងចាំពីសម័យមុន ជួបជាមួយជីវិតសម័យទំនើប បរិស្ថាន និងវប្បធម៌។ អ៉ឹង ស៊ីឡេង នាំយើងដើរតាម «ផ្លូវមួយ» ជា បណ្តុំស្នាដៃពណ៌ទឹក និងទឹកខ្មៅ ដែលគូរពីផ្លូវ ហាងតូចៗ និងកន្លែងសាមញ្ញៗ ដែលមានអារម្មណ៍ដូចជាផ្ទះ។
ស្នាដៃទាំងអស់រួមគ្នារីកដុះដាលជាទេសភាពតែមួយ គឺធម្មជាតិ បេតិកភណ្ឌវប្បធម៌ ស្ថាបត្យកម្ម និងទិដ្ឋភាពប្រចាំថ្ងៃដែលយើងតែងមើលរំលង។ ព្រោះនៅពេលយើងពិតជាសម្លឹងមើល ទីក្រុងតែងតែរីកផ្កាជានិច្ច។
ពិព័រណ៍នេះបើកសម្ពោធក្នុងពិព័រណ៍ Plant & Lifestyle Bazaar ដែលសិល្បៈ សិប្បកម្ម និងធម្មជាតិដុះលូតលាស់ជាមួយគ្នា។ 🌱
🗓 បើកសម្ពោធ៖ ថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ · ម៉ោង ៦:០០ – ៨:០០ ល្ងាច
📍 ទីតាំង៖ Sign Cafe
🖼 ពិព័រណ៍តាំងបង្ហាញ៖ ៨ សីហា – ៦ កញ្ញា ២០២៦
🎟 ចូលទស្សនាដោយសេរី
📎 Event link: https://www.facebook.com/share/1H1dRmhyUQ/
-------
🌿 𝑪𝑰𝑻𝒀 𝑰𝑵 𝑩𝑳𝑶𝑶𝑴
𝗔 𝗚𝗿𝗼𝘂𝗽 𝗘𝘅𝗵𝗶𝗯𝗶𝘁𝗶𝗼𝗻 𝗯𝘆 𝗩𝗶𝘀𝗶𝘁𝗵 𝗩𝗶𝘀𝗮𝗹 · 𝗟𝗶𝗻𝗻𝗮 · 𝗢𝗲𝗻𝗴 𝗦𝗶𝗹𝗲𝗻𝗴
Every day, we pass the same streets, the same rooftops, the same tangled wires and quiet corners and we stop seeing them. City in Bloom invites you to look again.
This group exhibition brings together three talented young Cambodian artists, each exploring the city from a different perspective. Visith Visal, a classically trained illustrator and designer, moves between art and design and even into the physical world, from canvas to the trophy of the Cambodian Premier League. Linna paints from nostalgia, where memories of a past era meet modern life, environment, and culture. Oeng Sileng walks us down her "One Road" collection, her ongoing watercolor-and-ink collection of the everyday streets, shopfronts, and corners that feel like home.
Together, their works bloom into one landscape of nature, cultural heritage, architecture, and the ordinary views we so often overlook. Because when we truly look, the city is always in bloom.
The exhibition opens alongside the Plant & Lifestyle Bazaar, our quarterly pop-up market where art, craft, and nature grow together. Come for the art, stay for the plants, the makers, and the community.
🗓 𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐞𝐯𝐞𝐧𝐢𝐧𝐠: 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲, 𝟖 𝐀𝐮𝐠𝐮𝐬𝐭 𝟐𝟎𝟐𝟔 · 𝟔:𝟎𝟎 – 𝟖:𝟎𝟎 𝐏𝐌
📍 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: 𝐒𝐢𝐠𝐧 𝐂𝐚𝐟𝐞 (𝐁𝐚𝐬𝐚𝐜 𝐋𝐚𝐧𝐞)
🖼 𝐄𝐱𝐡𝐢𝐛𝐢𝐭𝐢𝐨𝐧 𝐫𝐮𝐧𝐬: 𝟖 𝐀𝐮𝐠𝐮𝐬𝐭 – 𝟔 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟔
🎟 𝐅𝐫𝐞𝐞 𝐞𝐧𝐭𝐫𝐲 — 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞 𝐢𝐬 𝐰𝐞𝐥𝐜𝐨𝐦𝐞!
📎 Event link: https://www.facebook.com/share/1H1dRmhyUQ/