North American School

North American School North American School offering excellent North American and Cambodian curricular.

14/02/2025

សំបុត្រចុងក្រោយ ~ រឿងរ៉ាវសោកសង្រេង នៅពីក្រោយបុណ្យនៃសេចក្តីស្រលាញ់ 💔

មានរឿងតំណាលថា នៅទីក្រុងរ៉ូមបុរាណ ទាហានវ័យក្មេងម្នាក់ឈ្មោះ Lucius បានធ្លាក់ក្នុងអន្លង់ស្នេហ៍ កូនស្រីរបស់អ្នកដុតនំម្នាក់ដែលមានចិត្តល្អ ឈ្មោះ នាង Aurelia ។ ស្នេហារបស់ពួកគេបានរីកដុះដាលដោយសម្ងាត់ ត្បិតអធិរាជ Claudius II បានហាមទាហានរបស់ទ្រង់ទាំងអស់មិនឱ្យរៀបការ ដោយជឿថា ការមានប្រពន្ធនឹងធ្វើឱ្យពួកទាហានចុះទន់ខ្សោយ។

ដោយអស់សង្ឃឹម គូស្នេហ៍វ័យក្មេងបានស្វែងរកជំនួយពី លោកឪ Valentine ដែលជាអ្នកហ៊ានប្រថុយជីវិត រៀបការជាពួកគេដោយសម្ងាត់ តាមបែបសាសនា។

ជាអកុសល រឿងនេះបានដឹងដល់អាជ្ញាធរ រ៉ូម។
លោកឪ Valentine ត្រូវ​បាន​គេ​ចាប់​យក​ទៅ​កាត់​ទោស​ប្រហារ​ជីវិត។ នៅពេលគាត់រង់ចាំគេកាត់ទោស នៅក្នុងបន្ទប់ត្រជាក់ គាត់បានសរសេរសំបុត្រចុងក្រោយទៅកាន់ នាង Aurelia ដោយបិទភ្ជាប់វាជាមួយនឹងពាក្យថា "From Your Valentine" ។

នៅថ្ងៃទី 14 ខែកុម្ភៈគាត់ត្រូវបានគេប្រហារជីវិត។ ប៉ុន្តែរឿងរ៉ាវនេះ ជាការចាប់ផ្តើម ប្រពៃណីនៃសំបុត្រស្នេហាដែលនៅស្ថិតស្ថេរអស់ជាច្រើនសតវត្ស។

Happy Valentine's Day 💗

11/01/2025

សាលារៀនភ្នំពេញវ៉ិកទ័ររី យើងខ្ញុំត្រូវការ គ្រូក្រៅម៉ោង៖
១/ គ្រូបង្រៀនភាសាចិន កម្រិត មត្តេយ្យ៖
២នាក់ (សាខាជិតវិទ្យាល័យព្រែកលៀប)
២នាក់ (សាខាក្រោយសណ្ឋាគារសុខាជ្រោយចង្វារ)
២ នាក់ (សាខាជិតវិទ្យាល័យឬស្សីកែវ) ។

ទទួលបានប្រាក់ខែចាប់ពី 70$ (៣ខែដំបូង)
ចូលម៉ោង 5: 30 ល្ងាច - 6:30យប់ ចន្ទដល់សុក្រ

- អំណោយលើកទឹកចិត្តពេលបុណ្យទាន
- ថ្ងៃសម្រាកប្រចាំឆ្នាំ
- ឱកាសការបណ្តុះបណ្តាលតាមសិក្ខាសាលានានា
🎯សូមដាក់ពាក្យតាមតេលេក្រាម៖ 078 837385

06/05/2024

Door 🚪 is closed once you leave 🙂

06/05/2024

កាលពី 2 ឆ្នាំមុន សារព័ត៌មាន CNN បានចេញផ្សាយរូបថត ដែលថតដោយ លោក Anil Prabhakar នៅក្នុងព្រៃក្នុងប្រទេសឥណ្ឌូនេស៊ី។

រូបភាពនេះបង្ហាញពីសត្វស្វាអូរ៉ង់ហ្គូតាន (បច្ចុប្បន្នកំពុងស្ថិតក្រោមការគំរាមកំហែងនៃការផុតពូជ) កំពុងហុចដៃជួយ អ្នកភូគព្ភវិទូដែលបានធ្លាក់ចូលទៅក្នុងភក់ កំឡុងពេលធ្វើកំណាយ។

នៅពេលអ្នកថតរូបនោះ បង្ហោះរូបនោះលើបណ្តាញសង្គម គាត់បានសរសេរថា៖

" នៅពេលដែល មនុស្សខ្លួនឯងបាត់បង់មនុស្សធម៍ និងភាពជាមនុស្ស សត្វបាននាំយើងទៅរកគោលការណ៍នៃមនុស្សជាតិឡើងវិញ "

06/07/2023

សាលាភាសាទួលសង្កែ យើងខ្ញុំត្រូវការ គ្រូបង្រៀន៖ ( ធ្លាប់មានបទពិសោធន៍ខ្លះ) បន្ទាន់

1.គ្រូភាសាអង់គ្លេសកម្រិតមត្តេយ្យ(3នាក់)
🟢ម៉ោងការងារ
- ចូលម៉ោង 5:30 - 6:30 ល្ងាច
🟢អត្ថប្រយោជន៍
- 🏧ទទួលបានប្រាក់ខែចាប់ពី 60$
- មួយសប្តាហ៍ សម្រាកពីរថ្ងៃ
- ថ្ងៃសម្រាកសាធារណៈតាមបុណ្យជាតិ

ទីតាំង៖ សាលាបឋមសិក្សាទួលសង្កែ
តេលេក្រាម៖ 078 837385

កម្មករ និយោជិកគឺជាអ្នកបង្កើតនិងជាទ្រព្យសម្បត្តិដ៏អស្ចារ្យសម្រាប់ប្រជាជាតិទាំងអស់។ រីករាយទិវាពលកម្មអន្តរជាតិ!A worker is ...
01/05/2021

កម្មករ និយោជិកគឺជាអ្នកបង្កើតនិងជាទ្រព្យសម្បត្តិដ៏អស្ចារ្យសម្រាប់ប្រជាជាតិទាំងអស់។ រីករាយទិវាពលកម្មអន្តរជាតិ!

A worker is a creator and a great asset to every nation. Happy International Labour Day.

Un travailleur est un créateur et un atout majeur pour chaque nation. Bonne fête internationale du travail !

30/04/2021

“ខ្ញុំឈ្មោះ បុស្បា” គឺជាស្នាដៃផលិតដោយក្រុមយុវជនមួយក្រុម ដែលនិយាយអំពីនិន្នាការភេទ ។ វីដេអូនេះជាប់ជ័យលាភីទី២ ក្នុងការប្រកួតវីដេអូខ្នាតខ្លីស្តីពី «សិទ្ធិសេរីភាពខាងការបញ្ចេញមតិ»។ កម្មវិធីនេះរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។

01/04/2021
08/03/2021

🧏‍♀️👩‍🌾👩‍⚕️👩‍🍳👩‍🏫👩‍⚖️👩‍🔧 តើទិវាសិទ្ធិនារីចាប់កំណើតឡើងដូចម្តេច ⁉️

ទិវាសិទ្ធិនារីចាប់កកើតឡើងដោយកម្មការិនីរោងចក្រកាត់ដេរនៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិកដែលបាននាំគ្នាបោះបោរធ្វើបាតុកម្មប្រឆាំងនឹងថៅកែរោងចក្រដើម្បីសុំដំឡើងប្រាក់ខែ និងទាមទារសិទ្ធិមួយចំនួនទៀត។ ជាអកុសល ក្រុមទុច្ចរិតបានលួចដុតរោងចក្រមួយដែលពួកនាងកំពុងជួបជុំគ្នាបណ្តាលឱ្យមាននារីៗស្លាប់អស់ 119 នាក់នៅថ្ងៃទី 8 ខែមីនា ឆ្នាំ 1857។

ក្រោយពីនោះមក នៅឆ្នាំ 1907 កម្មការិនីរោងចក្រកាត់ដេរនៅ ឈីកាហ្គោ សហរដ្ឋអាមេរិក ទ្រាំមិនបាននឹងការជិះជាន់កេងប្រវ័ញ្ច ការគាបសង្កត់ពីថៅកែរោងចក្រដែលប្រើពួកនាងប្រៀបដូចជាទាសករដាច់ថ្លៃ ដោយសារតែពួកនាងត្រូវគេបង្ខំឱ្យធ្វើការរហូតដល់មួយថ្ងៃ 16-17 ម៉ោង ដោយគ្មានថ្ងៃឈប់សម្រាក គ្មានការធានារ៉ាប់រងផ្សេងៗ ធ្វើឱ្យពួកនាងគ្មានលទ្ធភាពព្យាបាលជំងឺហើយត្រូវឈឺស្លាប់អស់ជាច្រើនទាំងបានទទួលប្រាក់ខែតែបន្តិចបន្តួច រួមទាំងពេលមានគភ៌ក៏ត្រូវគេបញ្ឈប់ពីការងារទៅទៀត។

ការឈឺចាប់ទាំងនេះធ្វើឱ្យ ក្លារ៉ា សេតគិន (Clara Zetkin) អ្នកនយោបាយនិន្នាការសង្គមនិយមអាឡឺម៉ង់ បានសម្រេចចិត្តបំផុសបំផុលកម្មការិនីឱ្យធ្វើកូដកម្មនៅថ្ងៃទី 8 មីនា 1907 និងទាមទារឲ្យថៅកែកាត់បន្ថយម៉ោងធ្វើការឱ្យនៅសល់ត្រឹមតែ 8 ម៉ោងក្នុងមួយថ្ងៃ ព្រមទាំងបង្កើនការធានារ៉ាប់រងផ្សេងៗ និងទាមទារឱ្យស្រ្តីមានសិទ្ធិបោះឆ្នោតផងដែរ។

ទោះបីជាការដឹកនាំទាមទាររបស់ក្លារ៉ាពេលនោះមិនសម្រេចជោគជ័យ ដោយសារតែមានកម្មការិនីជាច្រើនរយនាក់ត្រូវគេចាប់ដាក់គុក វាជាកត្តាជំរុញឱ្យមានការគាំទ្រពីនារីៗនៅជុំវិញពិភពលោក និងជាការបំផុសឱ្យនារីៗយល់ដឹងអំពីសិទ្ធិរបស់ខ្លួនកាន់តែច្រើនជាងមុន។

ក្រោយមកទៀតនៅឆ្នាំ 1908 មានកម្មការិនី 15 000 នាក់នាំគ្នាដង្ហែក្បួនបាតុកម្មនៅទូទាំងក្រុង ញូវយ៉ក ទាមទារឱ្យបញ្ឈប់ការប្រើពលកម្មលើកុមារ ដោយលើកពាក្យស្លោកថា "នំប៉័ង និងផ្កាកុលាប" ដែលមានន័យថា ពួកគេត្រូវតែទទួលបានអាហារគ្រប់គ្រាន់ និងមានគុណភាពជីវិតដ៏ល្អប្រសើរនេះឯង។

រហូតដល់ថ្ងៃ 8 មីនា ឆ្នាំ 1910 ការព្យាយាមរបស់កម្មការិនីក៏បានសម្រេចជោគជ័យ ដោយមានតំណាងនារីមកពី 17 ប្រទេសចូលរួមប្រជុំក្នុងសន្និបាតនារីសង្គមនិយមលើកទី 2 នៅទីក្រុង កូបិនហាក ប្រទេសដាណឺម៉ាក ដោយអង្គសន្និបាតបានប្រកាសធានាទទួលយកតាមសំណូមពររបស់កម្មការិនីទៅតាមប្រព័ន្ធ 8 បីដងគឺ ធ្វើការ 8 ម៉ោង‌, សិក្សារៀនសូត្រ 8 ម៉ោង និងសម្រាក 8 ម៉ោង និងថែមទាំងត្រូវបានដំឡើងប្រាក់ខែនារីឱ្យស្មើនឹងបុរស ព្រមទាំងផ្តល់សិទ្ធិទទួលបានការធានារ៉ាងរងចំពោះនារី និងពលកម្មកុមារផងដែរ។

ក្រៅពីនេះគេក៏ទទួលយកតាមសំណូមពររបស់ ក្លារ៉ា សេតគិន ដោយកំណត់យករៀងរាល់ថ្ងៃទី 8 មីនាជា "ទិវាសិទ្ធិនារីសកល" ចាប់ពីពេលនោះមក។
----------------------------
📺 Youtube: https://www.youtube.com/watch?v=dHyiMWcCzno
📲 Telegram: https://t.me/buddhiperspectives

មានប្រយោជន៍ណាស់ សុំ save ទុក និង share បន្ត
28/02/2021

មានប្រយោជន៍ណាស់ សុំ save ទុក និង share បន្ត

៚ លេខទូរស័ព្ទសុំជំនួយបន្ទាន់ដែលលោកអ្នកគួរមានក្នុងដៃ (save ទុក និង share បន្ត)

1. លេខទូរស័ព្ទសង្គ្រោះបន្ទាន់
* ឡានពន្លត់អគ្គិភ័យ៖ 666
* រថយន្តពេទ្យសង្គ្រោះបន្ទាន់៖ 119
* នគរបាលក្រុងភ្នំពេញ៖ 012 999 999
* អគ្គស្នងការនគរបាល ប្រចាំបញ្ជា៖ 117 / 118

* មន្ទីរពេទ្យកាល់ម៉ែត៖ 077 851 221
* មន្ទីរពេទ្យព្រះសីហនុ៖ 023 882 484
* មន្ទីរពេទ្យគន្ធបុប្ផា៖ 023 428 009
* មន្ទីរពេទ្យរុស្សី៖ 023 217 764
* មន្ទីរពេទ្យកេតុមាលា៖ 023 427 229
* មន្ទីរពេទ្យលោកសង្ឃ៖ 016 909 774
* មន្ទីរពេទ្យជប៉ុន៖ 023 724 257

* រដ្ឋាករទឹក៖ 023 724 046
* អគ្គិសនីកម្ពុជា៖ 023 6666 672
* អគ្គិសនី(អូរបែកក្អម)៖ 023 6211 116
* អគ្គិសនី(សាខាវត្តភ្នំ)៖ 023 6211 117
* អគ្គិសនី(ចាក់អង្រែក្រោម)៖ 023 6211 118

2. អធិការនគរបាល តាមខណ្ឌនីមួយៗ
* ខណ្ឌពោធិ៍សែនជ័យ៖ 097 7780 031
* ខណ្ឌសែនសុខ៖ 012 925 986
* ខណ្ឌដូនពេញ៖ 097 7658 283
* ខណ្ឌឫស្សីកែវ៖ 012 955 999
* ខណ្ឌជ្រោយចង្វារ៖ 095 590 095
* ខណ្ឌមានជ័យ៖ 017 744 123
* ខណ្ឌដង្កោ៖ 097 900 9009
* ខណ្ឌទួលគោក៖ 097 778 0028
* ខណ្ឌចំការមន៖ 012 445 333
* ខណ្ឌច្បារអំពៅ៖ 078 888 801
* ខណ្ឌព្រែកព្នៅ៖ 097 727 2594
* ខណ្ឌ៧មករា៖ 012 844 477

3. មេបញ្ជាការអាវុធហត្ថ តាមខណ្ឌនីមួយៗ
* ខណ្ឌច្បារអំពៅ៖ 012 552 003
* ខណ្ឌពោធិ៍សែនជ័យ៖ 012 855 779
* ខណ្ឌឫស្សីកែវ៖ 012 39 3333
* ខណ្ឌដូនពេញ៖ 077 888 607
* ខណ្ឌ៧មករា៖ 097 73 8 9 977
* ខណ្ឌចំការមន៖ 012 972 266
* ខណ្ឌទួលគោក៖ 017 357 777
* ខណ្ឌសែនសុខ៖ 012 250 525
* ខណ្ឌដង្កោ៖ 012 425 262
* ខណ្ឌមានជ័យ៖ 092 228 888
* ខណ្ឌជ្រោយចង្វារ៖ 096 233 2222
* ខណ្ឌព្រែកព្នៅ៖ 016 855 722

4. ស្នងការនគរបាល តាមរាជធានី/ខេត្ត
* រាជធានីភ្នំពេញ៖ 097 77 80002
* ខេត្តកំពង់ចាម៖ 097 77 80003
* ខេត្តកណ្ដាល៖ 097 77 80004
* ខេត្តតាកែវ៖ 097 77 80005
* ខេត្តព្រៃវែង៖ 097 77 80006
* ខេត្តស្វាយរៀង៖ 097 77 80007
* ខេត្តព្រះសីហនុ៖ 097 77 80008
* ខេត្តកោះកុង៖ 097 77 80009
* ខេត្តកំពត៖ 097 77 80010
* ខេត្តកែប៖ 097 77 80011
* ខេត្តកំពង់ធំ៖ 097 77 80012
* ខេត្តសៀមរាប៖ 097 77 80013
* ខេត្តបាត់ដំបង៖ 097 77 80014
* ខេត្តពោធិ៍សាត់៖ 097 77 80015
* ខេត្តកំពង់ឆ្នាំង៖ 097 77 80016
* ខេត្តបន្ទាយមានជ័យ៖ 097 77 80017
* ខេត្តកំពង់ស្ពឺ៖ 097 77 80018
* ខេត្តព្រះវិហារ៖ 097 77 80019
* ខេត្តក្រចេះ៖ 097 77 80020
* ខេត្តស្ទឹងត្រែង៖ 097 77 80021
* ខេត្តមណ្ឌលគិរី៖ 097 77 80022
* ខេត្តរតនគិរី៖ 097 77 80023
* ខេត្តឧត្តរមានជ័យ៖ 097 77 80024
* ខេត្តប៉ៃលិន៖ 097 77 80025

សូមមេត្តា comment ជួយកែសម្រួល បើមានកំហុសឆ្គងត្រង់កន្លែងណា

----------------------------
📺 Youtube: https://www.youtube.com/watch?v=dHyiMWcCzno
📲 Telegram: https://t.me/buddhiperspectives

Address

11. 6015855, 104. 9185905
Phnom Penh
855

Opening Hours

Monday 07:00 - 17:30
Tuesday 07:00 - 17:30
Wednesday 07:00 - 17:30
Thursday 07:00 - 17:30
Friday 07:00 - 17:30
Saturday 07:00 - 17:30

Telephone

+85578837385

Website

Alerts

Be the first to know and let us send you an email when North American School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share