26/07/2025
ខ្ញុំមានគំនិតមួយចង់អោយបងប្អូនជនរួមជាតិខ្មែរធ្វើរឿងមួយ(គិតថាមានប្រយោជន៍)
គឺ: យើងបំផុសអោយមានចលនាប្រឆាំង ពហិការមិនប្រើផលិតផលថៃគ្រប់ប្រភេទដូចជា គ្រឿងបរិភោគ, ឱសថ, បរិក្ខាប្រើប្រាស់ គ្រឿងសំណង់, និងផលិតផលដែលផលិតចេញពីប្រទេសថៃទាំងអស់(អោយតែរបស់ថៃ)។
ប្រយោជន៍ពីការធ្វើនេះ
-ទី១: ផលិតផលវានឹងលក់លែងដាច់បើខ្មែរយើងឈប់ប្រើទាំងអស់គ្នា។ យើងនឹងប្តូរមកប្រើផលិតផលក្នុងស្រុកច្រើនជាងមុន នោះសេដ្ឋកិច្ចយើងក៏កើនតាមនោះដែរ។
-ទី២: ក្រុមហ៊ុនឬថៅកែខាងថៃនឹងខាតបង់ ប្រជាជនវាអត់ឬផ្អាកការងារព្រោះរោងចក្របន្ថយការផលិតឬអត់ផលិតតែម្តង នោះនិងមានការតវ៉ាប្រឆាំងផ្ទៃក្នុងកើតឡើងពីសំណាក់ ពលរដ្ឋថៃ និង អ្នករកស៊ី ចំពោះទង្វើបំពាននេះ>>>វានឹងជំរុញអោយថ្នាក់ដឹកនាំថៃគិតគូពីការបង្កជំលោះជាមួយកម្ពុជា។ ព្រោះយើងដឹងហើយថា ការដោះដូរទំនិញផលិតផលរវាងថៃនិងយើង គឺយើងនាំចូលវាតិចតួចណាស់ តែវានាំចូលមកយើងច្រើន។
បើគិតថាជាគំនិត្យល្អសូមបងប្អូនចាប់ផ្តើមធ្វើ។ ព្រោះយើងនៅពីក្រោយវីរ:កងទ័ព អាចត្រឹមជួយបែបនេះប៉ុណ្ណោះ ចំពោះការឈ្លានពានរបស់ចោសៀម។
តើបងប្អូនឃើញគេចូលមកវ៉ៃយើងដល់ផ្ទះហើយនៅលូកដៃទិញអីវ៉ាន់វាប្រើទៀតមែនទេ? របស់ខ្លះអត់ប្រើមួយរយ:ក៏មិនស្លាប់ដែរ។