14/01/2026
គម្រោង សហគ្រាស ជេ.អឹម.អិល.អេក
"ពីគំនូសព្រាង មកជាសហគ្រាសគំរូ៖ សម្រស់នៃប្លង់ ដែលរួមបញ្ចូលអត្តសញ្ញាណខ្មែរ និងភាពទំនើប! ✨"
យើងបានសិក្សាយ៉ាងហ្មត់ចត់លើរាល់ផ្នែកនៃអាគារ ដើម្បីធានាបាននូវសោភ័ណភាពផង និងប្រសិទ្ធភាពនៃការផលិតផលផង។ រលកនៃរចនាសម្ព័ន្ធខាងមុខ មិនត្រឹមតែមើលទៅទន់ភ្លន់ ប៉ុន្តែវាបង្ហាញពីការរីកចម្រើនឥតឈប់ឈរនៃផលិតផលក្នុងស្រុក។
• ពណ៌បៃតង (Green Concept): បង្ហាញពីសហគ្រាសដែលគិតគូរដល់បរិស្ថាន (Eco-friendly)។ពណ៌បៃតងតំណាងឱ្យភាពស្រស់បំព្រង និងការរីកលូតលាស់នៃធនធានធម្មជាតិខ្មែរ ដែលយកមកកែច្នៃ។
• រាងរលកខាងមុខ: បង្ហាញពីភាពបត់បែន និងសិល្បៈនៃការច្នៃប្រឌិត។
• ភាពធំទូលាយ: បង្ហាញពីសមត្ថភាពផលិត និងទំនុកចិត្តលើគុណភាព។
សូមអរគុណដល់អតិថិជនដែលបានគាំទ្រក្រុមការងារយេីងខ្ញុំរហូតមក🙏