Leang Vuthdy - លាង វុទ្ធឌី

Leang Vuthdy - លាង វុទ្ធឌី Architect / Cambodian

24/05/2026
22/05/2026
22/05/2026
21/05/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកែសម្រួលស្ថាប័ន និងអគ្គនាយដ្ឋាន មិនមែនស្អប់មន្រ្ដីណាមួយឡើយ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការកែសម្រួលស្ថាប័ន និងអគ្គនាយដ្ឋាន មិនមែនស្អប់មន្រ្ដីណាមួយនោះទេ គឺរៀបចំមនុស្សផ្អែកទៅលើលទ្ធផលការងារ និងរចនាសម្ព័ន្ធ។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ដថា គិតមកដល់នេះ ក្រសួងមុខងារសាធារណៈ ដែលជាគណៈកម្មការកំណែទម្រង់ បានធ្វើការកំណែទម្រង់ចំនួន ១៦ក្រសួងស្ថាប័ន គឺមានគម្រោងកែសម្រួល និងកាត់បន្ថយចំនួន ៣អគ្គនាយកដ្ឋាន និង ៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ។

សម្តេចធិបតី បន្ថែមថា គោលការណ៍ ការធ្វើកំណែទម្រង់ មិនមែនជារឿងថ្មីទេ ហើយក៏មិនមែនធ្វើឡើងទើបតែចាប់ផ្ដើមក្រោយមានសង្គ្រាមនោះដែរ ប៉ុន្ដែរាជរដ្ឋាភិបាលបានធ្វើគ្រប់ស្ថាប័នរដ្ឋបានដោយបានដាក់ចេញវិធានការកំណែទម្រង់នេះចាប់តាំងពីដើមអាណត្តិមកម្លេះ។

សម្តេចធិបតី មានប្រសាសន៍ថា «ចឹងការរៀបចំកែសម្រួលនៅតាមក្រសួង ស្ថាប័ន ឧទាហរណ៍ ក្រសួងការពារជាតិ ហើយមានបងប្អូនខ្លះ គាត់បញ្ចេញ កែសម្រួលទៅ ស្អប់អ្នកនេះ កាត់គេចោល គឺអត់ទេ គឺយើងរៀបចំលទ្ធផលការងារ ហើយរៀបចំមនុស្សផ្អែកទៅលើលទ្ធផលការងារ និងរចនាសម្ព័ន្ធ និងរបៀបរបបការងារ»៕

20/05/2026
20/05/2026
19/05/2026

Address

Toul Kork
855

Website

Alerts

Be the first to know and let us send you an email when Leang Vuthdy - លាង វុទ្ធឌី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share