23/02/2026
វិធីធ្វើ ជ្រក់ស្ពៃជេីងទា
ស្ពៃ ១០គីឡូ
-លាង ស្ពៃ អោយស្អាត ជ្រះដី ដង្កូវ ហេីយយក ស្ពៃ ហាល ស្រពាប់ (២,៣ម៉ោង)
-ដាំទឹក អំបិល ៧លីត អំបិល ២ខាំ ពេលទឹកជិតពុះ (បេីសិនជាពុះសូមបន្ថយភ្លេីង ដេីម្បីកុំអោយស្ពៃឆាប់រលួយ) បើមានអីវាស់ ៧០អង្សារ។
យកស្ពៃ មកស្រុះ ម្តង១គុម្ព ត្រឡប់ ទៅមកប្រហែល ២០វិនាទី អោយស្លឹកស្ពៃប្រែពណ៌ ហេីយស្រង់ស្ពៃទុកម្តុំ រហូតអស់ស្ពៃ ហេីយទុកស្ពៃអោយត្រជាក់ សឹមរៀបស្ពៃដាក់ក្នុងកែវឬក្រឡ
-ទឹកស្រុះស្ពៃ ត្រង យកកករធូលីចេញ រួចហើយយកទៅដាំអោយពុះ ថែមស្ករ (២ខាំ-៤ខាំ) ប៊ីចេង តាមចិត្តចង់ ដាក់ចុះហើយទុកអ៊ុន ដាក់ទឹកខ្មេះ២វែក (ម៉ាល្មមជូ) សឹមចាក់ចូលក្នុង កែវឬក្រឡដែលយេីងរៀបស្ពៃ ២យប់ ល្មមហូប ស្រួយឆ្ងាញ់។
របៀបខ្ញុំធ្វើប្រើអំបិលតិចណាស់ បើគេធ្វើលក់វិញ ប្រើអំបិលច្រើនជាងនេះ។ ហេតុនេះទើបពេទ្យតែងតែប្រាប់ថាកុំញាំជ្រក់ច្រើន អាណិតតំរងនោម។ តែបើចង់ឆ្ងាញ់ មិនបាច់ប្រើអំបិលទេ ប្រើទឹកត្រីវិញ។ ចាក់ម៉ាល្មមភ្លក់យើងចូលចិត្ត។ ធ្វើខុសម្តងពីរ ថ្ងៃក្រោយចាំហើយ។
#ចម្លងពីក្នុងហ្វេសប៊ុក