GUBIC

Directions Website

GUBIC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GUBIC, Architectural Designer, Phnom Penh.

GUBIC មានមោទនភាពជាក្រុមហ៊ុនកម្ពុជា ដែលប្តេជ្ញាបង្កើតតម្លៃយូរអង្វែងតាមរយៈស្ថាបត្យកម្ម សំណង់ និងសម្ភារៈដេគ័រ ដើម្បីរួមចំណែកដល់ការរីកចម្រើន និងអនាគតរបស់កម្ពុជា។ 🇰🇭

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ដែលបានចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងគំនិតដ៏មានអត្ថន័យ និងមានតំលៃ​ ...
27/10/2026

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ដែលបានចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងគំនិតដ៏មានអត្ថន័យ និងមានតំលៃ​ 🙏🙏🙏

21/10/2026

នៅ GUBIC Group យើងរួមបញ្ចូលសេវាកម្ម ONE STOP SERVICE ដើម្បីផ្តល់ដំណោះស្រាយជាប្រព័ន្ធ និងបង្កើតតម្លៃជូនអតិថិជន តាមរយៈចំណុចខ្លាំងទាំង ៣ របស់យើង

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ពី GUBIC GROUPក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ GUBIC GROUP សូមគោរពជូនពរដល់អតិថិជន ដៃគូអាជីវកម...
10/10/2026

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ពី GUBIC GROUP

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ GUBIC GROUP សូមគោរពជូនពរដល់អតិថិជន ដៃគូអាជីវកម្ម និងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ឱ្យជួបប្រទះតែសេចក្ដីសុខ សុភមង្គល សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។ 🙏🏻🤍
សូមធ្វើដំណើរទៅស្រុកកំណើតប្រកបដោយសុវត្ថិភាព ជួបជុំក្រុមគ្រួសារដោយភាពកក់ក្ដៅ និងចែករំលែកនូវក្តីស្រឡាញ់ ស្នាមញញឹម និងអនុស្សាវរីយ៍ដ៏មានតម្លៃជាមួយមនុស្សជាទីស្រឡាញ់។
GUBIC GROUP សូមជូនពរឱ្យពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពោរពេញដោយសេចក្ដីសុខ និងពរជ័យល្អៗគ្រប់ក្រុមគ្រួសារ។

GUBIC GROUP
Beyond Limits. With Responsibility.
#បុណ្យភ្ជុំបិណ្ឌ

09/10/2026
GUBIC មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការទទួលស្វាគមន៍ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងស...
06/10/2026

GUBIC មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការទទួលស្វាគមន៍ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា ព្រមទាំងគណៈស្ថាបត្យករកម្ពុជា មកកាន់ទីស្នាក់ការកណ្តាល GUBIC Group ជាថ្មីម្តងទៀត។

ឯកឧត្តមធ្លាប់បានអញ្ជើញមកទស្សនកិច្ចទីតាំងនេះ ក្នុងអំឡុងពេលសាងសង់។ ការអញ្ជើញមកម្តងទៀត បន្ទាប់ពីទីស្នាក់ការកណ្តាលបានបញ្ចប់ជាស្ថាពរ គឺជាពេលវេលាដ៏មានអត្ថន័យ ដែលបានបើកឱកាសឱ្យមានការជួបសំណេះសំណាល ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងទស្សនវិស័យលើការរចនា ស្ថាបត្យកម្ម និងការអភិវឌ្ឍវិជ្ជាជីវៈ។

ការចែករំលែករបស់ឯកឧត្តម មិនត្រឹមតែជាចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែជាការបំផុសគំនិតដ៏មានតម្លៃសម្រាប់ស្ថាបត្យករ អ្នករចនា និងអ្នកជំនាន់ក្រោយ ឱ្យបន្តរៀន បន្តអភិវឌ្ឍសមត្ថភាព និងប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវ និងស្តង់ដារវិជ្ជាជីវៈ។

សម្រាប់ GUBIC ជំនួបនេះជាចំណុចតភ្ជាប់ដ៏មានន័យ រវាងបទពិសោធន៍ពីអតីតកាល ការងារនាពេលបច្ចុប្បន្ន និងការចូលរួមកសាងអនាគត។ យើងជឿជាក់ថា ការចែករំលែក និងការតភ្ជាប់ដ៏មានតម្លៃបែបនេះ នឹងបន្តរួមចំណែកដល់ការលើកកម្ពស់វិជ្ជាជីវៈ និងការរីកចម្រើននៃវិស័យស្ថាបត្យកម្ម និងការរចនានៅកម្ពុជា។

GUBIC សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម និងគណៈស្ថាបត្យករកម្ពុជា សម្រាប់កិត្តិយស ពេលវេលា និងការចែករំលែកដ៏មានតម្លៃ។ សូមឱ្យចំណេះដឹង បទពិសោធន៍ និងទំនាក់ទំនងដ៏មានអត្ថន័យនេះ បន្តបង្កើតតម្លៃសម្រាប់វិជ្ជាជីវៈ និងជំនាន់បន្ទាប់។

លើសពីដែនកំណត់ ជាមួយនឹងទំនួលខុសត្រូវ

05/10/2026

GUBIC Group មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការទទួលស្វាគមន៍ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា ព្រមទាំងគណៈស្ថាបត្យករកម្ពុជា មកកាន់ទីស្នាក់ការកណ្តាល GUBIC Group ជាថ្មីម្តងទៀត ដែលបានអញ្ជើញមកទស្សនកិច្ចនៅទីស្នាក់ការកណ្តាល GUBIC Group ជាថ្មីម្តងទៀត។

ឯកឧត្តមធ្លាប់បានអញ្ជើញមកទស្សនកិច្ចទីតាំងនេះ ក្នុងអំឡុងពេលនៃការសាងសង់។ ការអញ្ជើញមកម្តងទៀតនាពេលនេះ ក្រោយពេលទីស្នាក់ការកណ្តាលត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ គឺជាឱកាសដ៏មានអត្ថន័យ សម្រាប់ការជួបសំណេះសំណាល និងការចែករំលែកចំណេះដឹង បទពិសោធន៍ ព្រមទាំងទស្សនៈដ៏មានតម្លៃក្នុងវិស័យស្ថាបត្យកម្ម និងការរចនា។

ការចែករំលែករបស់ឯកឧត្តម បានផ្តល់នូវការបំផុសគំនិត និងទស្សនវិស័យថ្មីៗ ដល់ស្ថាបត្យករ អ្នករចនា និងអ្នកជំនាន់ក្រោយ ក្នុងការបន្តសិក្សាស្វែងយល់ អភិវឌ្ឍសមត្ថភាព និងដឹកនាំការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ គុណតម្លៃ និងវិជ្ជាជីវៈ។

សម្រាប់ GUBIC Group ជំនួបនេះមិនត្រឹមតែជាការជួបជុំ និងការផ្លាស់ប្តូរបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ល្អក្នុងការពង្រឹងទំនាក់ទំនង និងបន្តតភ្ជាប់ចំណេះដឹង បទពិសោធន៍ និងទស្សនវិស័យ ដើម្បីរួមចំណែកដល់ការរីកចម្រើននៃវិស័យស្ថាបត្យកម្ម និងការរចនានៅកម្ពុជា។

GUBIC Group សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម និងគណៈស្ថាបត្យករកម្ពុជា ដែលបានផ្តល់កិត្តិយសអញ្ជើញមកទស្សនកិច្ច និងចែករំលែកចំណេះដឹង ព្រមទាំងបទពិសោធន៍ដ៏មានតម្លៃក្នុងឱកាសនេះ។

លើសពីដែនកំណត់ ជាមួយនឹងទំនួលខុសត្រូវ

🚨 ជ្រើសរើសបុគ្គលិកបន្ទាន់ | GUBIC GROUPGUBIC GROUP កំពុងស្វែងរកបុគ្គលដែលមាន ការទទួលខុសត្រូវ សមត្ថភាព និងឆន្ទៈក្នុងការអភិ...
02/10/2026

🚨 ជ្រើសរើសបុគ្គលិកបន្ទាន់ | GUBIC GROUP

GUBIC GROUP កំពុងស្វែងរកបុគ្គលដែលមាន ការទទួលខុសត្រូវ សមត្ថភាព និងឆន្ទៈក្នុងការអភិវឌ្ឍខ្លួន ដើម្បីចូលរួមជាមួយក្រុមការងាររបស់យើង។

📌 មុខតំណែង៖ Purchase Officer
យើងស្វែងរកបុគ្គលដែលមានភាពជឿជាក់លើខ្លួនឯង មានភាពជាអ្នកទទួលខុសត្រូវ និងមានឆន្ទៈក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងចូលរួមចំណែកក្នុងការរីកចម្រើនរបស់ក្រុមហ៊ុន។
ប្រសិនបើអ្នកត្រៀមខ្លួនសម្រាប់ជំហានថ្មីក្នុងអាជីព និងចង់រីកចម្រើនជាមួយ GUBIC GROUP — សូមស្វាគមន៍ការដាក់ពាក្យរបស់អ្នក។

📞 Telegram: 092 500 577 |
📧 អ៊ីមែល: [email protected]
📍 ទីតាំង: P402, បុរី វិមានភ្នំពេញ P12, រាជធានីភ្នំពេញ

លើសពីដែនកំណត់ ជាមួយនឹងទំនួលខុសត្រូវ

Address

Phnom Penh

Alerts

Be the first to know and let us send you an email when GUBIC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby home improvement businesses